ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍នេះ

តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Lego Batman Movie ជាប្រភេទរឿង គំនូរជីវចល ដែលប្រើប្រាស់ តុក្កតាក្មេងលេង ម៉ាក LEGO មានរូបរាងជ្រុងៗ ហើយរឿងនេះ និយាយរៀបរាប់ ពីប្រតិបត្តិការរបស់ Batman តាមប្រម៉ាញ់ Joker ។

cover Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Fifty Shades Darker ជាប្រភេទរឿងមនោសន្ចេតនា រវាងបុរសប្រធាន ក្រុមហ៊ុនម្នាក់ ចូលចិត្តការរួមភេទ បែបធ្វើ ទារុណកម្ម ដោយមិន ឲ្យដៃគូប៉ះគាត់ នៅពេលនោះ តែត្រូវបាន នារីម្នាក់វាយ លុកចិត្តគាត់ ហើយទាំងអាច ជួយគាត់លុប បំបាត់ទំលាប់អាក្រក់ នេះបាន នេះក៏ជាវគ្គទី 2 ផងដែរ និងចំណាត់ ថ្នាក់លេខ 3 គឺខ្សែភាពយន្ត John Wick: Chapter 2 ជាប្រភេទ រឿងបាញ់ប្រហារ ដែលរៀបរាប់ពី បុរសម្នាក់ ឈ្មោះ John Wick មានកំហឹងខ្លាំង ពេលដែល កូនជនពាលម្នាក់ សម្លាប់ឆ្កែ របស់គាត់ ដែលប្រពន្ធគាត់ ទុកអោយបន្ទាប់ ពីស្លាប់ទៅ គាត់ក៏បាន ដេញសម្លាប់កូន ជនពាលម្នាក់នោះ បានសម្រេច និងឈានដល់ ប៉ះពាល់ដល់ សម្ព័ន្ធឃាតករ ដៃឆៅធំ ដែលឪពុករបស់ ជនពាលនោះ ធ្វើការ ជាមួយ ទើបឈាន ដល់បាញ់ប្រហារ ដល់វគ្គ 2 បែបនេះ។

ហើយនៅមានខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុង តារាងនេះដែរ ទោះបីជា បានចាក់បញ្ចាំង ប៉ុន្មានសប្តាហ៍មក ក៏ដោយ និងខ្លះទៀតចាក់ សប្តាហ៍ដំបូង គឺមិនបាន ប្រាក់ចំណូល ច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. The LEGO Batman Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 55 លានដុល្លារ និងសរុប 55 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1 

  1. Fifty Shades Darker

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 46 លានដុល្លារ និងសរុប 46 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2 

  1. John Wick: Chapter Two

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 30 លានដុល្លារ និងសរុប 30 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3 

  1. Split

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 112 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4 

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 131 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

 5

  1. A Dog’s Purpose

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 42 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

A DOG'S PURPOSE 

  1. Rings

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5,8 លានដុល្លារ និងសរុប 21 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 10 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 126 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Lion

ចាក់បញ្ចាំងនាសប្តាហ៍ទី 12 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 30 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. The Space Between Us

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 1,7 លានដុល្លារ និងសរុប 6 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ក្នុងសប្តាហ៍នេះ គឺ The LEGO Batman Movie ហើយខ្សែ ភាពយន្តនេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាច រកទស្សនាបាន នៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:55 AM, 14 February
  • ប្រភព: IMDB
  • Tag: ភាពយន្ត