ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    បែក​ធ្លាយ​រូបភាព​ដំបូង នាឡិកា​ឆ្លាត Watch Style ត្រៀម​ចេញ​ខាង​ស្អែកនេះ!

បែក​ធ្លាយ​រូបភាព​ដំបូង នាឡិកា​ឆ្លាត Watch Style ត្រៀម​ចេញ​ខាង​ស្អែកនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពត៌មានរបស់ផលិតផល អេឡិចត្រូនិច LG បានបែកធ្លាយ ជាបន្តបន្ទាប់ ពិសេស ជុំវិញរឿង កំពូលស្មាតហ្វូន LG G6 តែម្ដង ដោយវាបាន បែកធ្លាយរូបភាព ជាច្រើន មុនថ្ងៃ ប្រកាសចេញ ជាផ្លូវ​ការ អមមកជាមួយនឹង លក្ខណៈសម្បត្តិ បន្តិចបន្តួច ផងដែរ។ ជាងនេះ ទៅទៀត ថ្ងៃនេះយើងបាន ទទួលនូវរូបភាព បែកធ្លាយជា បន្តបន្ទាប់ទៀត របស់ផលិតផល LG ដោយលើកនេះ គឺជា នាឡិកាវៃ ឆ្លាតជំនាន់ថ្មី វិញម្ដង ដែលវាមាន ឈ្មោះថា LG Watch Style និងមួយផ្សេង ទៀតគឺ LG Watch Sport ត្រៀមចេញ នៅថ្ងៃទី 9​ ខែកុម្ភៈ ខាងស្អែក យើងហ្នឹងឯង។

1 Final 1000x150 copy

ទាំង Watch Style និង Watch Sport បំពាក់មកជាមួយ ទំហំអេក្រង់ 1.2 អ៊ីញ មានសមត្ថភាព បង្ហាញរូបភាព បានកម្រិត 360 x 360p ជាមួយនឹងអេក្រង់ ស៊េរីខ្ពស់ពពួក P-OLED មានសមត្ថភាព បង្ហាញរូបភាព បានដិតពណ៌ល្អ ទោះនៅក្រោម ពន្លឺថ្ងៃ ខ្លាំងក្ដី។ នាឡិកាឆ្លាតទាំង 2 មានទំហំ RAM 512MB អមមកជាមួយ នឹងកម្លាំងថ្ម 240mAh បំពាក់មកជាមួយ នឹងមុខងារ NFC​ និង GPS ជាប់មករួច ជាស្រេច ដែល ដំណើការដោយ Android Wear ជំនាន់ 2.0 ថ្មី ធ្វើឲ្យវាដំណើរការ បានកាន់ តែរលូន និងឆ្លាតវៃ ពិសេស នោះគឺថា យើងអាចប្រើប្រាស់ វាជាមួយនឹង សេវា 3G និង 4G បានថែម ទៀតផង។

2 3

យ៉ាងណាមិញសម្រាប់លក្ខណៈសម្បត្តិពិសេសៗ ថាតើនាឡិកាឆ្លាត ស៊េរីថ្មីរបស់ LG មានអ្វីប្លែក សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារ ជាមួយផលិតផល ថ្មីៗផ្សេង ទៀតនោះ នៅមិនទាន់ លម្អិតឲ្យដឹង នោះទេ ចំនែកឯតម្លៃ វិញនៅមិនទាន់ ប្រកាសប្រាប់ឲ្យ ដឹងនៅ ឡើយទេ ដូច្នេះយើងនឹង រង់ចាំមើល ខាងស្អែក ទាំងអស់គ្នា ថាតើវាមាន អ្វីប្លែកខ្លះ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:52 AM, 07 February
  • ប្រភព: GSM Arena
  • Tag: នាឡិកាវៃឆ្លាត