ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រុមហ៊ុន Honda កំពុង​រៀប​គំរោង ផលិត​រថយន្ត ប្រើប្រាស់ ចំហេះ​អ៊ីដ្រូសែន ហើយ

ក្រុមហ៊ុន Honda កំពុង​រៀប​គំរោង ផលិត​រថយន្ត ប្រើប្រាស់ ចំហេះ​អ៊ីដ្រូសែន ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានច្បាស់​ជា​ស្គាល់​ហើយ​នូវ​ក្រុមហ៊ុន Honda មួយ​នេះ​ដែល​ជា​ក្រុមហ៊ុន ល្បី​ល្បាញ​ផ្នែក​ផលិត​យាន្ត​ជំនិះ​នោះ។  ថ្មីៗនេះផងដែរ ក្រុមហ៊ុន Honda បាន​ធ្វើការ ប្រកាស អោយដឹង​ហើយ ក្នុងការ សហការ ជាមួយនឹង General Motors ផលិតរថយន្តជាមួយនឹងបច្ចេកវិទ្យាថ្មីមួយទៀត​។

cover

Final 1000x150 copy

Honda បានអះអាង​ថាថ្ងៃអនាគត ខ្លួននឹងចេញរថយន្ត ដែលមិនប្រើប្រាស់ សាំង រឺម៉ាស៊ូតនោះទេ គឺ​ប្រែ​មក​ប្រើ​ប្រាស់ នូវ ចំហេះ អ៊ីដ្រូសែន។ បន្ថែមទៀតនោះក្នុងការវិនិយោគ ធ្វើការផលិត នៅ​រថយន្ត​ប្រើ​ប្រាស់ ថាមពលចំហេះអ៊ីដ្រូសែន​ គឺក្រុមហ៊ុន Honda​ ត្រូវបានចំណាយ អស់ដល់ទៅ 85 លាន​ដុល្លារ​ ដើម្បីបង្កើតផ្នែក នេះឡើង គឺជារោងចក្រផលិត និងពិសោធន៍ តែម្ដង។ ពោលគឺវាមានឈ្មោះថា Fuel Cell System Manufacturing, LLC។ ម្យ៉ាងវិញ​ទៀតនោះ ការប្រើប្រាស់ ចំហេះ អ៊ីដ្រូសែន នេះ​ផង​ដែរ​គឺ ក្រុមហ៊ុន Honda មិនទាន់ បង្ហើប​អោយដឹងថាវាយ៉ាងម៉េច នោះទេ តែប្រហែលដូចជាការ​ប្រើប្រាស់នូវ ចំហាយទឹក អញ្ចឹង។

pic 1

ក្នុងការ បើកចេញផលិត នូវបច្ចេកវិទ្យារថយន្តប្រើប្រាស់ចំហេះ អ៊ីដ្រូសែន នេះផងដែរ ក្រុមហ៊ុន ​​នឹង​អាច​ធ្វើ​ការ​លក់​ចេញនូវ បច្ចេកវិទ្យាមួយនេះទៀតផង។ មិនត្រឹមតែ​ប៉ុណ្ណោះ​វានឹង​ចេញ ដំណើរការ​នៅ​ប៉ុន្មាន​ឆ្នាំ ខាងមុខ​គឺ 2020 នេះហើយ។ សរុបសេចក្ដីមក វាជារឿងល្អមួយ ដែល Honda នឹងចេញ នូវ​ការ បង្កើតរថយន្ត ប្រើប្រាស់ ចំហេះអ៊ីដ្រូសែននេះឡើង គឺសន្សំសំចៃខ្ពស់​ ចៀសវាងការប្រើប្រាស់ សាំង និងម៉ាស៊ូតដែលមានតម្លៃថ្លៃជាងទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:47 PM, 01 February
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត