ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​គឺ Mini Cooper ស៊េរី 2018 កាន់​តែ​ធំ កាន់​តែ​ស្អាត ហើយ​ខ្លាំង​និង​ស៊ីច​ស៊ី​មិន​ធម្មតា​នោះទេ

នេះ​គឺ Mini Cooper ស៊េរី 2018 កាន់​តែ​ធំ កាន់​តែ​ស្អាត ហើយ​ខ្លាំង​និង​ស៊ីច​ស៊ី​មិន​ធម្មតា​នោះទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានមនុស្សមិនតិចនោះទេ ដែលស្រឡាញ់ រថយន្តតូចៗ តែមានកម្លាំង ម៉ាស៊ីនខ្លាំង បង្កើតឡើងពី វត្ថុធាតុដើម ដែលមាន គុណភាព អាចនិយាយបាន ថាវាតូច មែន ប៉ុន្តែខ្លឹម ហើយខ្លាំង ទៀតផង។ កាលនិយាយដល់ រថយន្តតូចៗ បែបនេះ យើងមិនមែន សំដៅទៅលើ រថយន្តមកពីប្រទេស កូរ៉េស៊េរី Visto ឬ Morning មានតម្លៃ ធូរថ្លៃនោះទេ តែយើងសំដៅ ទៅលើម៉ាកល្បី របស់ចក្រភព អង់គ្លេសឯណោះ ទេ គឺ Mini Cooper ដែលទទួលបាន ការគាំទ្រ ទូទាំងពិភពលោក អំពីរូបរាង រចនាបថ ដ៏ទាក់ទាញ, ម៉ាស៊ីន, ប្រព័ន្ធសុវត្ថិភាព, ភាពអាច បត់បែនបាន, តម្លៃ និងគុណភាព តែម្ដង។

0civer Final 1000x150 copy

សម្រាប់ឆ្នាំ 2017 នេះក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការប្រកាស ចេញជាផ្លូវការ នូវរថយន្ត Mini Cooper មួយផ្សេងទៀត មានឈ្មោះហៅជា ផ្លូវការថា Works Countryman ជាស៊េរីឆ្នាំ 2018 ថ្មីចេញក្ដៅៗ ដែលមាន រូបរាងធំ ជាមួយកម្លាំងម៉ាស៊ីន ខ្លាំងដល់ទៅ 228 កម្លាំងសេះ ប្រើប្រាស់ ម៉ាស៊ីនបែប 2.0-liter មានស៊ីឡាំង 4 ដែលធ្វើឲ្យ រថយន្តនេះ មានសន្ទុះល្បឿន កាន់តែប្រសើរ ជាងស៊េរីឆ្នាំ 2017 ចេញកាលពី ពេលកន្លងទៅ ដោយចំនាយ ពេលត្រឹម 6.2 វិនាទី វាអាចបង្កើន ល្បឿនចាប់ពី 0 គីឡូម៉ែត្រ ក្នុងមួយម៉ោង ទៅ 96 គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថយន្តនេះ បង្កើតឡើង សម្រាប់ អ្នកចង់បាន រថយន្តមាន តួខ្លួនរាង ធំបន្តិច ជាមួយនឹងកម្លាំង ម៉ាស៊ីនខ្លាំង ជាងមុន ដោយតួខ្លួន និងគ្រឿង តុបតែងផ្សេងទៀត ត្រូវបានរចនា ពិសេសពីលោក John Cooper តែម្ដង ធ្វើឲ្យវាមាន រូបរាងកាន់ តែប្លែក និងស៊ីចស៊ីអាច ប្រើប្រាស់បាន គ្រប់វ័យ ពិសេស យុវវ័យតែម្ដង។

1 2 3

Mini Cooper Works Countryman ជារថយន្តទ្វា 5 ប្រើប្រាស់ លេខដៃ មានចង្កឹះ លេខចំនួន 6 និងស៊េរីមួយទៀត ជាលេខ Auto សម្រាប់ម៉ូឌែល Sport ទៅតាមការ ជ្រើសរើស របស់អ្នក ទិញផ្ទាល់។ ផ្នែកខាងក្នុង ត្រូវបាន រចនាបែប Class របស់រថយន្ត Mini Cooper តែវាមានភាព ល្អប្រណិត ច្រើនជាមួយ នឹង Carbon នៅផ្នែក មួយចំនួន និងមាន ពូកស្បែក តាបឡូស្បែក ពិសេស អមមកជាមួយ អេក្រង់ Touchscreen នៅចំកណ្ដាល សម្រាប់ចុចបញ្ជា ទៅលើមុខងារ ជាច្រើន។ ជាងនេះទៅទៀត វាគឺជា រថយន្ត All-wheel Drive ដែលប្រើប្រាស់ កាឡេទាំងមុខ ទាំងក្រោយ សម្រាប់ដំណើរការ រថយន្ត ដោយជាទូទៅ វាប្រើប្រាស់ តែកង់ 2 ខាងមុខ ដើម្បីអូស រថយន្តប៉ុណ្ណោះ ហើយនឹងប្រើ កង់ទាំង 4 នៅពេល មានតម្រូវការ ចាំបាច់។

4 5 6 7

Mini John Cooper Works Countryman ស៊េរី 2018 នឹងចាប់ផ្ដើម ចេញលក់ នៅទីផ្សារ អាមេរិក មុនគេ ចាប់ផ្ដើមនៅ ខែមេសា ឆ្នាំ 2017 នេះតែម្ដង តែតម្លៃនៅ មិនទាន់ប្រកាស ប្រាប់ឲ្យដឹង ជាសាធារណៈនៅ ឡើយទេ។

8 9 10

**សូមចុចទីនេះដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:05 AM, 19 January
  • ប្រភព: Slash Gear
  • Tag: យានយន្ត