ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    លេច​ចេញ​រូប​រាង EOS 77D និង 800D ដែល​នឹង​មក​ដល់​ឆាប់​ៗនេះ!

លេច​ចេញ​រូប​រាង EOS 77D និង 800D ដែល​នឹង​មក​ដល់​ឆាប់​ៗនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលក្រុមហ៊ុនអេឡិចត្រូនិចជាច្រើន ពិសេសក្រុមហ៊ុន ផលិតទូរស័ព្ទ និងថេប្លេត ក៏ដូចជា អ្នកប្រើប្រាស់ ជាច្រើនបានកំពុង ទន្ទឹងរង់ចាំការ មកដល់នូវ កម្មវីធី MWC ឬហៅពេញថា Mobile World Congress ដែលនឹងចាប់ផ្ដើម នាចុងខែនេះ។ ក្នុងនោះផងដែរ ក៏មានក្រុមហ៊ុន ផលិតកាមេរ៉ា តូចធំ ក៏ដូចជា អ្នកស្រលាញ់ ម៉ាស៊ីនកាមេរ៉ា និងអ្នកថតរូប អាជីពជាច្រើន បានកំពុង ទន្ទឹងរង់ចាំការ មកដល់នូវកម្មវិធី យក្សប្រចាំឆ្នាំ CP+ ដែលជាពិពណ៌ កាមេរ៉ាធំជាងគេ មួយក្នុង ពិភពលោក ដែលជាកម្មវិធីដាក់តាំងនូវ ផលិតផលថ្មីៗ ក៏ដូចជាគំរូ ម៉ាស៊ីនកាមេរ៉ា មេម៉ូរី ឧបករណ៍បន្ទាប់បន្សំ ផ្សេងៗទៀត ជាច្រើន។ ជុំវិញកម្មវិធី CP+ នេះ ក្រុមហ៊ុន Canon ក៏នឹងត្រៀមបញ្ចេញ ផលិតផលថ្មី របស់ខ្លួន ផងដែរ ហើយយើង ក៏បានប្រទះឃើញ រូបភាពបែកធ្លាយ ប៉ុន្មានសន្លឹក ដូចខាងក្រោម ដែលជារូបម៉ាស៊ីន កាមេរ៉ាម៉ាក Canon ម៉ូឌែល 77D និង 800D ជំនាន់ថ្មី សម្រាប់ឆ្នាំ 2017 នេះ។

1covber

2 Final 1000x150 copy

ខាងលើគឺជារូបរាងរបស់ Canon EOS 77D សម្រាប់ពពួកម៉ាស៊ីន ធុនកណ្ដាល និង EOS 800D សម្រាប់ម៉ាស៊ីន ធុនល្មម ដែលអមមក ជាមួយរូបភាពបែក ធ្លាយខាងលើ ក៏បានបង្កប់មក ជាមួយនូវ ពត៌មានជុំវិញ លក្ខណៈសម្បត្តិ របស់ម៉ាស៊ីន កាមេរ៉ាទាំង 2 នេះ ផងដែរដោយ៖

  • EOS 77D ប្រើប្រាស់សេនស័រ CMOS Dual Pixel Auto Focus ទំហំ 24.2 មេហ្គាភិចសែល
  • មានចំនួន Focus Points ដល់ទៅ 45 ចំនុច
  • ប្រើប្រាស់ Processor ពពួក DIGIC 7

ចំនែក EOS 800D ពុំមានប្រភពពត៌មានបញ្ជាក់អំពីសេនស័រ ទំហំមេហ្គាភិចសែល ឬ Processor ឡើយ គ្រាន់តែដឹងថា ម៉ាស៊ីនទាំង 2 ម៉ូឌែលនេះមាន សមត្ថភាព ខុសគ្នា តែក៏មានចំនុចមួយ ចំនួនដូគ្នា ផងដែរ ដោយវាមាន កម្រិតប្រព័ន្ធពន្លឺ ISO ចាប់ពី 100 ឡើងទៅ 25600 និងមានមុខងារ WiFi, Bluetooth ភ្ជាប់មក ជាមួយស្រេច។

3 4

យ៉ាងណាក៏ដោយ សម្រាប់ពត៌មានខាងលើជុំវិញ លក្ខណៈសម្បត្តិ វាមិនមែនជាដំណឹង ផ្លូវការ នោះទេ ដូច្នេះមាន តែរង់ចាំថ្ងៃ ប្រកាសចេញ ម៉ាស៊ីនទាំង 2​ ខាងលើ ទាំងអស់គ្នា​ ដោយក្រុមហ៊ុន Canon នឹងបង្ហាញឲ្យ ពិភពលោកបាន ដឹងជុំវិញ លក្ខណៈសម្បត្តិ របស់កាមេរ៉ា ទាំង 2 ខាងលើ ក៏ដូចជាម៉ូឌែលផ្សេងៗទៀត នៅក្នុង ព្រឹត្តិការណ៍ CP+ ឆ្នាំនេះ។ អញ្ចឹងសម្រាប់ ប្រិយមិត្ត ដែលគ្រោងទិញ ម៉ាស៊ីនកាមេរ៉ាម៉ាក Canon បើអ្នកអាច រង់ចាំសិនបាន គួរតែរង់ចាំ សិនទៅ ព្រោះជំនាន់ថ្មីនេះ នឹងមាន លក្ខណៈសម្បត្តិ កាន់តែប្រសើរ សម្រាប់អ្នក តែតម្លៃវិញ ក៏ថ្លៃដែរ ទម្រាំមកដល់ទីផ្សារ ស្រុកខ្មែរ។

5

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:22 PM, 11 February
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា