ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    មែន​ទែន​ហើយ GoPro Hero 6 នឹង​ត្រៀម​ចេញ​ជា​ផ្លូវ​ការ នា​ឆ្នាំ 2017 នេះ

មែន​ទែន​ហើយ GoPro Hero 6 នឹង​ត្រៀម​ចេញ​ជា​ផ្លូវ​ការ នា​ឆ្នាំ 2017 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

GoPro Hero 5 បានប្រកាសចេញកាលពីឆ្នាំ 2016 កន្លងទៅជាមួយនឹង ឧបករណ៍យានហោះ Drone ឈ្មោះថា Karma ដែលកន្លងទៅ ថ្មីៗនេះ GoPro បានប្រកាសយក Drone របស់ខ្លួន មកវិញ បន្ទាប់ពីអតិថិជន ធ្វើការរិះគន់ ទៅលើបញ្ហាអស់ថ្ម លឿនពេល កំពុងហោះហើរ ដែលផលិតផល របស់ខ្លួន ជួបប្រទះ ធ្វើឲ្យទីផ្សារ របស់កាមេរ៉ា GoPro Hero 5 មិនសូវទទួល បានជោគជ័យ ប៉ុន្មាននោះទេ គួបផ្សំ ជាមួយនឹង សមត្ថភាពថតរូប និងវីដេអូ មិនសូវជា លើសពី GoPro Hero 4 ប៉ុន្មានដែរ។

1cover Final 1000x150 copy

កត្តាទាំងនេះបានធ្វើឲ្យ GoPro បាត់បង់អតិថិជនមិន តិចនោះទេ ធ្វើឲ្យទីផ្សារធ្លាក់ និងរួមមាន គូប្រជែងកាន់តែច្រើន ផងដែរនោះ ធ្វើឲ្យ GoPro ត្រៀមនឹងកែប្រែ កំហុសឆ្គងខ្លួន ឯងឡើងវិញ ដោយបាន ធ្វើសេចក្ដីប្រកាស ជាផ្លូវការ ហើយថា កាមេរ៉ា Hero 6 នឹងលេចចេញមុខ ក្នុងទីផ្សារ នៅក្នុងឆ្នាំ 2017 នេះឯង។ អគ្គនាយក ប្រតិបត្តិលោក Nick Woodman ប្រកាសថា នឹងមានកាមេរ៉ា ប៉ុន្មានម៉ូឌែល ត្រៀមចេញនាឆ្នាំនេះ ដោយក្នុងនោះ រួមមាន Hero 6 ផងដែរ កាមេរ៉ាទាំងនោះ នឹងត្រៀមចេញ នៅថ្ងៃតែមួយ ដូចគ្នាតែម្ដង ពិសេសនឹងមាន Accessories ថ្មីៗសម្រាប់ឲ្យ អិតិថិជនទិញបន្ថែម ទៅតាមការ ចង់បាន របស់ខ្លួន។

2

ដូច្នេះសម្រាប់ប្រិយមិត្តទាំងអស់ដែលមានគម្រោងទិញ Action កាមេរ៉ា ពិសេសជាផលិតផល របស់ GoPro នោះ តើអ្នកអាចរង់ចាំ បានបន្ថែម ទៀតឬទេ? បើអាចរង់ចាំ បានមួយ រយៈពេលទៀត សូមរង់ចាំទិញ GoPro Hero 6 ចុះ ដែលវាគឺជា កាមេរ៉ាចេញមុខ ក្នុងការកែប្រែ មុខមាត់របស់ GoPro តែម្ដង ខណៈ Hero 5 មិនសូវជាលេចធ្លោ ក្នុងទីផ្សារ ប៉ុន្មាននោះទេ។ យ៉ាងណាមិញ បើអ្នកមិនអាច រង់ចាំបានទេ នោះ អ្នកអាចទិញ Hero 5 បាននា ពេលបច្ចុប្បន្ន ដោយវាមានលក់ ក្នុងទីផ្សារ ស្រុកខ្មែរក្នុងតម្លៃ ប្រហាក់ប្រហែល 370$។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 10:35 AM, 04 February
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា