ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ក្រុមហ៊ុន Huawei បាន​ប្រកាសថា នឹងចេញ​​នាឡិកា​ឆ្លាត​វៃ នៅ​ព្រឹត្តិ​ការណ៍ MWC 2017 ចុង​ខែ​នេះ​ហើយ

ក្រុមហ៊ុន Huawei បាន​ប្រកាសថា នឹងចេញ​​នាឡិកា​ឆ្លាត​វៃ នៅ​ព្រឹត្តិ​ការណ៍ MWC 2017 ចុង​ខែ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន ស្មាតហ្វូនល្បីៗ ឥលូវ​នេះ ក៏កំពុង ត្រៀម​ចេញ​នូវ​នាឡិកា​ឆ្លាត​វៃ បន្ដើរៗហើយ។ ថ្មីៗនេះផងដែរ ក្រុម​ហ៊ុន Huawei ទើបតែប្រកាស​ថាខ្លួននឹង ចេញនូវនាឡិកាឆ្លាតវៃ ស៊េរីថ្មីរបស់ខ្លួនដែរ ។ ពោលគឺការ​ចេញ​នេះនឹងមកដល់នៅពេលឆាប់ៗនេះហើយ គឺនៅថ្ងៃទី 27 ក្នុង​ ព្រឹត្តិការណ៍ពិព័រណ៍ MWC ដែល​នៅ​ក្នុង​ខែ​នេះតែម្ដង។ សម្រាប់ នាឡិការឆ្លាតវៃ ស៊េរីថ្មី របស់ Huawei ត្រៀម​នឹងចេញនោះគឺមានឈ្មោះថា Huawei Watch 2។

cover

Final 1000x150 copy

ក្រុមហ៊ុន Huawei បានបង្ហើបអោយដឹង​ខ្លះៗ ផងដែរ អំពីលក្ខណៈសម្បត្តិ របស់នាឡិកាឆ្លាតវៃ មួយនេះ​​ គឺ​វាអាចនឹងមានថាមពលថ្ម ប្រើប្រាស់បានយូរខ្លាំង​ណាស់ ពីព្រោះ Huawei Watch 2 នេះ អាច​​មាន​ថាមពលថ្ម 1000mAh។ បន្ថែមទៀតនោះ Huawei Watch 2 នឹងធ្វើការភ្ជាប់មកជាមួយអាវ​ក្រោះ​ការពារ​ទឹក IP68 ទៀតផងដើម្បី​ការពារ ការជ្រាបទឹក រឺដើរហាលភ្លៀង ដោយសេរី នៅពេលយើងធ្វើការពាក់វា ពុំ​មាន​ក្ដីបារម្មណ៍ឡើយ។ បើនិយាយពីរូបរាង វា វិញនោះ ក្រុមហ៊ុន Huawei មិនទាន់បង្ហើបអោយដឹង​នៅ​ឡើយនោះទេ ប៉ុន្តែភ្លាមៗនោះក្នុងការ ប្រកាសអោយដឹង នៅថ្ងៃចេញនោះ គឺមានរូបភាពបែកធ្លាយ​ទៀត​ផង​ដែរ នៃ Huawei Watch 2។ ​ការបែកធ្លាយនេះផងដែរ គឺចេញប្រភព ពីគេហទំព័រ ចិនមួយ​ពោល​គឺ​ជា​ការ​ចេញ របៀបជា Poster ពាណិជ្ជកម្ម តែម្ដងរបស់ Huawei នៃនាឡិកាឆ្លាតវៃរបស់ខ្លួន។

Huawei-Watch

សរុបមក នេះគ្រាន់តែការបង្ហើបអោយដឹងទ្រួសៗ ​បន្តិចប៉ុណ្ណោះ រីឯលក្ខណៈសម្បត្តិ ផ្សេងៗ ទៀតនោះ គឺថា  Huawei មិនទាន់ បង្ហើបអោយដឹងនូវឡើយទេ ទាល់តែដល់ថ្ងៃចេញតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:53 PM, 15 February
  • ប្រភព: Wccf Tech
  • Tag: នាឡិកាវៃឆ្លាត