ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo Yoga A12 តម្លៃ​ទាប ហើយ​ភ្ជាប់​មក​ជាមួយ​នឹង Keyboard ដ៏​ទំនើប

Lenovo Yoga A12 តម្លៃ​ទាប ហើយ​ភ្ជាប់​មក​ជាមួយ​នឹង Keyboard ដ៏​ទំនើប

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Lenovo គឺជាក្រុម​ហ៊ុនមួួយដែល​បាន​ផលិត​កុំព្យូទ័រ យួរ​​ដៃ​ជា​ច្រើន ហើយ​ក៏​មាន​ឈ្មោះ​ល្បីល្បាញ​ផង​ដែរ​។ នៅប៉ុន្មាន​ឆ្នាំ​នេះ​ក្រុម​ហ៊ុន មួយនេះ​ក៏​បាន​លុក​ដៃចូលវិស័យ ផលិត Tablet ទៀតផង ដែលខ្លួន បា​ន​ចេញនូវ Tablet Lenovo​ Yoga Book កុំពុងមានឈ្មោះថាបោះសំលេង​ច្រើនផងដែរ។

cover

Final 1000x150 copy

សម្រាប់ Lenovo Yoga Book របស់ ក្រុមហ៊ុន មួយនេះគឺមានសមត្ថិភាពអាចដើរតួរ បានពីរ គឺអាច​ប្រើប្រាស់ជាកុំព្យូទ័រយួរដៃ ក៏បាន រឺ ជាថេប្លេត ក៏បាន ពីព្រោះ វាអាចប្រើប្រាស់បានទាំង Windows ផង និង Android ផង។ សម្រាប់​ត្រកូល Yoga របស់ Lenovo នេះមានឈ្មោះបោះសំលេង ខ្លាំងទៅៗ នោះ​​ក្រុមហ៊ុន Lenovo ក៏បញ្ចេញនូវម៉ូឌែល Lenovo Yoga ជាបន្តបន្ទាប់។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន Lenovo បានចេញនូវ Tablet មួយទៀតហើយនៃត្រកូល Yoga របស់ខ្លួន។ ពោលគឺ Lenovo Yoga A12 ដែលជា Tablet ស៊េរីថ្មីរបស់ Lenovo ទើបតែចេញថ្មីៗនេះ។ Lenovo Yoga A12 នេះមានទំហំអេក្រង់ 12.2 អ៊ីញ គឺធំល្មមតែសម្រាប់ Tablet នោះបន្ថែមទៀននោះវាអាចបង្ហាញរូបភាពកម្រិត HD ប៉ុណ្ណោះ។ ហើយសូម​បញ្ជាក់​ផង​ដែរ ម៉ូឌែលមួយនេះគឺវាប្រើប្រាស់ តែ Android ទេ។

pic 1 pic 2

 បើនិយាយពី លក្ខណៈសម្បត្តិកម្លាំងម៉ាស៊ីនរបស់​វាវិញ Lenovo Yoga A12 គឺវាអាចរត់​បាន​កម្រិត​មធ្យម​ជាមួយ​នឹង CPU Atom ដែល CPU នេះភាគច្រើន​គឺបំពាក់នូវលើកុំព្យូទ័រយួរដៃ តូចៗ ស្ដើង។ វាមាន Ram តូច ត្រឹមតែ 2GB ប៉ុណ្ណោះ និង ទំហំ អង្គផ្ទុកទិន្នន័យវិញត្រឹមតែ​ 32GB។ រីឯលក្ខណៈសម្បត្តិ ល្អ​ផ្សេងៗ ទៀតនោះ គឺ បាសបំពងសម្លេងរបស់វាវិញ វាមានចំនួន​ពីរគ្រាប់ ជាមួយនឹងប្រព័ន្ធបំពងសម្លេង Dolby Atmos ដែលជាបច្ចេកវិទ្យាធ្វើអោយសម្លេងលឺច្បាស់ល្អ ក្នុងការមើលភាពយន្ត រឺស្ដាប់ចម្រៀង​ជាដើម។ វាមានពីរពណ៌ អោយជ្រើសរើស គឺពណ៌ Metal Gun Grey និង Rose Gold ហើយតម្លៃ របស់​វា​ក៏ទាបផងដែរ ដែលវាចេញលក់ ក្នុងតម្លៃ 299$ បន្ថែមកជាមួយ Keyboard ដ៏ទំនើប និងស្រស់​ស្អាត​ទៀត​ផង​ដែលគេហៅវាថា Halo Keyboard។ សរុបមកសេចក្ដីមក Tablet នេះគឺជា Tablet មិនខ្លាំង ក៏​ពិត​មែន តែវាក៏មានគុណសម្បត្តិល្អៗ ច្រើនផងដែរ  ដល់អ្នកប្រើប្រាស់ ជាពិសេសនោះតម្លៃសមរម្យ ទៀត​ផង​សម្រាប់មិត្តអ្នកអានដែលដែលចូលចិត្តមើលភាពយន្ត រឺ​ប្រើប្រាស់ ទូទៅ ធម្មតាសាមញ្ញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:41 PM, 06 February
  • ប្រភព: The verge
  • Tag: ថេបប្លេត