ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    អ្នក​កំពុង​ប្រើ​ថេប្លេត nVIDIA Shield អាច​ទទួល​បាន​កំណែ Update ឡើង​ទៅ​កាន់ Nougat បានហើយ

អ្នក​កំពុង​ប្រើ​ថេប្លេត nVIDIA Shield អាច​ទទួល​បាន​កំណែ Update ឡើង​ទៅ​កាន់ Nougat បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

nVIDIA Shield Tablet គឺជាម៉ាស៊ីនថេប្លេត ដែលទទួលបានការ គាំទ្រយ៉ាងខ្លាំង កាលពីឆ្នាំ 2014 និង 2015 កន្លងទៅ ដោយហេតុថា វាឈរនៅក្នុង ចំនុចពិសេស ជាងគេ មួយត្រង់ CPU និង GPU របស់វាខ្លាំងស៊ីដាច់ ឈីបផ្សេងៗ កាលពីឆ្នាំនោះ ដោយកាល ពេលវាប្រកាស ចេញភ្លាមនោះ គឺដំណើរការដោយ Android KitKat ហើយបន្ត ឡើងទៅ Android Lollipop នៅពេល Shield Tablet ជំនាន់ទី 2 បានប្រកាស ចេញជា ផ្លូវការ។ មិនតែប៉ុណ្ណោះ nVIDIA មិនបញ្ឈប់ត្រឹមនេះ នោះទេ ដោយក្រុមហ៊ុន ផលិតបន្ទះ ឈីបនេះ បានបន្តបើកឲ្យ មានកំណែ Update ឡើងទៅកាន់ Android Marshmallow ជំនាន់ 6.0.1 ទៀងផងកាល ពីឆ្នាំ កន្លងទៅ ធ្វើឲ្យម្ចាស់ nVIDIA Shield Tablet នៅតែទទួលបាន រសជាតិថ្មី ក្នុងការ ប្រើប្រាស់។

1cover Final 1000x150 copy

មិនតែប៉ុណ្ណោះ កាន់តែពិសេសជាងនេះទៅទៀត នោះគឺថា nVIDIA Shield Tablet ជំនាន់ទី 1 និងជំនាន់ទី 2 ទាំងអស់ អាចចាប់ផ្ដើមឡើង ទៅកាន់ Android Nougat បានហើយ បើទោះបីជា ម៉ាស៊ីនរបស់ខ្លួន មានអាយុកាល 2-3 ទៅហើយក្ដី អរគុណទៅ ដល់ក្រុមហ៊ុន nVIDIA ដែលតែងតែ គិតគូរ ដល់អតិថិជន ខ្លួន។ កំណែ Update ថ្មីនេះ នឹងតម្លើងជំនាន់ ប្រព័ន្ធប្រតិបត្តិការ របស់អ្នកពី Android Marshmallow 6.0.1 ទៅកាន់ Android Nougat ជំនាន់ 7.0 ថ្មីតែម្ដង ដោយក្នុងនោះ nVIDIA បានធ្វើការ កែប្រែចំនុច សំខាន់ៗ ជាច្រើនដូចជា៖

  • បន្ថែមមុខងារ Multitasking ដូចជាចែកអេក្រង់ជា 2 និងងាយស្រួល ចេញចូល កម្មវីធីច្រើន
  • អាចប្រើជាមួយដៃហ្គេម Shield Controller ស៊េរី 2017 បាន
  • បន្ថែមមុខងារ Shield Rewards Program ថ្មី
  • បង្កើនសមត្ថភាពផ្ទាំងរបាពត៌មាន Notification
  • បង្កើនសមត្ថភាពម៉ាស៊ីនកុំឲ្យស៊ីថ្មខ្លាំងជាងមុន
  • បន្ថែម Emoji ថ្មីៗចំនួន 9
  • បង្កើនសមត្ថភាពប្រើប្រាស់ទូទៅ ឲ្យថេប្លេតនេះដំណើរការកាន់តែរលូន
  • កែប្រែ Bug ឥតប្រយោជន៍នានាចេញ

២

ដូច្នេះសម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ថេប្លេត Shield របស់ក្រុមហ៊ុន nVIDIA អ្នកគប្បីបើក Wi-Fi ហើយចូល ទៅកាន់ Settings > About Tablet > System Upgrade ហើយចុច Search ដើម្បីស្វែងរក កំណែ Update ថ្មីនេះ ដែលនឹងធ្វើឲ្យ ថេប្លេតរបស់អ្នក ដំណើរការបាន កាន់តែប្រសើរ ដេញទាន់ស៊េរី ថេប្លេតថ្មីៗ ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:19 AM, 10 February
  • ប្រភព: nVIDIA
  • Tag: ថេបប្លេត