ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ជារូប​រាង​ពិត​របស់​ម៉ូតូ​លេខ​អូតូ Honda Click 125i ស៊េរី​ឆ្នាំ 2017

នេះ​ជារូប​រាង​ពិត​របស់​ម៉ូតូ​លេខ​អូតូ Honda Click 125i ស៊េរី​ឆ្នាំ 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងជឿថា មាន​មិត្ត​អ្នក​អាន ដែល​គាំទ្រ ម៉ូតូ Honda Click 125i ច្បាស់​ជា​ទន្ទឹង​រង់​ចាំ អ៊ុត​មើល​ថាតើ ម៉ូតូ Click ឆ្នាំ 2017 នឹង​មាន​រូបរាង​បែបណា, ពណ៌អ្វីខ្លះ ហើយមានកែប្រែអ្វីខ្លះអត់ ដោយសារ​តែ​វត្តមាន​របស់ PCX ឆ្នាំ 2017 បានបង្ហាញខ្លួនរួចហើយ មានអ្នកខ្លះចូលចិត្ត ហើយអ្នកខ្លះក៏មិនចូលចិត្ត ណាមួយតម្លៃរបស់វាក៏ថ្លៃដែរ​ ដូច្នេះ ច្បាស់ជាអ្នកចាំមើល Click ឆ្នាំ 2017 នេះ។

cover

Final 1000x150 copy

ម៉ូតូលេខអូតូ Click 125i ឆ្នាំ 2017 នេះ មិនមានផ្លាស់ប្តូរ ឬកែរូបរាងទេ គឺដូចទៅនឹងម៉ូតឆ្នាំមុនដែរ ដោយ​គ្រាន់តែមានពណ៌ថ្មី និងកែតែមឈ្មោះបន្តិចប៉ុណ្ណោះ។ ចំពោះបច្ចេកវិទ្យាបំពាក់មកជាមួយ ក៏​មិន​ខុស​ពីម៉ូតមុនដែរ ដែលមានដូចជាបច្ចេកវិទ្យាប៊ិចជួយឲ្យស៊ីសាំងតិច, បច្ចេកវិទ្យារលត់ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ឈប់ស្តុប, បច្ចេក​វិទ្យា​គ្រប់គ្រងដំនើរការម៉ាស៊ីនតម្រូវតាមស្ថានភាពផ្លូវ, បច្ចេកវិទ្យាឆែក និង​គ្រប់​គ្រង​ប្រព័ន្ធទាំងអស់ ពេលមានបញ្ហានឹងលោតជាសញ្ញាឡើង និងហ្វ្រាំង ABS ចាប់ហ្រ្វាំងក្រោយ ស៊ី​ទាំងហ្វ្រាំងខាងមុខ។

1 2 3 4

ម៉ូតូ Click 125i ឆ្នាំ 2017 នេះ មានពណ៌ថ្មីច្រើន តែក៏មិនប្រាកដថា ពណ៌ទាំងអស់ អាចនឹងដាក់លក់​នៅ​ក្នុង​ស្រុកយើងដែរ តែអ្នកអាចដឹងបានថា ពណ៌ទាំងនោះ មានដូចជា ពណ៌ក្រហមខ្មៅលាយប្រផេះ, ពណ៌ខ្មៅលាយពណ៌ក្រហមក្រម៉ៅ, ពណ៌បៃតងក្រម៉ៅខ្មៅលាយប្រផេះ, ពណ៌សលាយក្រហមក្រម៉ៅ, ពណ៌ខ្មៅតែមពណ៌ទឹកក្រូចឆ្នូតបន្តិច, ពណ៌ខៀវលាយខ្មៅ, ពណ៌ក្រហមលាយខ្មៅ និងពណ៌ត្រួយចេក​លាយ​ខ្មៅ។

5 6 7 8

 សម្រាប់តម្លៃ និងថ្ងៃដាក់លក់ នៅស្រុកថៃនោះ ក៏មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់នៅឡើយទេ ដូចនេះ​យើងក៏មិនប្រាកដថា ម៉ូតូនេះ នឹងដាក់លក់នៅក្នុងស្រុកយើងពេលណាដែរ ទាល់តែរង់ចាំ​បន្តិច​ទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 3:15 PM, 18 January
  • ប្រភព: AP Honda
  • Tag: យានយន្ត