ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​ពាក់​កណ្តាល​ខែមករា

តារាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​ពាក់​កណ្តាល​ខែមករា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មាន​រឿង​ទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែអាចឈរ​តំណែង​កំពូល​នៅក្នុង​តារាង Box Office មាន​តែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែភាពយន្ត Hidden Figures ដែលរៀបរាប់​ពី​ស្រ្តី 3 នាក់ មានសញ្ជាតិជាអាមេរិចកាំងស្បែកខ្មៅ មានគំនិតវៃឆ្លាត ជួយដល់ការលូតលាស់ របស់​អង្គការ NASA ក្នុងប្រវត្តិសាស្រ្ត។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត La La Land ជាប្រភេទរឿងស្នេហាមនោសញ្ចេតនា ដែល​សម្តែងចេញជាចម្រៀងតន្រ្តីច្រើនឈុតឆាក និងខ្សែភាពយន្ត Sing ជាប្រភេទរឿងគំនូរ​ជីវចល​របស់ Illumination Entertainment ដែលបង្ហាញពីទិដ្ឋភាពក្នុងសង្គមផង អមជាមួយការចម្រៀង និង​បញ្ចូលសំលេងដោយតារាល្បីៗទៀតផង។

ហើយនៅមានខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុងតារាងនេះដែរ ទោះបីជាបានចាក់បញ្ចាំងប៉ុន្មាន​សប្តាហ៍​​មកក៏ដោយ និងខ្លះទៀតចាក់សប្តាហ៍ដំបូង គឺមិនបានប្រាក់ចំណូលច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូល​បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 20 លានដុល្លារ និងសរុប 54 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

1

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 14 លានដុល្លារ និងសរុប 74 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 2

  1. Sing

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 13,8 លានដុល្លារ និងសរុប 233 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 3

  1. Rogue One: A Star Wars Story

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 13,7 លានដុល្លារ និងសរុប 498 លានដុល្លារ សម្រាប់​សប្តាហ៍នេះ។

4

  1. The Bye Bye Man

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 13,3 លានដុល្លារ និងសរុប 13,3 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 5

  1. Patroits Day

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 12 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 6

  1. Monster Trucks

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 7

  1. Sleepless

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 8 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

8

  1. Underworld: Blood Wars

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5,8 លានដុល្លារ និងសរុប 23 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

9

  1. Passengers (2016)

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 5,6 លានដុល្លារ និងសរុប 90 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Hidden Figures ហើយខ្សែ​ភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍អាច​រក​ទស្សនា​​បាននៅតាមរោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 3:05 PM, 16 January
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត