ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រយួរដៃ តម្លៃ​ក្រោម 1000$ សម្រាប់​អ្នក​ឌីហ្សាញ និង​​​លេង​ហ្គេម ​អាច​ពិចារ​ណា​បាន

កុំព្យូទ័រយួរដៃ តម្លៃ​ក្រោម 1000$ សម្រាប់​អ្នក​ឌីហ្សាញ និង​​​លេង​ហ្គេម ​អាច​ពិចារ​ណា​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កុំព្យូទ័រយួរដៃ  អីឡូវ​កំពុង​ចេញ​ច្រើន​ណាស់ ហើយ​ក៏ រីក​ដុះ​ដាល ដូចផ្សិត អញ្ចឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​​នេះ។ កុំព្យូទ័រ​យួរដៃទាំងនោះត្រូវបានផលិតចេញក្រុមហ៊ុនផ្សេងៗ​គ្នា ដើម្បី បំពេញតម្រូវ​ការ​ដល់​អ្នក​ប្រើប្រាស់ទូទៅ ហើយវាក៏មានគុណភាព សមត្ថភាព រឺមុខងារ និងតំលៃខុសៗគ្នាផងដែរ។

cover

Final 1000x150 copy

នៅពេលនេះ​យើង​នឹងលើក​ប្រធាន​បទមួយ និយាយ​ពី​កុំព្យូទ័រ​យួរ​ដៃ​​មាន តម្លៃ​ក្រោម 1000$ ដែល​មាន​សមត្ថភាព សម្រាប់ អ្នកឌីហ្សាញ និង អ្នកចង់យកមកប្រើប្រាស់សំរាប់លេងហ្គេម​នោះ។ មិត្តអ្នកអាន​ដែល​មិន​ទាន់ មានកុំព្យូទ័រយួរដៃ ​ហើយ មិនដឹង​ថាគូរទិញយករបៀបណា ហើយមានថវិកា មិនដល់ 1000$ នោះ​យើង​ខ្ញុំយើងសូមណែនាំនូវកុំព្យូទ័រយួរដៃមួយចំនួនដល់អ្នកទាំងអស់គ្នា។ កុំព្យូទ័រយួរដៃទាំងនោះមាន​សមត្ថភាព​​ខ្ពស់ ដែលមានតម្លៃខ្ទង់ 900$ ហើយប្រសិនបើមិត្តអ្នកអានមានចំណាប់អារម្មណ៍អាចស្វែងរកជាវ បាននៅតាមបណ្ដាហាងលក់កុំព្យូទ័រនានា​ ក្នុងប្រទេសកម្ពុជាយើង។

Dell Inspiration 7559 តម្លៃប្រហាក់ប្រហែល 830$

pic 1 pic 2

សម្រាប់ Dell Inspiration 7559 គឺជាប្រភេទកុំព្យូទ័រ យួរដៃ​ Gaming ហើយការរចនាមកស្អាត និង​មាន​កម្លាំង​​ក្រាហ្វិច​កាត​ខ្លាំង​ទៀតផង។

  • Intel i7-6700HQ 2.6GHz
  • RAM : 8GB DDR3L
  • HDD : 1TB = 1,000GB
  • 15.6″ FHD (1920 x 1080), Output 4K
  • Optical Drive: NO
  • VGA 1: Intel HD Graphics 530 
  • VGA 2: NVIDIA GTX960M 4GB 
  • 74WHr, 6-Cell Battery (Upto 7 hours)
  • Technology : Keyboard Light 
  • Windows 10
  • Weight : 2.0 Kg | Color : Red

Asus GL5533 តម្លៃប្រហាក់ប្រហែល 995$

pic 3 pic 4

កុំព្យូទ័រ​យួរដៃ របស់ Asus​ មួយនេះ​គឺជាកុំព្យូទ័រយួរដៃ​​ស៊េរីថ្មីផង​ដែរ សម្រាប់ឆ្នាំនេះហើយ។ ដែលវាមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ​ហើយ​ស្ដើងស្រាលជាងប្រភេទមុនៗ​ទៀតផង​ និងងាយស្រួលអោយ​យើង​យកដាក់​តាម​ខ្លួន​។ សម្រាប់ កម្លាំងម៉ាស៊ីន រួមមាន ក្រាហ្វិចកាត GTX 960M នេះផងដែរ គឺល្មមអាចអោយយើង​ប្រើប្រាស់​ក្នុងផ្នែក ឌីហ្សាញ និងអូសហ្គេមធំៗបានល្អគ្រាន់បើ​ដែរ។

  • Intel i7-6700HQ 2.6GHz
  • RAM : 8GB DDR4
  • HDD : 1TB = 1,000GB
  • 15.6″ WXGA
  • Optical Drive: NO
  • VGA 1: Intel HD Graphics 530 
  • VGA 2: NVIDIA GTX960M 4GB 
  • Technology : Keyboard Light 
  • Windows 10

Lenovo Y700-15IBK តម្លៃប្រហាក់ប្រហែល 990$

5

Lenovo​ Y700-15IBK ​គឺជា ម៉ូឌែល​ស៊េរីថ្មីផងដែររបស់ក្រុមហ៊ុន Lenovo ដែលមាន​លក្ខណៈ​សម្បត្តិ ល្អៗ​ច្រើន។ មិនត្រឹមតែ​ប៉ុណ្ណោះ​វាមិនត្រឹមតែអាចអូសហ្គេម បានល្អ និងសាកសមសម្រាប់អ្នកឌីហ្សាញនោះទេ ហើយ​វាក៏សាកសម​នឹង​អ្នកដែលប្រើប្រាស់​យកទៅស្ដាប់ តន្រ្ដី  និងមើលភាពយន្ត​ផងដែរ ព្រោះវាភ្ជាប់មកនូវ Speaker បំពងសម្លេង របស់ក្រុមហ៊ុន JBL ដែលអាចបញ្ចេញ​សម្លេង​​លឺ​​ច្បាស់​​អ រណ្ដំ​ល្អ។

  • CPU: Core i7-6700HQ Max 3.5GHz
  • RAM: 8 GB DDR4
  • HDD : 1000GB 
  • Optical Drive: NO
  • VGA 1 : Intel HD Graphics 530 
  • VGA 2 : Nvidia GeForce GTX 960M
  • Audio : 2 x 2W JBL Speakers with Chamber
  • Display: 15.6 FHD
  • Windows 10 License

MSI GL72 7RD តម្លៃប្រហាក់ប្រហែល 990$

6

រីឯកុំព្យូទ័រយួរដៃ របស់ក្រុមហ៊ុន MSI នេះវិញគឺជាប្រភេទកុំព្យូទ័រស៊េរីថ្មីដែលទើបនឹងចេញ  សម្រាប់ដើមឆ្នាំ 2017 នេះ​។ កម្លាំងម៉ាស៊ីនដែលវាប្រើប្រាស់ដោយ ជំនាន់ថ្មីជាច្រើនរួមមាន Core i7-7700HQ គឺជា​ជំនាន់​ទី 7 តែម្ដង និងក្រាហ្វិច កាត GTX 1050 ដែលអាចជំនួសកន្លែង ក្រាហ្វិចកាត GTX 960 បាន។

  • CPU: Core i7-7700HQ Max 3.5GHz
  • RAM: 8 GB DDR4
  • HDD : 1000GB 
  • Optical Drive: YES
  • VGA 1 : Intel HD Graphics 530 
  • VGA 2 : Nvidia GeForce GTX 1050
  • Display: 17.3 FHD
  • Windows 10 License

សរុបមក​នេះហើយគឺជាកុំព្យូទ័រដែលមានឈ្មោះបោះសម្លេង ច្រើន ដែលយើងខ្ញុំលើកយកមកណែនាំ​សម្រាប់ មិត្តអ្នកអានដែលចង់ បានកុំព្យូទ័រយួរដៃ ក្រោម 1000$ ដើម្បីលេងហ្គេម រឺទុកឌីហ្សាញនោះ។ មិត្តអ្នកអានអាចធ្វើការពិចារណារកទិញ កុំព្យូទ័រ ទាំងនេះតាមបណ្ដាហាងនានា បាននៅក្នុងទីក្រុង ភ្នំពេញ​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:05 PM, 08 February
  • ប្រភព: Cambo report
  • Tag: កុំព្យូទ័រ