ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ជាតម្លៃ​ដាក់​លក់​របស់ Click 125i ឆ្នាំ 2017 ក្នុង​ទីផ្សា​រ​ស្រុក​យើង!

នេះ​ជាតម្លៃ​ដាក់​លក់​របស់ Click 125i ឆ្នាំ 2017 ក្នុង​ទីផ្សា​រ​ស្រុក​យើង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីលេចចេញរូបរាង​របស់​ម៉ូតូ​អូតូ Honda Click 125i ឆ្នាំ 2017 កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លើ​គេហ​ទំព័រ​​ហុង​​ដា​ផ្លូវការរបស់​ថៃ​រួច​មក ពេលនេះ វត្តមាន​ម៉ូតូនេះ បានមកដល់ទីផ្សារស្រុកយើងហើយ ជាមួយ​នឹង​ពណ៌​ចំនួន 4 ដូចជា ពណ៌ក្រហមខ្មៅលាយប្រផេះ (Energy Red), ពណ៌ខ្មៅលាយក្រហមក្រម៉ៅ (Superior Black), ពណ៌​សលាយក្រហមក្រម៉ៅ (Intelligent White) និងពណ៌បៃតង​ក្រម៉ៅ​លាយ​ប្រផេះ (Iconic Green) និងកាំកង់ពណ៌មាសដូចៗគ្នា។ រូបភាពបន្ថែម ចុចត្រង់នេះ

cover

Final 1000x150 copy

ម៉ូតូលេខអូតូ Click 125i ឆ្នាំ 2017 នេះ មិនមានផ្លាស់ប្តូរ ឬកែរូបរាងទេ គឺដូចទៅនឹងម៉ូតឆ្នាំមុនដែរ ដោយ​គ្រាន់តែមានពណ៌ថ្មី, កែតែមឈ្មោះរចនាម៉ូដបែបក្រាហ្វិកស្ទីលផុស 3D, កង់កាំបន្ទះពណ៌មាស បន្ថែម​កម្រិតព្រីមៀមស្ព័រ គួរឲ្យទាក់ទាញ, អំពូលភ្លើងមុខ LED ទាំងឈុត និង Position Lamp ល្អ​ប្រណិត ទាន់សម័យ, កុងទ័របែបឌីជីថល កញ្ចក់ LCD ឃើញច្បាស់គ្រប់ជ្រុង, ។

1

ចំពោះបច្ចេកវិទ្យាបំពាក់មកជាមួយ ក៏​មិន​ខុស​ពីម៉ូតមុនដែរ ដែលមានដូចជាបច្ចេកវិទ្យាប៊ិច​ជួយឲ្យ​ស៊ី​សាំងតិច, បច្ចេកវិទ្យារលត់ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ឈប់ស្តុប, បច្ចេក​វិទ្យា​គ្រប់គ្រងដំនើរការម៉ាស៊ីន​តម្រូវ​តាម​ស្ថានភាពផ្លូវ, បច្ចេកវិទ្យាឆែក និង​គ្រប់​គ្រង​ប្រព័ន្ធទាំងអស់ ពេលមានបញ្ហា​នឹង​លោតជា​សញ្ញា​ឡើង និងហ្វ្រាំង ABS ចាប់ហ្រ្វាំងក្រោយ ស៊ី​ទាំងហ្វ្រាំងខាងមុខ។

images

សម្រាប់តម្លៃដាក់លក់ក្នុងស្រុកយើងប្រមាណ 2280 ដុល្លារ ហើយម៉ូតូនេះ បានមកដល់សាខា​លក់​ម៉ូតូហុងដា​មួយចំនួនហើយ ដូចនេះអ្នកអាចរកមកជាក់ស្តែងបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:32 PM, 20 January
  • ប្រភព: Honda Cambodia – NCX
  • Tag: យានយន្ត