ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    ពិសេស​មែន! ស៊ិនស័រ​កាមេរ៉ា​ថ្មី​របស់ Sony អាច​ថត​វីឌីអូ 1080 ក្នុង​ទំហំ 1,000 fps ឯណោះ

ពិសេស​មែន! ស៊ិនស័រ​កាមេរ៉ា​ថ្មី​របស់ Sony អាច​ថត​វីឌីអូ 1080 ក្នុង​ទំហំ 1,000 fps ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថា Sony គឺជាអ្នក ផ្គត់ផ្គង់ស៊ិនស័រ កាមេរ៉ាដ៏ ធំជាងគេ ទៅដល់ស្មាតហ្វូន នាពេល បច្ចុប្បន្ន ដែលមានទាំង iPhone, Samsung, Google, LG, Xiaomi … ហើយវាជាចំណូល របស់ក្រុមហ៊ុនដ៏ ធំផងដែរ។ ពីមួយឆ្នាំ ទៅមួយឆ្នាំ Sony តែងតែធ្វើការ អភិវឌ្ឍន៍ បច្ចេកវិទ្យា សិនស័រ របស់ កាមេរ៉ាខ្លួននេះ អោយកាន់ តែខ្លាំង ហើយមក ដល់ឆ្នាំ 2017 នេះ យើងឃើញថា កាមេរ៉ា ទូរស័ព្ទអាច ថតបាន ច្បាស់ល្អ ប្រហាក់ប្រហែល ទៅនឹង កាមេរ៉ាឌីអីថល ទៅហើយ ទោះបីជាវាមាន ទំហំ តូចក្តី។ ដោយឡែក នៅក្នុងថ្ងៃនេះ Sony បានដាក់បង្ហាញ ស៊ិនស័រកាមេរ៉ា CMOS ថ្មីមួយទៀត ដែលវាមាន សមត្ថភាព ខ្លាំងលើសពីការ រំពឹងទុករបស់ យើងទៅទៀត។

gsmarena_002 Final 1000x150 copy

វាគឺជាវិស្វកម្មថ្មី ដែលមានស៊ិនស័រ ចំនួនបីស្រទាប់ ផ្គុំជាប់គ្នាតែម្តង ហើយក៏មាន បំពាក់ RAM ជាប់ជាមួយផងដែរ ដើម្បីអាចផ្ទុក និងគណនា រូបភាពបានលឿន ជាងមុន មិនអាស្រ័យលើ រ៉េមរបស់ ទូរស័ព្ទ រឺកាមេរ៉ា យើងទៀតឡើយ។ ភាពច្នៃប្រឌិត ដ៏ខ្ពស់នេះ អនុញ្ញាត្តិអោយវា ថតវីឌីអូ ក្នុងកម្រិត Full HD បានដល់ទំហំ Frame 1000 fps ឯណោះ។ នេះជាទំហំ frame ដ៏លឿន បំផុតមួយ ព្រោះកាមេរ៉ា បច្ចុប្បន្ន អាចថតជាទូទៅ បានត្រឹម 60ps ប៉ុណ្ណោះ​ រឺលឿនអស់គឺ 120fps។

ដើម្បីចង់ដឹងថា​ ស៊ិនស័រថ្មីនេះ អាចថតបានលឿន ល្អយ៉ាងណានោះ សូមទស្សនាវីឌីអូ ដែលមាន កម្រិតយឺត Slow-mo ដល់ 64x ខាងក្រោមនេះ ទាំងអស់គ្នា:

ស៊ិនស័រថ្មីនេះ ក៏ជួយអោយ រូបភាពកាន់តែ មានភាពម៉ត់ល្អ និងថតរូបបាន ត្រឹមត្រូវ ផងដែរ ជាពិសេសថត រូបកំពុង មានចលនាលឿន។ ជាឧទាហរណ៍ មើលរូប ខាងក្រោមនេះ ដែលស៊ិនស័រ ថ្មីនេះ វាអាចថតរូប រថភ្លើងកំពុង ធ្វើដំណើរបាន ត្រង់ល្អ មិនទ្រេ ដូចស៊ិនស័រ កាមេរ៉ាជំនាន់ មុនឡើយ។

Screenshot_1

គូសបញ្ជាក់ផងដែរថា ស៊ិនស័រថ្មីនេះមានកម្រិតថត 21.2 មេហ្គាភិចស៊ែល និងមានទំហំ 1/2.3 អ៊ីង និងមានរ៉េម បំពាក់ទំហំ 1 gigabit។ វាអនុញ្ញាត្តិអោយ យើងថត វីឌីអូ 4k បានទំហំ​ 60fps និងវីឌីអូ Full HD បាន 240fps។ បើយើងថត Slow-motion វិញ គឺអាចបង្កើនទំហំ Frame ដល់ 1000fps។

តាមការប៉ាន់ស្មាន ស៊ិនស័រកាមេរ៉ានេះ អាចនឹងបំពាក់ នៅលើ ទូរស័ព្ទរបស់ Sony មុនគេ ហើយសម្រាប់ក្រុមហ៊ុន ដទៃវិញ ប្រហែលជា យូរទៀត ទើបមាន អាចនៅ ចុងឆ្នាំនេះ រឺក៏ដល់ ឆ្នាំក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:03 AM, 08 February
  • ប្រភព: Sony
  • Tag: កាម៉េរ៉ា