ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណា​ត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍​នេះ

តារាង​ចំណា​ត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍​នេះ មានរឿង​ទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ នៅសប្តាហ៍ដំបូង តែអាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Split ជាប្រភេទ​រឿងរន្ធត់​កន្រ្តាក់​អារម្មណ៍ ដែល​បង្ហាញ​ពី​បុរសម្នាក់ ដូចខ្មោចចូល ផ្លាស់ប្តូរអត្តចរិកបាន 23 ប្រភេទខុសៗគ្នា និង​ចាប់​ឃាំង​ក្មេង​ស្រីទុក។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Rings ជាប្រភេទរឿងខ្មោចលងបន្លាចយ៉ាងឃោរឃៅ ដោយ​ចាប់ផ្តើមពីមិត្តប្រុសនារីម្នាក់ រុករកឃើញ និងបានមើលវីដេអូអាថ៌កំបាំងមួយ ដែលបានបញ្ជាក់ថា នឹង​មានអ្នកសម្លាប់អ្នកដែលបានមើលរួចបន្ទាប់ពី 7 ថ្ងៃ និងខ្សែភាពយន្ត A Dog’s Purpose ដែល​រៀប​រាប់ពីបុរសម្នាក់ ចេះបង្ហាត់បង្រៀនឆ្កែ ឲ្យចេះសើច និងមានអារម្មណ៍ស្នេហា។

ហើយនៅមានខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុងតារាងនេះដែរ ទោះបីជាបានចាក់បញ្ចាំងប៉ុន្មាន​សប្តាហ៍​​មក​ក៏​ដោយ និងខ្លះទៀតចាក់សប្តាហ៍ដំបូង គឺមិនបានប្រាក់ចំណូលច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូល​បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Split

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 14 លានដុល្លារ និងសរុប 98 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 1

  1. Rings

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 13 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

2

  1. A Dog’s Purpose

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 10,5 លានដុល្លារ និងសរុប 32 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 10,1 លានដុល្លារ និងសរុប 119 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

4 

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 9 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 118 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ​។

5

  1. Resident Evil: The Final Chapter

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 22 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

6 

  1. Sing

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 262 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

7 

  1. xXx: The Return of Xander Cage

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,8 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

8 

  1. The Space Between Us

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 3,7 លានដុល្លារ និងសរុប 3 លានដុល្លារ សម្រាប់ សប្តាហ៍ នេះ។

9

  1. Lion

ចាក់បញ្ចាំងនាសប្តាហ៍ទី 11 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 24 លានដុល្លារ សម្រាប់សប្តាហ៍ នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Split ហើយខ្សែភាពយន្តនេះ មាន ចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍អាច​រកទស្សនា​បាន​នៅ​តាម​រោង​ភាពយន្តដែល​នៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:45 PM, 07 February
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត