ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Razer Blade ដ៏​តូច​ច្រលឹង​មួយ​នេះ ស្អាត​ហើយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ទៀតផង

Razer Blade ដ៏​តូច​ច្រលឹង​មួយ​នេះ ស្អាត​ហើយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយ ចំនួន ជាពិសេស អ្នកលេងហ្គេមកុំព្យូទ័រ ច្បាស់ជាស្គាល់ Razer ដែលជា ម៉ាកល្បី ខាងផ្នែក ឧបករណ៍ ឌីហ្សាញសម្រាប់ អ្នកលេងហ្គេម។ ថ្មីៗនេះ ផងដែរ ក្រុមហ៊ុន Razer បានធ្វើការ កែប្រែ បន្ថែមកម្លាំងម៉ាស៊ីន កុំព្យូទ័រ យួរដៃ Razer Blade របស់ខ្លួនហើយ។ ដោយ ក្រុមហ៊ុន Razer ធ្វើការ ផ្លាស់ប្ដូរ ជំនាន់បន្ទះឈីប CPU ទៅជំនាន់ទី 7 ហើយ។ ពោលគឺមិនថា ក្រុមហ៊ុនណា នោះទេអោយតែ ផលិត កុំព្យូទ័រ យួរដៃ គឺពួកគេចេញ ក្រោយនេះ សុទ្ធតែ ជំនាន់ទី 7 អស់ហើយ។

cover Final 1000x150 copy

សម្រាប់ Razer Blade ទើបធ្វើការបន្ថែម នូវការផ្លាស់ប្ដូរកម្លាំង CPU នេះផងដែរ គឺក្រុមហ៊ុន Razer បានធ្វើការ ភ្ជាប់មកនូវ CPU Core i7-7700HQ ដែលជាម៉ូឌែល លើគេ ក្នុងជំនាន់ ទី 7 នេះ។ មិនត្រឹម តែប៉ុណ្ណោះ​ Razer Blade ទំហំ 14 អ៊ីញនេះ ផងដែរ  វាមានផ្ទៃ អេក្រង់ តូចមែនប៉ុន្តែ​ វាបំពាក់ទៅដោយ កម្លាំងខ្លាំង ជាមួយនឹងក្រាហ្វិច ខ្លាំងផងដែរ ដោយវាអាច បង្ហាញរូបភាព ក្នុងកម្រិត ដល់ទៅ 4K ទៀតផង។ ថ្វីត្បិតវាជា កុំព្យូទ័រយួរដៃ Gaming​ ក៏ពិតមែន ប៉ុន្តែ វាខុសប្លែក ច្រើនពីកុំព្យូទ័រ យួរដៃ Gaming ដទៃ ដោយក្រុមហ៊ុនផ្សេងៗ ទៀតនោះ ភាគច្រើនមាន កម្រាស់ក្រាស់ណាស់ ដើម្បីបំពាក់ កង្ហារធំៗ ជួយបន្ថយកម្ដៅ ម៉ាស៊ីន។ រីឯ Razer Blade នេះវិញ វាមាន កម្រាស់ស្ដើង ទៅវិញត្រឹមតែ 0.70​ អ៊ីញប៉ុណ្ណោះ។ ដោយវាតូច ហើយស្ដើង ទើបទំងន់ របស់វា មិនធ្ងន់ខ្លាំង នោះឡើយ គឺ 1.9 គីឡូ ប៉ុណ្ណោះ។ នេះក៏ដោយសារ វាស្រោប តួខ្លួន ជាមួយនឹង អាលុយមីញ៉ូមនោះ។

បើរៀបរាប់ពីម្លាំងម៉ាស៊ីន នៅផ្នែក Hardware ផ្សេងៗនោះ Razer Blade នេះគឺមានកម្លាំង ខ្លាំងគួរសម ដោយវាមានទំហំ RAM 16GB និងក្រាហ្វិចកាត នោះគឺ ប្រភេទ GTX 1060 របស់ក្រុមហ៊ុន NVIDIA មានទំហំ 6GB។ ជាពិសេសនោះ Razer Blade នេះគឺមិនបាន ប្រើប្រភេទ អង្គផ្ទុកទិន្ននៃលក្ខណៈ ធម្មតានោះឡើយ គឺក្រុមហ៊ុន Razer បានភ្ជាប់នូវ ប្រភេទអង្គផ្ទុក ទិន្នន័យលក្ខណៈ SSD តែម្ដង មានទំហំ ដល់ទៅ 1TB ឯណោះ ដែល Razer បានប្រើប្រាស់ នៅក្នុង Razer Blade​ នេះគឺជា SSD ស៊េរីថ្មីថ្លៃ ផងដែរ ប៉ុន្តែវាធ្វើការ Boot លឿន និងជាពិសេសនោះ ធ្វើការចំលង ឯកសារ ក៏លឿនផងដែរ។ ហើយចំពោះការ ចេញលក់វិញនោះ Razer បានចេញ លក់ហើយ ប៉ុន្តែ​ក្នុងការ លក់នេះដែរគឺ Razer ចេញលក់ ប្រភេទ Razer Blade ដែលអាច បង្ហាញរូបភាព ត្រឹមកម្រិត 1080​p សិន តម្លៃ 1800$ ហើយកម្លាំងម៉ាស៊ីន គឺដូចគ្នាដដែល នោះទេ គ្រាន់ខុសកម្រិត បង្ហាញរូបភាព រីឯ ប្រភេទ បង្ហាញ រូបភាពកម្រិត 4K នោះ Razer នឹងធ្វើការ ចេញលក់ក្នុងខែ មេសា ឯណោះ។ សរុបសេចក្ដីមក Razer Blade នេះគឺមិនមែន ស៊េរីថ្មីនោះទេ គឺស៊េរី ដដែល ដែលទើបនឹង ចេញប៉ុន្មានខែ មុននេះគ្រាន់ លើកនេះ ក្រុមហ៊ុន Razer ធ្វើការបន្ទាន់ សម័យផ្នែក Hardware មួយចំនួន ប៉ុណ្ណោះ ដើម្បី អោយដើរ ទាន់ផ្នែក កុំព្យូទ័រយួរដៃ នៃក្រុមហ៊ុន ដទៃទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:19 PM, 14 February
  • ប្រភព: Tweak Town
  • Tag: កុំព្យូទ័រ