ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍​នេះ

តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែអាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មាន​តែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែ​ភាព​យន្ត Split ជាប្រភេទ​រឿង​រន្ធត់​កន្រ្តាក់​អារម្មណ៍ ដែលបង្ហាញពីបុរសម្នាក់ ដូចខ្មោចចូល ផ្លាស់ប្តូរអត្តចរិកបាន 23 ប្រភេទខុសៗគ្នា និងចាប់​ឃាំង​ក្មេងស្រីទុក។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត xXx: Return of Xander Cage ជាប្រភេទរឿងបាញ់​ប្រហា​រឆ្លងបេសកកម្មដ៏ស្អិតស្អាញ របស់បុរសម្នាក់ឈ្មោះ Xander Cage ហើយនេះជាវគ្គ 2 នៃ​ខ្សែ​ភាពយន្តនេះ និងខ្សែភាពយន្ត Hidden Figures ដែលរៀបរាប់ពីស្រ្តី 3 នាក់ មានសញ្ជាតិ​ជាអាមេរិច​កាំង​ស្បែកខ្មៅ មាន​គំនិតវៃឆ្លាត ជួយដល់ការលូតលាស់ របស់អង្គការ NASA ក្នុងប្រវត្តិសាស្រ្ត។

ហើយនៅមានខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុងតារាងនេះដែរ ទោះបីជាបានចាក់បញ្ចាំង​ប៉ុន្មាន​សប្តាហ៍​មក​ក៏ដោយ និងខ្លះទៀតចាក់សប្តាហ៍ដំបូង គឺមិនបានប្រាក់ចំណូលច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែល​រកប្រាក់​ចំណូល​បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Split

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 40 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

1

  1. xXX: The Return of Xander Cage

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 40 លានដុល្លារ និងសរុប 20 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

2

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 15 លានដុល្លារ និងសរុប 83 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

3

  1. Sing

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 249 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

4

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 89 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

5

  1. Rogue One: A Star Wars Story

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 7,2 លានដុល្លារ និងសរុប 512 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

Star Wars: Rogue One..L to R: Actors Riz Ahmed, Diego Luna, Felicity Jones, Jiang Wen and Donnie Yen..Photo Credit: Jonathan Olley..?Lucasfilm 2016

  1. Monster Trucks

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 22 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 7

  1. Patriot Day

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 5,7 លានដុល្លារ និងសរុប 22 លានដុល្លារ សម្រាប់​សប្តាហ៍​​នេះ។

8

  1. Sleepless

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3,4 លានដុល្លារ និងសរុប 14 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

9

  1. The Bye Bye Man

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3,4 លានដុល្លារ និងសរុប 19 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Split ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍អាចរកទស្សនា​បាន​នៅ​តាម​​រោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:26 PM, 24 January
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត