ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កប់​ណាស់! ហ្គេម Injustice វគ្គ 2 ឬ​សង្វៀន​តារា DC ចេញ​អោយ​លេង​ជា​ផ្លូវ​ការ​ហើយ! (សម្រាប់​ស្មាតហ្វូន)

កប់​ណាស់! ហ្គេម Injustice វគ្គ 2 ឬ​សង្វៀន​តារា DC ចេញ​អោយ​លេង​ជា​ផ្លូវ​ការ​ហើយ! (សម្រាប់​ស្មាតហ្វូន)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ប្រាកដជាស្គាល់ រួចមកហើយ ជាមួយនឹងហ្គេម ៣ ទល់នឹង ៣ រវាងតារា Superheroes នៅក្នុង DC ដែលមាន ឈ្មោះថា Injustice ដែលក្នុងនោះ រួមមាន Superheroes ជាច្រើនដូចជា Batman, The Jokers, Superman, The Flash, Wonder Woman, Aquaman, Green Lantern, Cyborg, Dark Seid, The Green Arrow និងផ្សេងៗ ជាច្រើនទៀត ត្រូវបានប្រមូលយក ផ្តុំគ្នានៅក្នុង ហ្គេមនេះ តែម្តង។

Cover Final 1000x150 copy

យ៉ាងណាមិញ ថ្មីៗនេះដែរ ហ្គេមនេះក៏ បានបញ្ចេញ នូវវគ្គទី២ ថែមទៀត ផងដែរ ដែលកាន់តែ ពិសេសនិងអស្ចារ្យ មែនទែន ដោយក្នុងនោះ ក្រុមហ៊ុនផលិត ហ្គេមនេះ បានបន្ថែមនូវ តួអង្គថ្មីៗជាច្រើន បន្ថែមទៀត ដូចជា Dark Seid (មេធំ), Supergirl, Gorilla Grood, Atrocitus, Black Canary, Blue Beetle, Cheetah, Deadshot, Poison Ivy, Robin, Scarecrow និង Swamp Thing។ បន្ថែមពីនេះទៅទៀត ហ្គេមនេះ ក៏បានកែប្រែ បន្ថែមនូវ ក្រាហ្វិកអោយ កាន់តែ រស់រវើក និងច្បាស់កប់ ត្រជាក់ភ្នែក ថែមទៀតផង ក៏ដូចជា ស្នៀតនៃការវ៉ៃ, ការប្រើសិល្ប៍ និងពិសេសជាង គេនោះ គឺ Suits ថ្មីៗ… និយាយទៅ គឺអេមជាងវគ្គ១ ច្រើនមែនទែន។

ចង់ដឹងអោយច្បាស់ បន្ថែមទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

គួរអោយសោកស្តាយ ដែលពេលនេះ វាបញ្ចេញតែ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS មុនគេ តែប៉ុណ្ណោះ ហើយសម្រាប់តែ Store របស់ប្រទេស ហ្វីលីពីន ទៀត។ ដូច្នេះដើម្បី អាចដោនឡូត មកលេង នៅលើ iPhone, iPad របស់យើង បាននោះ គឺត្រូវប្តូរ Store ពីប្រទេសផ្សេងៗ ដែលយើង កំពុងប្រើ មកប្រទេស ហ្វីលីពីនសិន ទើបអាច ដោនឡូតបាន។ តែទោះជាយ៉ាង ណាក៏ដោយ វាមិនថ្វីទេ សម្រាប់ខ្ញុំ នៅ តែអាច រង់ចាំបាន ព្រោះជឿជាក់ថា មិនយូរទេ វានឹងអាច លេងបាន គ្រប់ប្រព័ន្ធ ដំណើរការ និងអាចដោនឡូត បានគ្រប់ Store ថែមទៀត ផងដែរ គ្រាន់តែ​ យូរនិងឆាប់ ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:45 AM, 16 February
  • ប្រភព: ខេមបូរីផត
  • Tag: កម្មវិធី & ហ្គេម