ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Power Ranger ចេញ Trailer ថ្មី ក៏​មាន​ឃើញ​តួ​ក្បាល Zordon ផង​ដែរ! (ចុច​មើល​ទីនេះ)

Power Ranger ចេញ Trailer ថ្មី ក៏​មាន​ឃើញ​តួ​ក្បាល Zordon ផង​ដែរ! (ចុច​មើល​ទីនេះ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ម្សិលមិញនេះ ខ្សែភាពយន្ត ដែលជាអាយដល របស់កុមារ ជំនាន់ខ្ទង់ 20 នោះ បានបញ្ចេញនូវ ឈុតខ្លីៗ Trailer ថ្មីមួយទៀត បន្ទាប់ពីបាន បញ្ចេញឈុតខ្លី ដំបូងកាលពី ប៉ុន្មានខែមុន។ តែយ៉ាងណាមិញ អ្វីដែល គួរអោយភ្ញាក់ ផ្អើលនោះ យើងក៏ ឃើញមាន តួអង្គ ជាក្បាលមនុស្ស ដែលមាន ឈ្មោះថា Zordon ផងដែរ។

Cover1 Final 1000x150 copy

គូសបញ្ជាក់ថា ចំពោះសាច់រឿង ក្នុងខ្សែភាពយន្តនេះ បានបង្ហាញពី យុវវ័យចំនួន 5 នាក់ បានចូល​ទៅ​ក្នុង តំបន់ហាមឃាត់ ហើយនឹងរើសបាន ត្បូងដែលមាន ពណ៌ខុសៗ ចំនួន 5 ពណ៌។ បន្ថែមពីនេះ បន្ទាប់​​ពីបាន ប្រទះជួប នូវហេតុការណ៍ ដ៏ចម្លែក នោះរួច ពួកគេ ក៏ទទួលបាន នូវថាមពល ពិសេស ពីត្បូង​ទាំង 5 នោះ រៀងៗខ្លួនដែរ ដូចជា អាចសម្រាលខ្លួន កម្លាំងខ្លាំង មហាសាល ជាងមុន និងជាពិសេសនោះ អាចប្រែកាយ ទៅជា Power Rangers បានថែម ទៀតផង។

1 2

ចំពោះខ្សែភាពយន្ត Power Rangers នេះ នឹងត្រៀម ចូលមកបង្ហាញ នៅលើកញ្ចក់កុន នៅឆ្នាំ 2017 ខាងមុខ នេះហើយ ត្រូវនឹង ថ្ងៃទី 24 ខែមិនា។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលជាហ្វេន ខ្សែភាពយន្តនេះ តាំងពី កុមារភាព កុំភ្លេចទៅ ទស្សនា ទាំងអស់គ្នាណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:18 AM, 20 January
  • ប្រភព: Lionsgate
  • Tag: ភាពយន្ត