ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    ចង់​បាន Webcam ថត​វីដេអូ​ដល់​កម្រិត 4K ទេ? Logitech អាច​ជួយបាន!

ចង់​បាន Webcam ថត​វីដេអូ​ដល់​កម្រិត 4K ទេ? Logitech អាច​ជួយបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Webcam​ ជាទូទៅយើងឃើញមានតែបំពាក់មកជាមួយ ម៉ាស៊ីនរបស់ Laptop តែប៉ុណ្ណោះ ដែលវាមាន សមត្ថភាពខ្លាំង ឬខ្សោយ ក៏អាស្រ័យទៅតាម តម្លៃរបស់ម៉ាស៊ីន ផងដែរ ដោយជាទូទៅ Webcam ដែលមក ជាមួយម៉ាស៊ីន Laptop មានសមត្ថភាព ថតវីដេអូបាន ត្រឹមកម្រិត 720p ឬ HD ប៉ុណ្ណោះ លុះត្រា តែម៉ូឌែល ថ្លៃទើបមាន Webcam ថតបាន FullHD ឬ 1080p ចំនែកឯម៉ាស៊ីន Desktop វិញយើងត្រូវចំនាយ លុយក្រៅទិញ Webcam យកមក ប្រើប្រាស់ បើអ្នកចង់ប្រើប្រាស់ មុខងារ Video Call ឬលេងហ្គេម ថតតាម Webcam បង្ហាញមុខ ជាដើម -ល-។ ដោយរាល់ Webcam មានវត្តមាន ក្នុងទីផ្សារបច្ចុប្បន្ន គឺមានសមត្ថភាព ថតបាន ត្រឹមកម្រិត FullHD ឬ 1080p ដូចទៅនឹងពពួក ជាប់នឹង Laptop អញ្ចឹងដែរ ហេតុនេះបើ អ្នកគិតថា វានៅមិនទាន់ គ្រប់គ្រាន់សម្រាប់ តម្រូវការ របស់អ្នក ឬគិតថាវា ថតវីដេអូមិន សូវបាន ច្បាស់នោះទេ Logitech មាន Webcam ពិសេសមួយ អាចជួយ អ្នកបាន។

1cover Final 1000x150 copy

Webcam របស់ Logitech នោះមាន ឈ្មោះថា Brio បង្កើតឡើងសម្រាប់ យកទៅប្រើប្រាស់ ជាមួយម៉ាស៊ីនកុំព្យូទ័រ ប្រើបានទាំង ម៉ាស៊ីន Laptop និង Desktop ល្អបំផុត សម្រាប់អ្នកមាន តម្រូវការ ខ្ពស់ទៅលើការ Call ជាវីដេអូ​, អ្នកលេងហ្គេម ក៏ដូចជាម្ចាស់ YouTube Channel ដែលត្រូវការ Webcam មានសមត្ថភាពខ្ពស់ ក្នុងការថតមុខ ខ្លួនឯងដាក់ ចូលវីដេអូ ព្រោះ Brio មានសមត្ថភាព ថតវីដេអូ បានដល់កម្រិត 4K ឯណោះ ក្នុងល្បឿន 30fps ក៏ដូចជា FullHD ក្នុងល្បឿន 60fps ពិសេសវាក៏ Support ជាមួយមុខងារ HDR ថែមទៀតផង ធ្វើឲ្យវីដេអូ ថតឡើងពី Webcam នេះមានសភាព ស្រស់ស្អាត ម៉ដ្ឋរលោង ជាមួយនឹងគុណភាព ស៊ីដាច់ Webcam ដែលកំពុងមាន វត្តមានក្នុងទីផ្សារ អន្តរជាតិបច្ចុប្បន្ន។ ជាមួយនឹង Brio ក្រុមហ៊ុន Logitech ក៏បានបំពាក់មក ជាមួយនឹងមុខងារ RightLight 3 ផងដែរ ដែលជួយ ច្រើនមែនទែន នៅពេលយើង ប្រើប្រាស់វាថត នៅទីតាំងមាន ពន្លឺតិច ដោយកាមេរ៉ា នឹងធ្វើការ កែប្រែសាច់ វីដេអូឲ្យស្អាត ជាមួយនឹងពណ៌ ដិតច្បាស់ល្អ ពិសេសយើង អាចថត Background នៅក្នុង កម្រិតមុំ 65, 78 និង 90 ឌឺក្រេទៀតផង តាមការ ជ្រើសរើស។

2

ទាំងអស់នេះនៅមិនទាន់អស់នៅឡើយទេ Brio ក៏នៅមានមុខងារ Zoom បានចំនួន 5x ដោយមិនធ្វើឲ្យ បាត់បង់គុណភាព វីដេអូឡើយ នៅពេលយើង ប្រើប្រាស់វាថត ក្នុងកម្រិត FullHD ចំនែក 4K មិនអាច Zoom បានឡើយ។ ការតម្លើងគឺ ងាយស្រួល មែនទែន ដោយយើងអាច មួលវាភ្ជាប់ទៅនឹង ជើងកាមេរ៉ា (Tripod) ក៏បាន ឬកឹបជាប់ ទៅនឹងវត្ថុរឹង ផ្សេងៗក៏បាន ដូចក្នុងរូបភាព ដែលអ្នកឃើញ ខាងលើ ដោយរបៀប ប្រើប្រាស់គឺ គ្រាន់តែ ដោយឌុយ USB ប្រភេទ​ C ជាប់ទៅនឹង តួម៉ាស៊ីន ហើយដោតទៅ កាន់រន្ធ USB របស់ម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច ដែលអ្នកអាច រីករាយក្នុងការ ថតវីដេអូក្នុង កម្រិតច្បាស់មួយ មិនធ្លាប់មាន ពីមុនមក នៅលើម៉ាស៊ីន កុំព្យូទ័រ របស់អ្នក។

3

បច្ចុប្បន្ន Brio អាចប្រើប្រាស់បានតែនៅលើប្រព័ន្ធ ប្រតិបត្តិការ Windows 7, 8, 8.1 ក៏ដូចជា Windows 10 និងអាចប្រើ ជាមួយពពួក macOS បានផងដែរ ចាប់ពីជំនាន់ 10.10 ឡើងទៅ ដោយវាចាប់ផ្ដើម មានលក់ក្នុងទីផ្សារ អន្តរជាតិក្នុងតម្លៃ 199$ ហើយក៏អាច ទិញបានតាម រយៈទីផ្សារ Online ផ្សេងៗដូចជា Amazon, Best Buy ឬតាម គេហទំព័រ Logitech.com ផ្ទាល់ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:15 AM, 13 February
  • ប្រភព: Logitech
  • Tag: កាម៉េរ៉ា