ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    EVGA ចេញ​ធុង​ទឹក CPU ថ្មី អាច​បន្ថយ​កម្ដៅ​បាន​យ៉ាង​ល្អ និង​មាន​ភ្លើង RGB ទៀតផង

EVGA ចេញ​ធុង​ទឹក CPU ថ្មី អាច​បន្ថយ​កម្ដៅ​បាន​យ៉ាង​ល្អ និង​មាន​ភ្លើង RGB ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកប្រើប្រាស់ម៉ាស៊ីន Desktop បច្ចុប្បន្នបានងាកមក ប្រើប្រាស់ធុងទឹក ដើម្បីបន្ថយ កម្ដៅឈីប CPU ច្រើនគួរឲ្យ កត់សំគាល់ ជាជាង ប្រើប្រាស់កង្ហារ ដោយហេតុថា តម្លៃរបស់វា នាពេលសព្វថ្ងៃ គឺសមរម្យ អាចទទួលយក បានទៅតាមម៉ាក និងសមត្ថភាព របស់វាផ្ទាល់ អាចកាត់បន្ថយកម្ដៅ បានយ៉ាងប្រសើរ ថែមទាំងមាន សម្លេងរំខាន តិចតួចបំផុត ពិសេសនោះ គឺថា អ្នកប្រើប្រាស់ CPU ខ្លាំងៗ ដែលមាន កម្ដៅខ្ពស់ និងអស់ក្ដី បារម្មណ៍ខ្លាចថា ឆេះឈីប ទៀតហើយ ទោះបី Overclock ល្បឿនបន្តិចបន្តួចក្ដី។

1 Final 1000x150 copy

ធុងទឹកបន្ថយកម្ដៅ CPU នៅក្នុងទីផ្សារ ស្រុកខ្មែរយើង មានច្រើនម៉ាក និងច្រើនម៉ូឌែល ខ្លាំងណាស់ ដោយ ប្រិយមិត្ត ទាំងអស់គ្នា អាចស្វែងរក ទិញបាននៅតាម ហាងកុំព្យូទ័រ តែវាអាចនឹង ពិបាកសម្រាប់អ្នក ក្នុងការជ្រើសរើស ថាមួយណាល្អ ហើយមានចំនុច ពិសេសអ្វីខ្លះ ដូចនេះ បើអ្នកមាន គម្រោងត្រៀមទិញ ធុងទឹក CPU យកមក ប្រើប្រាស់នោះ អ្នកអាចក្រលែក មកមើលម៉ាក EVGA នេះបាន ដែលទើបនឹង ប្រកាសចេញកាល ពីម្សិលមិញនេះ ជាមួយនឹង ២ ជម្រើសផ្សេងៗគ្នា គឺប្រភេទ 120 មីលីម៉ែត្រ (កង្ហារមួយ) និង 240 មីលីម៉ែត្រ (កង្ហារពីរ) ត្រូវបានបង្កើតឡើង យ៉ាងយកចិត្ត ទុកដាក់ សាកសមបំផុត សម្រាប់អ្នក ប្រើប្រាស់ CPU ខ្លាំងដូចជា លេងហ្គេម, កាត់តវីដេអូ រូបភាព គូរប្លង់ជាដើម -ល-។

2

ធុងទឹកនោះមានឈ្មោះថា Closed Loop CPU Cooler បំពាក់មកជាមួយ កង្ហារផលិត ឡើងពី EVGA ផ្ទាល់ ដែលវិលក្នុង ល្បឿនលឿន បំផុតដល់ទៅ 2200 ជុំក្នុងមួយនាទី និងមានសម្លេង រំខានតិច បំផុត ហើយធុងទឹក របស់វា ក៏ដំណើរការបាន ប្រសើរផងដែរ ក្នុងការបញ្ជូន ទៅទៅវិញ ទៅមក នៅពេល ប្រើប្រាស់ ដែលអាច បន្ថយកម្ដៅ CPU បានយ៉ាងល្អ មិនថាកង្ហារមួយ ឬពីរឡើយ។ លក្ខណៈពិសេស ផ្សេងទៀត នោះគឺថា ធុងទឹកនេះបំពាក់ មកជាមួយ នឹងភ្លើង RGB បង្ហាញម៉ាក EVGA នៅត្រង់ក្បាល កិបលើគ្រាប់ CPU ទៀតផងដូចរូប ខាងក្រោមនេះ ដែលយើងអាច ផ្លាស់ប្ដូរបាន 4 ពណ៌តាម ចិត្តចង់។

3

EVGA ក៏មានជា Software កម្មវិធីសម្រាប់ម្ចាស់របស់ធុងទឹកនេះ ក្នុងការបញ្ជា ទៅលើភ្លើង, កំណត់មុខងារ, បញ្ជារទៅលើ ល្បឿនកង្ហារ, ល្បឿនរត់របស់ទឹក និងជាច្រើន ផ្សេងទៀត ដែលពុំចាំបាច់បះ ឬបញ្ជាដោយ ដៃនោះទេ គ្រាន់តែចុចបញ្ជា តាមកម្មវិធី ជាការស្រេច ដូច្នេះវាពិសេស បំផុតសម្រាប់ការ លេងហ្គេមធំៗ ឬបើកកម្មវិធី ឌីហ្សាញនានា​ ដោយពុំចាំបាច់ ភ័យព្រួយ ទៅលើកម្ដៅ CPU ឡើយ។ EVGA CLC ទំហំ 120mm កង្ការមួយនេះ នឹងត្រៀមចេញ លក់ក្នុងទីផ្សារ អន្តរជាតិក្នុងតម្លៃ 90$ រីឯ 280mm កង្ហារពីរតម្លៃ 130$ ហើយវាក៏អាច នឹងមានវត្តមាន មកដល់ស្រុកខ្មែរ យើងឆាប់ៗនេះ ផងដែរ។

4

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 10:15 AM, 03 February
  • ប្រភព: EVGA
  • Tag: កុំព្យូទ័រ