ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    LG ប្រកាស​ចេញ​នាឡិកា​ឆ្លាត Watch Style និង Watch Sport ជា​ផ្លូវ​ការ ដំណើរ​ការ​ដោយ Android Wear ជំនាន់ថ្មី

LG ប្រកាស​ចេញ​នាឡិកា​ឆ្លាត Watch Style និង Watch Sport ជា​ផ្លូវ​ការ ដំណើរ​ការ​ដោយ Android Wear ជំនាន់ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចពត៌មានដែលបានបែកធ្លាយកាលពីដើម សប្ដាហ៍នេះអញ្ចឹង និយាយអំពីរូបភាព បែកធ្លាយ របស់នាឡិកា វៃឆ្លាតរបស់ ក្រុមហ៊ុន LG ដែលត្រៀមនឹង ចេញក្នុង រយៈពេល 2 ថ្ងៃខាងមុខនេះ ដោយមកដល់ ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2017 នេះ ក្រុមហ៊ុន LG ពិតជាបានប្រកាស ចេញនូវនាឡិកាឆ្លាត ជំនាន់ថ្មីរបស់ខ្លួន ពិតប្រាកដមែន ដោយលើកនេះ គឺចែកចេញជា 2 ម៉ូឌែលផ្សេងៗគ្នា សម្រាប់ឲ្យអតិថិជន ធ្វើការជ្រើសរើស ទៅតាមការ ចង់បាន និងតម្រូវការផ្ទាល់ មានដូចជា LG Watch Style និង LG Watch Sport។

1cover Final 1000x150 copy

LG Watch Style គឺជានាឡិកាឆ្លាតមានតម្លៃធូរ ថ្លៃជាង Watch Sport ដោយវាមានក្បាល មូលដូចក្នុងរូបភាព ខាងក្រោម បំពាក់មកជាមួយ នឹងអេក្រង់ P-OLED អាចបង្ហាញរូបភាព បានដិត ពណ៌ល្អទោះនៅក្រោម ពន្លឺថ្ងៃខ្លាំងក្ដី ជាមួយនឹងទំហំ 1.2 អ៊ីញ មានសមត្ថភាព បង្ហាញរូបភាព បានដល់កម្រិត 360 x 360p អមមកជាមួយ នឹងឈីប CPU របស់ Qualcomm លេខ Snapdragon Wear 2100 ជាឈីបស៊ី ថ្មតិចបំផុត បង្កើតឡើងសម្រាប់ បំពាក់លើនាឡិកាឆ្លាត នាពេលបច្ចុប្បន្ន និងមាន RAM ទំហំ 512MB និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 4GB។ នាឡិកាឆ្លាតនេះ មានកម្លាំងថ្ម ក្នុងម៉ាស៊ីន 240mAh ដែលអាចឲ្យយើង ធ្វើការសាកថ្ម តាមរយៈប្រព័ន្ធ គ្មានខ្សែបាន យ៉ាងងាយស្រួលបំផុត អាចឲ្យយើង ប្រើប្រាស់វា បានពេញ មួយថ្ងៃ ឬយូរជាងនេះ ទៅតាមការ ជ្រើសរើស។

2

សម្រាប់ LG Watch Sport វិញគឺជាម៉ូឌែលមានតម្លៃ រាងថ្លៃជាង Watch Style បន្តិច ដោយសារតែ វាមានទំហំ ធំជាងជាមួយនឹង អេក្រង់ទំហំ 1.38 អ៊ីញ ជាប្រភេទ P-OLED ដូចគ្នា ជាមួយនឹង សមត្ថភាពបង្ហាញរូបភាព បានដល់កម្រិត 480 x 480p សាកសមសម្រាប់ បុរសចង់បាន នាឡិកាមុខធំ។ ជាងនេះទៅទៀត វាក៏បំពាក់មក ជាមួយឈីប Snapdragon Wear 2100 ដូចគ្នាដែរ តែមាន RAM ធំជាងដល់ទៅ 768MB និងមានអង្គផ្ទុក ទិន្នន័យ 4GB ដូចគ្នា ចំនែកឯថ្មវិញ ក៏ធំជាងដែរ ដល់ទៅ 430mAh អាចសាកថ្ម តាមប្រព័ន្ធ គ្មានខ្សែបាន ជាមួយនឹងឆ្នាំង សាកបំពាក់មក ក្នុងប្រអប់ស្រាប់។

3

គួរបញ្ជាក់ផងដែរថា នាឡិកាវឆ្លាតទាំង 2 ម៉ូឌែលរបស់ LG នេះមានបំពាក់មក ជាមួយនឹង អាវក្រោះការពារទឹក និងធូលី រួចជាស្រេច ជាប្រភេទ PI68 ដែលអាចឲ្យយើង ពាក់វានៅ ក្រោមភ្លៀង និងងូតទឹកបានដោយ គ្មានបញ្ហា។ ពិសេសវាក៏ មានមុខងារ WiFi, Bluetooth, GPS, NFC និង LTE ក៏ដូចជាសេនស័រ វាស់ចង្វាក់បេះដូង មករួចជាស្រេច ផងដែរ ដែលសុទ្ធសឹង ជាមុខងារចាំបាច់ នាពេល បច្ចុប្បន្ន ដែលដំណើរការ និងគ្រប់គ្រងដោយ ប្រព័ន្ធប្រតិបត្តិការ Android Wear ជំនាន់ចុងក្រោយ គេ 2.0 ទៀតផងនោះ ធ្វើឲ្យនាឡិកានេះ កាន់តែមាន ភាពវៃឆ្លាត និងទូលំទូលាយ ក្នុងការប្រើប្រាស់ ទូទៅ។

4

LG នឹងធ្វើការដាក់លក់នាឡិកាឆ្លាតរបស់ខ្លួន នៅសហរដ្ឋអាមេរិក នាថ្ងៃស្អែកនេះឯង ជាមួយនឹង តម្លៃដូចខាង ក្រោមនេះ៖

  • Watch Style តម្លៃ 249$ សម្រាប់ពណ៌ប្រផេះ និងទឹកប្រាក់
  • Watch Style តម្លៃ 279$ សម្រាប់ពណ៌ផ្កាឈូកទឹកមាស
  • Watch Sport តម្លៃ 349$ សម្រាប់ពណ៌ប្រផេះ និងខៀវងងឹត

សម្រាប់ស្រុកខ្មែរយើង វាក៏នឹងអាចមានវត្តមានលក់ផងដែរ តែតម្លៃអាចនឹង ខុសគ្នាបន្តិច ពីទីផ្សារ អន្តរជាតិ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:08 AM, 09 February
  • ប្រភព: LG
  • Tag: នាឡិកាវៃឆ្លាត