ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រុមហ៊ុន Ford បាន​បង្ហាញ​រថយន្ត Ford Mustang Convertible 2018 ហើយ

ក្រុមហ៊ុន Ford បាន​បង្ហាញ​រថយន្ត Ford Mustang Convertible 2018 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនច្បាស់ជាស្គាល់ ក្រុមហ៊ុន Ford ហើយ ដែលជាក្រុមហ៊ុន ផលិតឡានដ៏ល្បី និងមានច្រើន ប្រភេទទៀតផង។ ថ្មីៗ នេះផងដែរ ​ក្រុមហ៊ុន មួយនេះ បានប្រកាសចេញ នូវរថយន្ត ស៊េរីថ្មីរបស់ខ្លួន មួយប្រភេទ ទៀតហើយ ដែលជា ប្រភេទឡាន បើកដំបូលបាន គឺ Ford Mustang Convertible ស៊េរីឆ្នាំ 2018។

cover (2) Final 1000x150 copy

Ford Mustang Convertible ស៊េរីឆ្នាំ 2018 នេះជាឡានស្ព័រ តែម្ដង ដែលមាន ល្បឿនលឿនខ្លាំង ផងដែរ ដោយសម្រាប់កម្លាំង ម៉ាស៊ីនរបស់ វានោះ គឺធំមែនទែន គឺ 2.4 liter V8 និង 5 liter V8 ជាពីរ ជម្រើសម្រាប់រើស។​ ណាមួយ ឡាននេះ ជាលានស្ព័រ អញ្ចឹងក្រុមហ៊ុន Ford ក៏ បានផ្ដោតសំខាន់ទៅ លើល្បឿន ប៉ុណ្ណោះ ដូច្នេះរថយន្តនេះ វាបានបំពាក់ មកនូវ ​បច្ចេកវិទ្យា EcoBoost មកជាមួយ គឺជាបច្ចេកវិទ្យា ស្រដៀង Turbo Charge ដែរ ក៏ប៉ុន្តែនេះជា បច្ចេកវីទ្យាថ្មី គឺអាចជួយ អោយឡាន រត់បានលឿនខ្លាំង និងសម្លេងពិរោះ ទៀតផង។

pic 1

រថយន្ត Ford Mustang convertible ស៊េរីឆ្នាំ 2018 នេះ នឹងមានការ ចេញលក់ ចាប់ពីខែកញ្ញា នេះហើយ។ ប៉ុន្តែ តម្លៃ គឺក្រុមហ៊ុន Ford មិនទាន់បញ្ជាក់ នៅឡើយទេ ហើយការចេញ លក់នេះផងដេរ ជាប្រភេទ ដាក់លេខ និងប្រភេទមួយ ទៀត​នោះគឺ លេខ អូតូតែម្ដង ដែលមាន ជាពីរ ជម្រើស។ មិនត្រឹម តែប៉ុណ្ណោះ រថយន្តមួយនេះក៏បាន បន្ថែមនូវបច្ចេក វិទ្យា មុខងារជំនួយការ បើកបរ ផងដែរ។ សរុបមករថយន្តនេះ មានរូបរាងស្អាត ទំនើប ហើយល្បឿន ក៏លឿន ផងដែរនោះ វាជម្រើសថ្មី ហើយសម្រាប់ អ្នកដែលមាន លុយទិញឡាន ច្រើន និងស្រលាញ់ ឡានស្ព័រនោះ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Visal
  • 1:37 PM, 22 January
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត