ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    មិន​អន់​ទេ​ហ្គេម​ដំបូង​ដែល​ដំនើរ​ការ​នៅ​លើ​ Apple Watch មួយនេះ!

មិន​អន់​ទេ​ហ្គេម​ដំបូង​ដែល​ដំនើរ​ការ​នៅ​លើ​ Apple Watch មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សជាច្រើនកំពុងតែរង់ចាំវត្តមាននៃការដាក់លក់នាឡិកាឆ្លាតរបស់​ក្រុមហ៊ុន​ Apple ដោយ​ក្រុម​ហ៊ុន​ពួក​គេ​បាន​ដាក់​បង្ហាញ​នាឡិកា​ឆ្លាត​នេះ​តាំង​ពី​ខែ​កញ្ញា​ រហូត​មក​ដល់​ពេល​នេះ​អស់​រយៈ​ពេល​ប្រមាណ​ 4 ខែ​ហើយ​នៅ​តែ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ដាក់​លក់​ពិត​ប្រាកដ​ទៀត។​ ចំនែក​ឯ​ពាក្យ​ចចាម​អារ៉ាម​នៅ​តែ​បន្ត​ថា​ក្រុមហ៊ុន​ Apple នឹង​ដាក់​លក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ CES 2015, នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​ និង​ខែ​មីនា​ ដូច្នេះ​មិន​ទាន់​មាន​ពត៌មាន​ច្បាស់​មួយ​នៅ​ឡើយ​ទេ។

cover

បន្ទាប់ពីមានការដាក់បង្ហាញរូបរាងដ៏ស្រស់ស្អាត ដែលមានផ្ទៃអេក្រង់ពីរទំហំំ​អាច​ប្រើប្រាស់​បាន​សាក​សម​ទាំង​សុភាព​បុរស​ និង​សុភាព​នារី​ នៅ​មាន​ខ្សែ​ប្រមាណ​ 22​ ម៉ូត​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដោះ​ដូរ​ខ្សែ​បាន​ដោយ​ខ្លួន​ឯង​ ដើម្បី​បំពេញ​នូវ​ភាព​ស៊ី​វីល័យ​របស់​ពួកគេ​បាន​ទៀត​ផង។ ​ចំនែក​ឯ​កម្មវិធី​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ខ្លះៗ​ដែរ​នៅ​ក្នុង​ពត៌មាន​ដែល​ យើង​បាន​ចេញ​ផ្សាយ​រួច​មក​ហើយ​ មើល​ទៅ​ពិត​ជា​សាកសម​ជា​មួយ​ផ្ទៃ​អេក្រង់​របស់​នាឡិកា​នេះ​ណាស់។​ នៅ​ពេល​នេះ​ក៏​មាន​ពត៌មាន​ចុង​ក្រោយ​មូយ​ទៀត​ បង្ហាញ​ពី​ហ្គេម​ដំបូង​ដែល​ដំនើរការ​នៅ​លើ​នាឡិកា​នេះ​ផង​ដែរ។

1

នេះជាហ្គេមបែប Puzzle ដែលមើលទៅក្រាហ្វិកសាមញ្ញអាចឲ្យអ្នកប្រើប្រាស់ឃើញ មុន​ពេល​ដាក់​លក់​បាន។​ បើ​តាម​គិត​មើល​ទៅ​នាឡិកា​នេះ​ ពិត​ជា​មិន​មែន​លេង​ហ្គេម​ច្រើន​នោះ​ទេ​ ដោយ​សារ​អេក្រង់​វា​តូច​ ចំនែក​ឯ​សមត្ថភាព​វិញ​ក៏​មិន​សូវ​ជា​ខ្លាំង​ណាស់​ណា ​និង​មួយ​ទៀត​វា​ជា​នាឡិកា​ មិន​មែន​ជា​ស្មាតហ្វូន​ទេ​ ដូចនេះ​អ្នក​ជាវ​យក​ទៅ​ប្រើប្រាស់​សំរាប់​ជំនួយ​ការ​មើល​ម៉ោង​ និង​ទំនាក់​ទំនង​តិច​តួច​ប៉ុណ្ណោះ ​ហើយ​ក៏​មិន​ចាំ​បាច់​កម្មវិធី​ហ្គេម​នោះ​ដែរ។

 

  • ដោយ: Hong
  • 11:25 AM, 11 March
  • ប្រភព: Touch Arcade
  • Tag: នាឡិកាវៃឆ្លាត