ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Logan ចេញ​ឈុត​ខ្លី​ទី 2 កាន់​តែ​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​នេះពេញ!

Logan ចេញ​ឈុត​ខ្លី​ទី 2 កាន់​តែ​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​នេះពេញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកគាំទ្រ ច្បាស់ជាបានដឹងពី ទេពកោសល្យ នៃការសម្តែង របស់លោក Hugh Jackman ដែលជាតារា សម្តែងដើរតួជា Wolverine តាំងពីដើមមក រហូតដល់ ពេលនេះ។ លោកបានសម្តែង ទាំងក្នុងរឿង X-Men និងរឿង ទោលគឺ Wolverine នេះឯង ហើយឈុត ខ្លីថ្មី ទើបចេញប៉ុន្មាន ម៉ោងនេះ ដែលជាការ សម្តែងជាតួ Wolverine វគ្គចុងក្រោយ របស់លោក ហើយយើងនឹង លែងបានឃើញ គាត់សម្តែងជាតួ Wolverine នេះទៀតហើយ។

cover Final 1000x150 copy

នេះជារឿង Wolverine វគ្គ 3 ដែលមានចំណង ជើងថា Logan ហើយសាច់រឿង ចង់រៀបរាប់ពី អំឡុងឆ្នាំ 2029 ដែលចំនួនពពួក មនុស្សអច្ឆរិយៈមាន ការថយចុះ ទើបធ្វើឲ្យរាជ រដ្ឋាភិបាល ស្វែងរកពពួក មនុស្សអច្ឆរិយៈ ទាំងនេះ យកមកធ្វើ ជាឃាតករ ទើបពួកគេប្រទះ ឃើញក្មេង​ស្រីម្នាក់ ឈ្មោះ Laura ហៅ X-23 ដែលជាមនុស្ស អច្ឆរិយៈដែរ ក៏ព្យាយាមចាប់ យកទៅ ប៉ុន្តែត្រូវ Wolverine បានដឹង នឹងការពារក្មេងស្រី ម្នាក់នេះ ដល់ទីបញ្ចប់ តែសាច់រឿង ប្រែជាកំសត់ខ្លាំង សម្រាប់វគ្គចុងក្រោយនេះ។ នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន។

សូមទស្សនាឈុតខ្លីខាងក្រោម:

ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងនៅក្នុង រោងភាពយន្ត អន្តរជាតិ នៅថ្ងៃទី 2 ខែមីនា ឆ្នាំ 2017 ហើយសម្រាប់ការ ចាក់បញ្ចាំង នៅក្នុង ស្រុកយើង ក៏អាច បន្ទាប់នោះ ប៉ុន្មានថ្ងៃដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:16 AM, 20 January
  • ប្រភព: 20th Century Fox
  • Tag: ភាពយន្ត