ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Nokia អាច​នឹង​បញ្ចេញ​ថេប្លេត​អេក្រង់​យក្ស​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ!

Nokia អាច​នឹង​បញ្ចេញ​ថេប្លេត​អេក្រង់​យក្ស​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម័យនេះ ពាក្យចចាអារ៉ាមភាគច្រើន មិនសូវជា ក្លែងក្លាយទេ ភាគច្រើន​ វាពិតជាបាន កើតឡើង ពិតមែន។ មានសារពត៌មាន ជាច្រើនបាន ចេញផ្សាយ ពីពាក្យចចាម អារ៉ាម ទាក់ទង នឹងការត្រលប់ មកវិញរបស់ Nokia ហើយវាពិតជា បានកើតឡើង ពិតមែន រហូតមក ដល់ពេលនេះ មានពាក្យចចាមអារ៉ាម ថ្មីទៀត បានចេញ ផ្សាយថា Nokia នឹងបញ្ចេញនូវ ថេប្លេតអេក្រង់ យក្សទំហំអេក្រង់ ដល់ទៅ 18.4 អ៊ីញ ឯណោះ។

cover Final 1000x150 copy

មិនត្រឹមតែពាក្យចចាមអារ៉ាមប៉ុណ្ណោះទេ នូវមានលេចចេញ នូវលក្ខណៈសម្បត្តិ របស់ថេប្លេតនេះ ទៀតផង មុនពេលចេញ រូបរាង ជាផ្លូវការ ដែលបង្ហាញឲ្យ យើងឃើញថា ថេប្លេតនេះ អេក្រង់​18.4 អ៊ីញ, កម្រិតបង្ហាញ រូបភាព 2560 x 1440 ភិចសែល និងប្រើប្រាស់ បន្ទះឈីប Snapdragon 835, ជីភីយូ Adreno 540, រ៉េម 4GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB, កាមេរ៉ាខាងមុខ និងខាងក្រោយ ទំហំ 12 មេហ្គាភិចសែល ដូចគ្នា, ថតវីដេអូ បានដល់កម្រិត 4K, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ Android 7.0 ។

1

ដំណឹងនេះ​ស្ថិតក្នុងពាក្យចចាមអារ៉ាមនៅឡើយ ដូចនេះយើង អាចជឿ ក៏បាន អាចមិនជឿ ក៏បាន តែតាមវិភាគបន្ថែម ឲ្យដឹងថា ថេប្លេតនេះអាច ដាក់លក់ ជាសកល មិនដូចទៅនឹង Nokia 6 នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:54 AM, 23 January
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត