ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Apple ប្រកាស នឹង​បំពាក់ បន្ទះ​ឈីប ថ្មី​នៅ​លើ MacBook Pro ស៊េរី​ថ្មី ហើយ​ថ្ម​នឹង​កាន់​បាន​យូរ​ជាង​មុន

Apple ប្រកាស នឹង​បំពាក់ បន្ទះ​ឈីប ថ្មី​នៅ​លើ MacBook Pro ស៊េរី​ថ្មី ហើយ​ថ្ម​នឹង​កាន់​បាន​យូរ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ចំនួន ដែល​ជាអ្នក​គាំទ្រ នូវ​ផលិត​ផល Apple ច្បាស់ ជាដឹង​ហើយ នូវការ​ទើបចេញ កុំព្យូទ័រ MacBook Pro ស៊េរីថ្មី ដែល​កន្លង​ផុត​ប៉ុន្មាន​ខែ​នេះ​ទេ។ ពោល គឺ MacBook Pro ស៊េរីថ្មីនេះ គឺ​មានរូបរាង​ខុសពីមុនឆ្ងាយ​ណាស់ ទាំង​កម្លាំងម៉ាស៊ីន លក្ខណៈ​សម្បត្តិ  ក៏មានការបន្ថែមទៀតផង។

cover

Final 1000x150 copy

 ថ្មីៗនេះផងដែរ ក្រុមហ៊ុន Apple ដ៏ល្បីល្បាញមួយនេះ បានប្រកាស បន្ថែម សមត្ថភាព ថ្មីទៀតហើយ នៅលើ MacBook Pro ស៊េរីថ្មីដែលភ្ជាប់មក នៅកញ្ចក់ OLED ជា Touch bar។ សម្រាប់​បន្ទះ​ឈីប នេះ​ផងដែរ គឺមិនមែនបន្ទះឈីបខ្លាំងនោះឡើយ ដែលវាអាចប្រើប្រាស់ បាន​ល្មមៗ ប៉ុណ្ណោះ​មិន​រត់​លឿន​ខ្លាំងឡើយ។ ដូច្នេះហើយ ក្រុមហ៊ុន Apple ប្រើប្រាស់ បន្ទះឈីបនេះ​គឺ​អាច​ជួយ​សន្សំ​សំចៃ ថ្ម នឹងអាចអោយយើងប្រើប្រាស់ បានយូរជាងមុន។

pic 1

សម្រាប់ការបំពាក់នូវ បន្ទះឈីប ថ្មីនេះ Apple មិនទាន់បង្ហើបច្បាស់លាស់ នូវឡើយថា​ MacBook Pro ប្រភេទអ្វីខ្លះ ទំហំប៉ុន្មានខ្លះនឹងអាចបំពាក់នោះឡើយ ហើយថ្ងៃខែចេញនោះក៏មិនទាន់ បាន​បង្ហើប​នូវ​ឡើយ​ដែរ។ សរុបមក នេះជារឿង ល្អមួយ ដែល Apple ធ្វើបែបនេះ ធ្វើអោយអ្នកប្រើប្រាស់ បានយូរ ជាងមុន សន្សំពេលវេលាច្រើន ទៀតផង ប៉ុន្តែតម្លៃប្រហែល ជានៅតែថ្លៃដដែលហើយ ប្រសិនបើថោក​តម្លៃ​គួរសមនោះច្បាស់ជាល្អ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:30 PM, 02 February
  • ប្រភព: technobuffalo
  • Tag: កុំព្យូទ័រ