ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Canon ដាក់​បង្ហាញ EOS77D និង 800D ដែល​កាន់​តែ​ធូរថ្លៃ តែ​ខ្លាំង

Canon ដាក់​បង្ហាញ EOS77D និង 800D ដែល​កាន់​តែ​ធូរថ្លៃ តែ​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

វាអាចនឹងលឿន​បន្តិច​ហើយ សម្រាប់ Canon ព្រោះ EOS 80D ដែល​ជា​ជំនាន់​ថ្មី​របស់ 70D ទើប​បង្ហាញ​ខ្លួន​បាន​ជិត មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​នៅ​ថ្ងៃនេះ​​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ កាមេរ៉ាស៊េរីថ្មីពីរទៀតហើយ។ កាមេរ៉ា​ទាំងពីរនេះ មិនមានលក្ខណៈសម្បត្តិ ខ្លាំងស្មើនឹង 80D នោះទេ តែអាចដំណើរការ បានល្អ​ហៀប​ស្មើរ​គ្នា​ដែរ តែល្អត្រង់ថា វាប្រើ Processor ជំនាន់ថ្មី ដែលអាចគណនារូបភាព បានលឿនជាងមុនបន្តិច ហើយ​ក៏ធូរថ្លៃផងដែរ សម្រាប់អ្នកមិនចង់ចំណាយ លុយចូលខ្ទង់ពាន់ដុល្លារ។

លក្ខណៈសម្បត្តិទូទៅរបស់ Canon 77D

cover

Final 1000x150 copy

  • កាមេរ៉ាទំហំ: 24.2 million pixels
  • Processor: DIGIC 7
  • ប្រើស៊ិនស័រ Dual pixel CMOS AF
  • អាចចាប់ចំណុច Focus បាន 45 ចំណុច
  • អាចថតបាន 6 frames / sec
  • ISO range: 100-25600
  • LCD: 3″ touch panel អាចបាត់បាន
  • Built-in Wi-Fi / Bluetooth
  • វិមាត្រ: 131.0 × 99.9 × 76.2 mm
  • ទំងន់: 540 g
  • ថតវីឌីអូបានទំហំ Full HD 1080 ជាមួយកម្រិត ហ្វ្រ៊េម 60fps

សម្រាប់តម្លៃត្រឹម តួខ្លួនរបស់វា គឺ 900ដុល្លារ សហរដ្ឋអាមេរិច ដែលធូរថ្លៃជាង 80D បន្តិច។ វាមាន មុខងារ​ច្រើនដូចគ្នា​និងថែមទាំង មានអេក្រង់ LCD ពណ៌ខ្មៅខាងលើ ដើម្បីមើលអំពី ពត៌មាននៃការ​ កែ​សម្រួល Setting របស់ កាមេរ៉ាផងដែរ។ វាចាញ់ 80D ត្រង់ថា តួខ្លួនវា មិនអាចការពារ ពីអាកាសធាតុ​មេឃ​ភ្លៀង និងធូលីដីបាន ហើយរន្ធ View Finder វាអាចបង្ហាញ រូបបាន 95% ប៉ុណ្ណោះ ខណៈ 80D បាន 100%។

Canon 800D

inhand-side-by-side

ក្រឡេកមកមើល 8០០D វិញ វាគឺជាជំនាន់ថ្មីមួយ បន្ទាប់ពី EOS 750D និង 760D។ លក្ខណៈសម្បត្តិ របស់ 800D គឺដូចគ្នាទៅនឹង 77D ខុសគ្នាតែរូបរាង ខាងក្រៅប៉ុណ្ណោះ ពោលវាគ្មានទ្រនិចបញ្ជា Quick Control និងគ្មានអេក្រង់ LCD ស-ខ្មៅ នៅខាងលើកាមេរ៉ា ដែលមើលទៅ អាចនឹងថាំចិត្ត បាន​សម្រាប់​អ្នក​ថត​រូបអាជីព។ តែមិនអីទេ ព្រោះ​កាមេរ៉ា​នេះ គឺបង្កើតឡើង សម្រាប់អ្នក ថតរូបនៅចន្លោះមនុស្ស ធម្មតា និងអ្នកអាជីពប៉ុណ្ណោះ​ ហើយដោយសារតែ វាមានតម្លៃធូរថ្លៃត្រឹម 750$ ប៉ុណ្ណោះ។

សង្ឃឹមថា​ កាមេរ៉ាទាំងពីរ នឹងមានលក់ ក្នុង​ប្រទេស​យើង​នា​ពេលឆាប់ៗ​នេះ​ចុះ ព្រោះអីសមត្ថភាព របស់​វា​ពិត​ជា​ខ្លាំង ជាង​ស៊េរី​ដែល​ទើបចេញឆ្នាំមុនៗ ខណៈតម្លៃវិញនៅរក្សាទាបដដែល។ គួរបញ្ជាក់ផងដែរថា តម្លៃ​ខាង​លើ គឺត្រឹម​ជាតម្លៃ តួខ្លួនប៉ុណ្ណោះ ពោលនៅមិនទាន់ រាប់បញ្ជូលនូវ ប្រភេទ Lens នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

 

  • ដោយ: Vongthear
  • 3:01 PM, 15 February
  • ប្រភព: Engadget
  • Tag: កាម៉េរ៉ា