ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង Iron Fist សមាជិក​ចុង​ក្រោយ​របស់ The Defenders ចេញ Trailer ផ្លូវ​ការហើយ

រឿង Iron Fist សមាជិក​ចុង​ក្រោយ​របស់ The Defenders ចេញ Trailer ផ្លូវ​ការហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យរឿងភាគ​របស់ Marvel ច្បាស់ជាបាន ស្គាល់ច្បាស់ និងបានទស្សនា រួចមកហើយ នូវបណ្តារឿង ល្បីៗដូចជា Jessica Jones, Daredevil និង Luke Cage ជាដើម ដែលសុទ្ធតែ ជារឿងភាគ និយាយពីប្រវត្តិ និងសមត្ថភាព ដ៏អស្ចារ្យរបស់ Super-heroes ទាំងនេះ។ ជាក់ស្តែងកាល ពីពេលកន្លង ទៅនេះ យើងបានទទួល ដំណឹងថា Marvel នឹងមានរឿង ភាគដ៏ពិសេស មួយទៀត ដែលមាន ចំណងជើងថា The Defenders ហើយរឿងនេះ នឹងមានការ សហការគ្នា រវាង Hero បួននាក់ មានដូចជា Jessica Jones, Daredevil, Luke Cage និងចុងក្រោយគេ នោះគឺ Iron Fist។ ក្នុងចំណោម Hero ទាំងបួននាក់ នេះ មានតែ Iron Fist នេះមួយទេ ដែលយើងមិន ទាន់ដឹង អំពីប្រវត្តិ និងសមត្ថភាព របស់គាត់។ តែថ្ងៃនេះ យើងមានដំណឹង ល្អមួយ ដោយ រឿងនេះ បានបញ្ចេញឈុតឆាក ខ្លីៗអោយយើង បានទស្សនាហើយ។ ចង់ដឹងថា គាត់មានសមត្ថភាព អស្ចារ្យយ៉ាងណា ខ្លះនោះ សូមទស្សនាដូច ខាងក្រោម៖

Final 1000x150 copy

និយាយទាក់ទងនឹងសាច់រឿងនេះម្តង ដោយគាត់គឺជាសមាជិក ចុងក្រោយ គេរបស់ក្រុម The Defenders។ Iron Fist សម្តែងដោយ លោក Finn Jones ហើយឈ្មោះក្នុង រឿងគឺ Danny Rand បានវិលត្រឡប់ មកកាន់ទីក្រុង New York ដើម្បីទាមទារ យកក្រុមហ៊ុន របស់ឪពុក គាត់វិញ ក៏ដូចជាបោសសម្អាត ឧក្រិដ្ឋជនផងដែរ។ ទាក់ទងនឹងការ បាត់ខ្លួនរបស់គាត់ អស់រយៈពេល 15 ឆ្នាំ បានធ្វើអោយ គ្រប់គ្នាបាន គិតថាគាត់បាន ស្លាប់បាត់ ទៅហើយ តែការពិតគឺ គាត់បានសម្ងំ ហាត់ក្បាច់គុណ ទៅវិញ។ ហើយគោលបំណង ចម្បងនៃការ វិលត្រឡប់របស់គាត់ នោះដើម្បីកំចាត់ ជនអាក្រក់ ដែលព្យាយាម ចង់បានក្រុមហ៊ុន Rand Enterprise របស់ឪពុក គាត់តែម្តង។

cover

យើងក៏សូមបញ្ជាក់ផងដែរថា​ រឿងភាគវ៉ៃគ្នាបែបក្បាច់គុណ ដ៏ចាប់ អារម្មណ៍មួយនេះ នឹងចាក់បញ្ចាំង នៅក្នុង Netflix នៅថ្ងៃទី 17 ខែមីនាខាងមុខ នេះហើយ។ ហើយបន្ទាប់ ពីរឿង Iron Fist បញ្ចប់ ប្រិយមិត្តនឹងបាន ទស្សនារឿង The Defenders តែម្តង ដែលនឹងគ្រោង ចាក់បញ្ចាំងអំឡុង ខែកញ្ញា ចុងឆ្នាំ 2017 នេះ។

Screenshot (8) Screenshot (9) Screenshot (14)

សម្រាប់ប្រិយមិត្តដែលជាអ្នកចូលចិត្តទស្សនារឿងភាគ បរទេស ទាំងអស់ មិនគួររំលង រឿងនេះឡើយ ព្រោះវាពិតជា គួរអោយចាប់ អារម្មណ៍មែនទែន ជាពិសេស សម្រាប់អ្នកចូលចិត្ត រឿងវ៉ៃគ្នា បែបក្បាច់គុណនោះ កាន់តែ ជក់ចិត្តជាក់ជា មិនខាន។ បន្ថែមទៀតថា បើសិនជា​ អ្នកមានគម្រោង ថានឹងមើល រឿង The Defenders នោះរឿងនេះ អ្នកចាំបាច់ត្រូវ តែមើល ព្រោះ Iron Fist ជាសមាជិក ម្នាក់ក្នុងក្រុម The Defenders  បើមិនបាន មើលទេ អ្នកនឹងមិន ដឹងពី សាច់រឿងបាន ស៊ីជម្រៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Pranith
  • 11:54 AM, 08 February
  • ប្រភព: Wired
  • Tag: ភាពយន្ត