ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Intel ប្រកាស​ចេញ CPU ពពួក Xeon មាន Core ចំនួន 48 គ្រាប់ និង​តម្លៃ​មិន​ក្រោម 8000$

Intel ប្រកាស​ចេញ CPU ពពួក Xeon មាន Core ចំនួន 48 គ្រាប់ និង​តម្លៃ​មិន​ក្រោម 8000$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីឈីប CPU ជំនាន់ទី 7 ឈ្មោះ Kaby Lake របស់ Intel បានចេញលក់ ក្នុងទីផ្សារកាល ពីខែមករា កន្លងទៅ បានធ្វើឲ្យ Intel កើបលុយបាន យ៉ាងច្រើន សន្ធឹកសន្ធាប់ បន្ថែមទៀត ហើយក៏មិនបញ្ឈប់ ត្រឹមនេះ នោះដែរ មានន័យថា Intel នៅមាន CPU ប្រភេទផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ ទៅដល់ទីផ្សារ ដូចជាប្រភេទ CPU សម្រាប់ដាក់នៅ លើម៉ាស៊ីន Server តម្លៃថ្លៃៗ ជាច្រើន ដែលវាមានឈ្មោះ យ៉ិនសិន ទៅហើយគឺ Xeon ចែកចេញជាច្រើន លេខផងដែរ ហើយកាលពីសប្ដាហ៍ មុននេះ Intel ទើបនឹង ប្រកាសចេញ Xeon ជំនាន់ថ្មី និងខ្លាំងជាងគេ មួយក្នុង ចំនោមត្រកូល Xeon ទាំងអស់នាពេល បច្ចុប្បន្ន ដែលវាមាន លេខសំគាល់ E7-8894 v4 បង្កើតឡើង សម្រាប់ម៉ាស៊ីន Server មានកម្លាំងខ្លាំង មហិមា។

1 Final 1000x150 copy

Xeon E7-8894 v4 ប្រើប្រាស់បច្ចេកវិទ្យា Broadwell ជំនាន់ទី 4 របស់ Intel ជាមួយនឹង សមត្ថភាពពិសេស ដោយក្នុងបន្ទះឈីប តែមួយរបស់វា ត្រូវបានបំពាក់មក ជាមួយនឹងគ្រាប់ Core ដល់ទៅ 24 គ្រាប់រត់ ក្នុងពេលតែមួយ ធ្វើឲ្យការ រត់កម្មវិធី និងដំណើរការកម្មវិធី គ្រប់គ្រងធំៗ មានភាពរលូន ទៅមុខ ហើយអ្វីដែល ពិសេសជាងគេ បំផុតនោះ វាមានបច្ចេវិទ្យា Hyperthreading ដែលធ្វើ ឲ្យគ្រាប់ CPU មួយដំណើរការជា 2 ក្នុងពេល តែមួយ ដូច្នេះសរុប Core ទាំងអស់មាន ដល់ទៅ 48 គ្រាប់ ពិតជាច្រើនហួស និស្ស័យមែន ដែលអាចរត់ ក្នុងល្បឿន 2.4GHz ហើយបង្កើនល្បឿន ឲ្យរត់បាន កាន់តែលឿន ដល់ 3.4GHz ថែមទៀតផង ដោយប្រើ មុខងារ CPU Boost។

2cover

ទាំងអស់នេះនៅមិនទាន់អស់នៅឡើយទេ ដោយសារតែវាជា CPU ខ្លាំងនោះ Cache របស់វា មានទំហំដល់ទៅ 60MB ឯណោះ ជាមួយនឹងសមត្ថភាព Support ជាមួយនឹង RAM បានដល់ទំហំ 24TB ឯណោះ ពិតជាមិន ធម្មតាទេ ដែល Intel បានប្រកាសថា ល្បឿនរបស់វា គឺលឿនជាង Xeon E7-8890 V3 ចន្លោះចាប់ពី 25% ទៅ 50% ឯណោះ ដែលបច្ចុប្បន្ន ឈីបនេះ គឺឃើញមាន ប្រើតែនៅលើ ម៉ាស៊ីន Server ធំៗនៅតាម ក្រុមហ៊ុន ធំៗប៉ុណ្ណោះ សម្រាប់គ្រប់គ្រង់ ទិន្នន័យដ៏ច្រើន សន្ធឹកសន្ធាប់។ ដូច្នេះ ជាមួយនឹង ការប្រកាសចេញ Xeon E7-8894 V4 នេះ Intel នឹងត្រៀមកើប លុយម្ដងទៀត សម្រាប់អតិថិជន ជាថៅកែក្រុមហ៊ុន ធំៗជាច្រើន ក្នុងពិភពលោក ព្រោះថាត្រឹម តែតម្លៃ CPU មួយគ្រាប់ គឺថ្លៃកប់ពពក ដល់ទៅ 8,898$ ទៅហើយ ចុះទម្រាំទៅដល់ ទីផ្សារតាមប្រទេស នីមួយៗ? តើតម្លៃ នឹងកើនឡើង ដល់កម្រិតណា?

3

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ាស៊ីន Server ធំៗភាគច្រើន Motherboard របស់វាអាច បំពាក់គ្រាប់ CPU បានដល់ទៅ 8 គ្រាប់ ដូច្នេះបើទិញ Xeon ស៊េរីថ្មីនេះ ទៅបំពាក់ទាំង 8 គ្រាប់នោះគឺ យើងត្រូវចំនាយ លុយមិន តិចជាង 71,184$ ឡើយ ពិតជាថ្លៃខ្លាំង មែនទែន នេះមិនទាន់ បូកសរុបជាមួយ នឹង Hard Disk, SSD, RAM, Motherboard, Power Supply នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:40 AM, 13 February
  • ប្រភព: Intel
  • Tag: កុំព្យូទ័រ