ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Fujifilm ប្រកាស​​ចេញ GFX 50s ដែល​មាន​សេនស័រ CMOS ធំ​ខ្លាំង​មែ​ន​ទែន ថ​ត​រូប​ដល់ 51 មេហ្គា​ភិចសែល

Fujifilm ប្រកាស​​ចេញ GFX 50s ដែល​មាន​សេនស័រ CMOS ធំ​ខ្លាំង​មែ​ន​ទែន ថ​ត​រូប​ដល់ 51 មេហ្គា​ភិចសែល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាមេរ៉ាម៉ាក Fujifilm នៅក្នុងទីផ្សារ​អន្តរជាតិ មាន​ឈ្មោះ​បោះ​សម្លេង​មិន​ចាញ់​ម៉ាក​ល្បីៗ​ផ្សេងៗ​ទៀត​នោះ​ទេ ចំនែក​នៅ​ស្រុក​ខ្មែរ​យើង​ក៏​មានអ្នក​ប្រើប្រាស់​ខ្លះៗ​ផង​ដែរ គ្រាន់តែមិនច្រើនដល់ម៉ាក Canon, Nikon និង SONY ជាដើម។ មូលហេតុច្រើនណាស់ ដែលអាចធ្វើឲ្យ Fujifilm នៅតែអាចមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយសារតែគុណភាព ក៏ដូចជាសមត្ថភាពពីមួយជំនាន់ទៅមួយជំនាន់ផ្សេងទៀតនៃកាមេរ៉ា​របស់​ខ្លួន ហើយសម្រាប់ដើមឆ្នាំ 2017 នេះ ក្រុមហ៊ុនជប៉ុន Fujifilm បានប្រកាសចេញនូវកំពូលកាមេរ៉ាពពួក DSLR ស៊េរីថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតមានឈ្មោះហៅថា GFX 50S មានសមត្ថភាពថតរូប និងវីដេអូបាន​ច្បាស់​មិនធម្មតានោះទេ។

1 2

Final 1000x150 copy

តួខ្លួនរបស់ GFX 50S ត្រូវបានស្រោបឡើងដោយសារធាតុ Alloy បែបគ្រើប នឹងមានស្បែកព័ទ្ធ​ជុំវិញនៅ​ត្រង់​ចំនុចកាន់ ធ្វើឲ្យមានភាពងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់ទូទៅ ជាមួយវិមាត្រសរុប 148 x 94 x 91 មីលីម៉ែត្រ មានទម្ងន់ត្រឹម 825 ក្រាមប៉ុណ្ណោះ ដោយរាប់បញ្ចូលថ្មមួយគ្រាប់ និងមេម៉ូរីកាត ហើយបើយើង​យកទៅប្រៀបធៀបទម្ងន់ជាមួយកំពូលកាមេរ៉ាម៉ាកល្បីៗផ្សេងទៀតឃើញថា វាស្រាលជាងគួរសមដែរ។ ជាង​នេះទៅទៀតនោះ កាមេរ៉ានេះប្រើប្រាស់សេនស័រជាប្រភេទ CMOS ពពួក Full Frame ទំហំដល់ទៅ 44 x 33 មីលីម៉ែត្រ ពិតជាធំខ្លាំងមែនទែន ដែលអនុញ្ញាតឲ្យវាមានសមត្ថភាពចាប់យករូបភាពបានធំខ្លាំង​ដល់​ទៅ 51 មេហ្គាភិចសែលឯណោះ គិតជាទំហំដល់ 8256 x 6192 ភិចសែល ជាមួយនឹងគុណភាព​រូប​ភាព​ស្រស់ស្អាត អគុណទៅដល់សេនស័រដ៏ធំរបស់វា ដែលចាប់យករូបភាពបានធំទាល់តែមែនទែន។

3 4

GFX 50S​ ប្រើប្រាស់ Processor X Pro ជំនាន់ចុងក្រោយរបស់ Fujifilm ធ្វើឲ្យសមត្ថភាពថតរូបរបស់វា​ខ្លាំង​មិនធម្មតានោះទេ ជាមួយលក្ខណៈសម្បត្តិទូទៅដូចខាងក្រោមនេះ៖

  • ប្រភេទតួម៉ាស៊ីន Mid-size SLR
  • កម្រិត Resolution ខ្ពស់បំផុតដល់ 8256 x 6192 ភិចសែល
  • សេនស័រប្រភេទ CMOS ពពួក Full Frame
  • ទំហំសេនស័រ 44 x 33 មីលីម៉ែត្រ
  • កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 12800 និងបង្កើនដល់ 102400
  • ថតរូបជាប្រភេទ JPEG, RAW និង TIFF
  • អេក្រង់ខាងក្រោយទំហំ 3.2 អ៊ីញ មាន Dot ដល់ទៅ 2,360,000
  • អេក្រង់ប្រភេទ OLED ច្បាស់ត្រជាក់ភ្នែក
  • ល្បឿន Shutter Speed យឺតបំផុត 360 វិនាទី
  • ល្បឿន Shutter Speed លឿនបំផុត 1/16000 វិនាទី
  • មុខងារថតមាន 4 ដូចជា Program, AV, TV និង Manual
  • គ្មានភ្លើង Flash ជំនួយសម្រាប់ថតរូបនៅទីកន្លែងងងឹត ឬពេលយប់
  • ថតរូបបាន 3 សន្លឹកក្នុង 1 វិនាទី
  • ថតវីដេអូបានត្រឹម 1080p ឬ FullHD ល្បឿន 30, 25, 24 និង 23.98 fps
  • ដុយ USB ប្រភេទ USB 3.0
  • ប្រើប្រាស់មេម៉ូរីកាតពពួក SDHC/SDXC និង UHS-II (ចំនួន 2 រន្ធ)
  • រន្ធ HDMI
  • មាន Wireless
  • ពុំមាន GPS នៅក្នុងម៉ាស៊ីន

ខាងលើគឺសុទ្ធសឹងជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ូឌែលថ្មីនេះ ដោយក្រុមហ៊ុន Fujifilm បានអះអាងថា កាមេរ៉ា​នេះអាចថតរូបបាន 400 សន្លឹកនៅពេលសាកថ្មមួយពេញ ជាមួយនឹង Detail រូបភាពច្បាស់ខ្លាំងមែន​ទែន ថែមទាំងមានការរំខានពីគ្រាប់ Noise តិចតួចបំផុត។ ពិសេសអាចយកទៅថតរូបបានគ្រប់ស្ថានភាព និង​បែបបទ ដោយសារតែវាអាចធ្វើការផ្លាស់ប្ដូរកែវលែនទៅតាមស្ថានការណ៍ជាប្រភេទ G-mount ដោយ​វា​នឹង​ត្រៀមចេញលក់ជាមួយកែវលែន 3 ប្រភេទផ្សេងគ្នាដូចជា៖

  • លែនប្រវែង 110 មីលីម៉ែត្រ f2
  • លែនប្រវែង 23 មីលីម៉ែត្រ f4
  • លែនប្រវែង 45 មីលីម៉ែត្រ f/2.8
  • ហើយក៏អាចយកទៅបំពាក់ជាមួយកែវលែន ក្នុងត្រកូល G-Mount បានផងដែរ

5 6 7

Fujifilm នឹងត្រៀមចេញលក់ម៉ូឌែល GFX 50S នេះនៅខែចុងខែកុម្ភៈ ឆ្នាំ 2017 នេះឯង ជាមួយនឹងតម្លៃ​ដល់​ទៅ 6499$ ឯណោះ ដែលសាកសមបំផុតសម្រាប់អ្នកជំនាញ និងអ្នកប្រកបអាជីវកម្ម ដោយប្រើប្រាស់​កាមេរ៉ា ហើយវាក៏មិនសាកសមដែរសម្រាប់អ្នកថតរូបលេងធម្មតា ព្រោះតម្លៃរបស់វាថ្លៃខ្លាំងណាស់ ហើយ​បើ​វា​មក​ដល់ស្រុកខ្មែរយើង ក៏តម្លៃនឹងកើនឡើងបន្ថែមផងដែរ តែបើបានប្រើហើយនឹងសរសើរអំពីគុណភាព​ផលិត​រូបភាព​របស់វាជាក់ជាមិនខាន ព្រោះសេនស័រដ៏ធំរបស់វាមិនមែនងាយស្រួលរកនោះឡើយ ទាល់​តែចំនាយថវិកា​ច្រើនទើបបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 2:26 PM, 23 January
  • ប្រភព: DPReview
  • Tag: កាម៉េរ៉ា