ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​ស្ព័រ Ford GT ស៊េរី 2017 ឃើញ​ហើយ​លង់​ស្នេហ៍​ភ្លែត! ល្បឿន​វិញ​លឿន​ហួស​និស្ស័យ

រថយន្ត​ស្ព័រ Ford GT ស៊េរី 2017 ឃើញ​ហើយ​លង់​ស្នេហ៍​ភ្លែត! ល្បឿន​វិញ​លឿន​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Ford GT គឺជាម៉ូឌែលរថយន្តស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ម៉ាក Ford ដោយ​វា​ឈរ​នៅ​ក្នុង​តំណែង Performance ផ្ដោត​សំខាន់​ទៅ​លើ​ល្បឿន​ជាគោល ដែលអាចធ្វើការបើកបរ​នៅលើ​ផ្លូវជាតិ​​រាបស្មើរក្នុងល្បឿនដ៏លឿន អាចយកទៅប្រកួតប្រជែងនឹងរថយន្តស្ព័រមានល្បឿនលឿនផ្សេងៗ​ទៀតជាច្រើនក្នុងសកលលោក។ Ford GT បានកែប្រែរូបរាងថ្មីទាំងស្រុងចាប់តាំងពីម៉ូឌែលឆ្នាំ 2015 បង្ហាញ​ខ្លួនមកម្លេះ ដោយវាបានផ្ដាច់ខ្លួនពី Ford GT ស៊េរីចាស់ ដោយចេញមកវិញនូវរូបរាងថ្មីស្រឡាង កាន់​តែទាក់ទាញ កាន់តែស្រស់ស្អាត និងខ្លាំងជាងមុន។

1 2cover All-New Ford GT

Final 1000x150 copy

សម្រាប់ឆ្នាំ 2017 ក្រុមហ៊ុន Ford ក៏បានប្រកាសចេញនូវរថយន្តស្ព័រម៉ូឌែល Ford GT ឆ្នាំ 2017 ថ្មី ជាមួយ​នឹងការកែប្រែរូបរាងបន្តិចបន្ទួចទាំងផ្នែកខាងក្នុង និងខាងក្រៅ ពិសេសបង្កើនសមត្ថភាព​ផ្នែក​បច្ចេកវិទ្យា និងល្បឿន ឲ្យលេចធ្លោជាងម៉ូឌែល 2016។ Ford GT 2017 ត្រូវបានរចនាឡើងយ៉ាង​ទាក់​ទាញ ដោយវាបំពាក់មកជាមួយម៉ាស៊ីន Twin-Charged បែប 3.5-Liter ម៉ាស៊ីន 6 មានកម្លាំងដល់ទៅ 647 កម្លាំងសេះ អាចបើកបរបានលឿន ដោយគិតជាល្បឿនរង្វង់កង់គឺ 6250 ជុំក្នុងមួយនាទី ធ្វើឲ្យ Ford GT 2017 អាចរត់បានល្បឿនដល់ទៅ 347 គីឡូម៉ែត្រក្នុងមួយម៉ោង អាចយកទៅប្រកួតប្រជែងនឹង McLaren 675LT, Ferrari 458 Speciale បាន។ ជាងនេះទៅទៀត ម៉ាស៊ីនរបស់វាមាន 7 លេខ ដោយ​ប្រើកាឡេទាំង 2 គឺខាងមុខខាងក្រោយ ដើម្បីអូសរថយន្តទាំងមូលទៅមុខ ជាមួយនឹងសន្ទុះលឿន អម​មក​ជាមួយ​នឹងប្រព័ន្ធហ្វ្រាំងដ៏មានសុវត្ថិភាព បង្កើតឡើងពីកាបោនស៊ីរ៉ាមិច ធ្វើឲ្យវាងាយស្រួលក្នុងការ​ចាប់​ហ្រ្វាំងនៅពេលមានអាសន្ននានា ជាមួយនឹងស្បែកហ្វ្រាំងម៉ាក Brembo ទៀងផង។

GT 2017 នឹងត្រូវតម្លើងខ្លួនទាំងមូលនៅប្រទេសកាណាដា ក្នុងរោងចក្រ Ford’s Markham, Ontario Plant ដែលតួខ្លួនរបស់រថយន្តទាំងមូលត្រូវបានផលិតឡើងពីវត្ថុធាតុដើមមានគុណភាបខ្ពស់មានដូចជា អាលុយមីញ៉ូម, ដែក, កាបោន ទៅតាមផ្នែកនីមួយៗរបស់រថយន្ត។ Ford បានសម្រេចដាក់ឲ្យម៉ូឌែល GT នេះមកជាមួយនឹងយ៉ាន់ទំហំ 20 អ៊ីញ បង្កើតឡើងពីសារធាតុ Alloy ធន់ និងស្វិតមិនងាយប្រេះ ខូច​បាក់​បែកឡើយ។ Ford GT 2017 នឹងចាប់ផ្ដើមចេញលក់នៅក្នុងទីផ្សារអន្តរជាតិនាដើមឆ្នាំ 2017 នេះ​ឯង តែតម្លៃនៅមិនទាន់ប្រកាសប្រាប់ឲ្យបានដឹងនៅឡើយទេ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 11:08 AM, 26 January
  • ប្រភព: Ford
  • Tag: យានយន្ត