ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple កំពុង​សិក្សា​ផលិត​អេក្រង់ iPhone ដែល​អាច​ស្កេន​ម្រាម​ដៃបាន

Apple កំពុង​សិក្សា​ផលិត​អេក្រង់ iPhone ដែល​អាច​ស្កេន​ម្រាម​ដៃបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទ្រនាប់ស្កេនម្រាមដៃ ត្រូវបានដាក់ អោយប្រើ ដំបូងនៅលើ iPhone 5s ដែលវាប្លែក ពីទ្រនាប់ស្កេន ធម្មតា ត្រង់ថាវាជា ផ្ទៃកញ្ចក់ និងស្ថិតនៅជាប់ ប៊ូតុង Home តែម្តង មិនពិបាករក កន្លែងស្កេន។ ក្រោយឃើញមាន ភាពជោគជ័យនេះ ក្រុមហ៊ុនដទៃទៀត ចាប់ផ្តើមច្នៃដាក់ ទ្រនាប់ស្កេន ម្រាមដៃនេះ ដូចគ្នា ដែលក្រុមហ៊ុនខ្លះ ដាក់នៅប៊ូតុង Home នេះដូចគ្នា ហើយខ្លះទៀត ដាក់នៅផ្នែក ខាងក្រោយ។ យ៉ាងណាមិញ ទ្រនាប់ស្កេនម្រាមដៃនេះ នឹងវិវត្តន៍ខ្លួន អោយកាន់ តែមានភាព ច្នៃប្រឌិតខ្ពស់ ថែមទៀត នៅក្នុងថ្ងៃអនាគត ហើយវាអាចទំនង ដូចនៅក្នុង ខ្សែភាពយន្តអញ្ចឹង ពោលគឺវានៅ ជាប់អេក្រង់ បញ្ជាតែម្តង។

cover Final 1000x150 copy

នៅថ្មីនេះៗ Apple បានទទួលភាពជោគជ័យ ក្នុងការស្នើរ ប័ណ្ណប៉ាតង់ ដើម្បីការពារ បច្ចេកវិទ្យា អេក្រង់ MicroLED ដែលវាក៏អាច ធ្វើការស្កេនម្រាមដៃ បានផងដែរ។ សូមក្រើនរំលឹក ផងដែរថា ប័ណ្ណប៉ាតង់ គឺជាឯកសារ ផ្លូវច្បាប់មួយ ដែលក្រុមហ៊ុននានា ស្នើរឡើង ដើម្បីការពារ ភាពច្នៃប្រឌិតរបស់គេ ហើយបើក្រុមហ៊ុនដទៃ មកក្រោយធ្វើដូច ក្រុមហ៊ុនខ្លួន គឺត្រូវបង់ប្រាក់ រឺផ្តល់ជាសំណងផ្សេងៗ។ ក្រឡេកមកមើលប្រធាន បទរបស់យើងវិញ Apple ទើបតែទទួល បានជោគជ័យ ក្នុងការស្នើរប័ណ្ណ ប៉ាតង់ផលិត អេក្រង់ MicroLED  ដែលវាពិសេស ជាងអេក្រង់ យើងធម្មតា ត្រង់ថា វាអាចបង្កប់ ស៊ិនស័រស្កេន ម្រាមដៃបាន។ ប័ណ្ណប៉ាតង់នេះ ដូចជាជួនគ្នា ជាមួយនឹងពត៌មាន ចចាមអារ៉ាមថ្មីៗនេះ ច្រើនណាស់ ត្រង់ថា iPhone 8 ដែលនឹង ចេញលក់ នៅឆ្នាំនេះ គឺនឹង មានអេក្រង់ ធំលាតជាងមុន ហើយអាច នឹងបាត់ ប៊ូតុងស្កេនម្រាមដៃ ដូចគ្នា។

microLED-figerprint-sensor_patent

នៅឆ្នាំនេះ ក្រុមហ៊ុនជាច្រើន ចាប់ផ្តើមងាកទៅផលិត ទូរស័ព្ទដែលមាន ផ្ទៃខាងមុខ លាតធំ ហើយសល់គេមខ្លីៗ ប៉ូណ្ណោះ ដែលមានទាំង Samsung និង LG ហើយក្នុងនោះ ក៏អាចមាន Apple ផងដែរ។ ដោយសារតែ អេក្រង់វាលាតធំ ជាងមុននោះ ក្រុមហ៊ុន LG និង Samsung នឹងបំពាក់ ទ្រនាប់ស្កេន ម្រាមដៃ នៅខាងក្រោយ ទូរស័ព្ទវិញ (យោងតាមពត៌មាន បែកធ្លាយ) ក៏ប៉ុន្តែ Apple អាចនឹងនៅ តែជំនះ យកទ្រនាប់ ស្កេនម្រាមដៃ ដាក់ខាងមុខ ដដែល។

សរុបសេចក្តីមក បច្ចេកវិទ្យានេះ​ស្ថិតនៅក្នុង ដំណាក់កាលសិក្សា ស្រាវជ្រាវ នៅឡើយទេ ហើយបើតាមការ ប៉ាន់ស្មានរបស់ខ្ញុំ វានឹងមិន បង្ហាញខ្លួន នៅលើទូរស័ព្ទ iPhone ក្នុងឆ្នាំ នេះឡើយ ព្រោះអី បច្ចុប្បន្ន Apple កំពុងកុម្ម៉ង់អេក្រង់ OLED ពី Samsung បណ្តើរៗហើយ មិនមែនអេក្រង់ MicroLED នោះទេ។ បច្ចេកវិទ្យានេះ វាដូចជា អស្ចារ្យពេកហើយ ដែលវា មិនងាយនឹង បង្ហាញខ្លួនឡើយ។ តែថា មិនត្រូវ Apple ក៏អាចជំនះ បង្កើតវាបាន ដូចគ្នា ព្រោះអី កំណើនលក់ iPhone នាពេលបច្ចុបន្ន ចាប់ផ្តើមដើរ យឺតណាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:04 AM, 15 February
  • ប្រភព: Mac Rumors
  • Tag: ទូរស័ព្ទ