ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ដំណឹង​ថ្មី​ប្រកាស​ថា Nokia 3310 នឹង​វិល​ត្រឡប់​មក​វិញ​នា​ខែនេះ!

ដំណឹង​ថ្មី​ប្រកាស​ថា Nokia 3310 នឹង​វិល​ត្រឡប់​មក​វិញ​នា​ខែនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នរណាមិនស្គាល់ Nokia ម៉ូឌែល 3310 ដែលមានឈ្មោះ ល្បីល្បាញកាល ប្រមាណជា 10 ឆ្នាំជាងមុន? វាគឺជា ទូរស័ព្ទ ដែលជាប់ឈ្មោះ ក្នុងតារាង កំពូលមួយ ជាមួយនឹង គុណភាពផ្នែករឹង មានភាព រឹងមាំ ជាងមួយនឹង សមត្ថភាព ប្រើប្រាស់បានយូរ មិនងាយខូច ទោះបីធ្លាក ពីទីខ្ពស់ក្ដី ថែមទាំងមាន កម្លាំងថ្មខ្លាំង អាចប្រើបាន រាប់សិបថ្ងៃ ទៀតផង។ សម្រាប់ក្មេងៗ សម័យឥឡូវប្រហែល ជាមិនទាន់ បានស្គាល់វាច្បាស់ នៅឡើយទេ តែសម្រាប់អ្នកធ្លាប់ បានប្រើវាកាល ពីជំនាន់ ពេញនិយម ប្រាកដជាបានដឹងចិត្ត ដឹងថ្លើមរបស់ វាច្បាស់ ហើយមកដល់ បច្ចុប្បន្នក៏វានៅតែ បន្តមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ដដែល ហើយអ្វីដែល ភ្ញាក់ផ្អើលនោះ គឺថា ប្រភពពត៌មានថ្មីបាន ចេញផ្សាយ ប្រកាសឲ្យដឹងថា Nokia 3310 នឹងវិល ត្រឡប់មកវិញ ក្នុងខែកុម្ភៈនេះ។

Nokia 3310 mobile phone, 2000. Final 1000x150 copy

តើវានឹងវិលត្រឡប់មកវិញយ៉ាងមិចទៅ? ក្រុមហ៊ុន HMD Global បានកំពុងសម្ងំ ផលិត 3310 ជាច្រើនគ្រឿង ហើយនឹងធ្វើការ ដាក់លក់ Nokia 3310 នេះសាជាថ្មី ម្ដងទៀតនៅ ក្នុងទីផ្សារ ជាមួយនឹងតម្លៃ ត្រឹមតែ 63$ ប៉ុណ្ណោះ​ ដោយវានៅរក្សា រូបរាងដើម ដដែល ជាមួយនឹងវត្ថុ ធាតុដើមដូច កាលពីពេល វាចេញ ដំបូងផង ធ្វើឲ្យទូរស័ព្ទនេះ មានគុណភាព ដូចសព្វមួយ ដងអញ្ចឹង ថែមទាំងមិន មានការកែប្រែ ទៅលើផ្នែកទន់ ថែមទៀតផង ដោយយើងនឹង ទទួលបាន ភ្លើងពណ៌ស ចេញពីអេក្រង់សខ្មៅ ពុំមានមុខងារ ចាក់តន្ត្រី ឬកាមេរ៉ាឡើយ ថែមទាំងគ្មាន មុខតភ្ជាប់ដូចជា Bluetooth និង WiFi ថែមទៀតផង តែយើងនៅតែ ទទួលបានហ្គេម ស៊ីពស់ដដែល។

2

យ៉ាងណាមិញ យើងនៅមិនទាន់ប្រាកដថា HMD Global នឹងចេញលក់ Nokia 3310 នេះនៅថ្ងៃ ណាឲ្យប្រាកដ នោះទេ ហើយក៏មិនដឹង ថាទីផ្សារ ប្រទេសណា នឹងមានលក់វា មុនគេ ផងដែរ តែបើចេញលក់ មែននោះ វាអាចនឹងមាន វត្តមានលក់ក្នុង ទីផ្សារស្រុកខ្មែរ យើងដែរ ហេតុនេះ តើអ្នកនឹង ចំនាយប្រាក់ក្បែរ 70$ ដើម្បីទិញ ទូរស័ព្ទបែប Classic ប្រើស៊ីមមួយ មកប្រើប្រាស់ ដែរឬទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:56 AM, 15 February
  • ប្រភព: Engadget
  • Tag: ទូរស័ព្ទ