ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ច្បាស់​ការ​ហើយ! Samsung នឹង​តាំង​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​នៅ​ចុង​ខែ​កុម្ភៈនេះ!

ច្បាស់​ការ​ហើយ! Samsung នឹង​តាំង​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​នៅ​ចុង​ខែ​កុម្ភៈនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីមានពត៌មានបែកធ្លាយជាច្រើន បង្ហាញពីរូបរាង របស់ Galaxy S8 ដែលមាន គេរំពឹងទុក ថានឹង ដាក់បង្ហាញនៅ ខែមេសា ខាងមុខ ស្របពេលនេះ ស្រាប់តែលេចចេញ ដំណឺងថ្មី ច្បាស់ការមួយ Samsung បានប្រកាស ជាផ្លូវការ ថានឹងតាំងបង្ហាញ ផលិតផលថ្មីនៅ ក្នុងថ្ងៃទី 26 ខែកុម្ភៈនេះ ដែលមានអ្នក វិភាគច្រើន គិតថាជា ថេប្លេត Galaxy Tab S3 ហើយមិនមែន ជាស្មាតហ្វូន នោះទេ។

cover Final 1000x150 copy

ព្រឹត្តិការណ៍លើកនេះ តាំងទីនៅក្រុង Barcelona ហើយនៅក្នុង ព្រឹត្តិការណ៍នេះ អាចនឹងបង្ហាញ នូវថេប្លេត ជំនាន់ថ្មី Galaxy Tab S3 ដែលតាម ការរំពឹង​ នឹងប្រើ បន្ទះឈីប Snapdragon 820 ឬជម្រើសផ្សេង ទៀតប្រើ បន្ទះឈីប Exynos 7420 ។ អេក្រង់ 9.7 អ៊ីញ, រ៉េមទំហំ 4GB, ប្រើប្រាស់ទ្រនាប់ ស្គេនម្រាមដៃ នៅខាងមុខ, ប្រើរន្ធ USB Type-C និងដំនើរការ Android 7.0 Nougat ជាដើម។

1

សរុបមក Samsung នឹងតាំងបង្ហាញផលិតផលថ្មី ដែលច្បាស់ការ នៅថ្ងៃទី 26 ខែកុម្ភៈ ក្នុងឆ្នាំ រីឯផលិតផល ដែលនឹងដាក់ បង្ហាញនោះ ត្រូវបានគេសង្ស័យថា ជាថេប្លេត​ Galaxy Tab S3 តែមិនទាន់ បញ្ជាក់ច្បាស់ថា វាជាការពិត ឬយ៉ាងណាទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:47 AM, 01 February
  • ប្រភព: Samsung
  • Tag: ថេបប្លេត