ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer ចេញ Monitor ស៊េរី​ថ្មី អេក្រង់​កោង Ultrawide សាក​សម​នឹង អ្នក​ឌី​ហ្សាញ​ និង​អ្នក​លេង​ហ្គេម

Acer ចេញ Monitor ស៊េរី​ថ្មី អេក្រង់​កោង Ultrawide សាក​សម​នឹង អ្នក​ឌី​ហ្សាញ​ និង​អ្នក​លេង​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ប្រហែល​ជា​ស្គាល់​ហើយ ពីក្រុម​ហ៊ុន ល្បី​ល្បាញ ផ្នែកបច្ចេក​វិទ្យាមួយនេះ នោះគឺ ក្រុម​ហ៊ុន Acer។  Acer បាន​ចេញ នូ​វ​ផលិត​​ផល​បច្ចេក​វិទ្យា​ ដែលមានដូចជា កុំព្យូទ័រ យួរដៃ​ខ្លាំងៗ ស្មាតហ្វូន ថេប្លេតជាដើម ហើយក៏នៅមានឧបករណ៍ផ្នែក​កុំព្យូទ័រជា​ច្រើនទៀតផងដែរ។

cover

Final 1000x150 copy

មិនត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន Acer ក៏បានលុកដៃចូលវិស័យ Monitor ផងដែរ ដោយ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត តម្លើងកុំព្យូទ័រ  លេងហ្គេមនិងឌីហ្សាញភាគច្រើន ពួកគេចេញសម្រាប់ផ្នែកទាំងពីរនេះច្រើន។ ថ្មីៗ​នេះ​ផងដែរ ក្រុមហ៊ុន Acer បានចេញនូវ Monitor ដែលមានទំហំ អេក្រង់ 38 អ៊ីញឯណោះ ដែលវាមាន​លេខ​ម៉ូឌែល XR382CQK។ Acer Monitor XR382CQK ​អាចបង្ហាញរូបភាពកម្រិត 4K មាន​កម្រិត​រូបភាព 3840 x 1600 ភិចសែល ហើយជាប្រភេទ​អេក្រង់ កោងទៀតផង។

pic 1 pic 2

XR382CQK គឺជា Monitor ប្រភេទ​ Ultrawide ដែលវាអាចបង្ហាញរូបភាព ច្បាស់ត្រជាក់ភ្នែក ទទឹងវាធំ មើល​ទៅ​រូបភាពស្មើរគ្នា តែម្ដង។ បន្ថែមទៀតនោះវាបានបំពាក់មកនូវមុខងារ កាត់បន្ថយពន្លឺពណ៌ខៀវ បាន ល្អ​ច្រើន និងមានមុខងារ Freesync  ដែលអាច Refresh Frame Rate របស់ Amd ផងដែរ។ XR382CQK គឺជា Monitor  ដែលអាចបង្ហាញរូបភាពមាន កម្រិតដឺក្រេ 172 នៃ 178 ទៀតផង។ បើ​និយាយ​ពីរន្ធ​សម្រាប់ភ្ជាប់ វិញ​មានរន្ធ HMDI 2.0 មួយ  DisplayPort 1.2a និង រន្ធ ដោត USB 3.0 ចំនួន 3 និងរន្ធ USB Type-C មានចំនួន​ 1។ ក្រុមហ៊ុន Acer បានប្រកាសចេញ​លក់ ហើយក្នុងតម្លៃ 1299$។ សរុបមក Monitor មួយនេះវាមាន មុខងារ ល្អច្រើន ហើយស្អាតផងដែរ  វាសាកសម ណាស់ សម្រាប់អ្នក ខាង ឌីហ្សាញ និង លេងហ្គេម ប៉ុន្តែតម្លៃថ្លៃបន្តិចហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:14 PM, 06 February
  • ប្រភព: Tech Powerup
  • Tag: កុំព្យូទ័រ