ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    យល់ដឹងពីសមាសធាតុ​របស់ HoloLens ម្តង​មើល៍! មាន​អ្វី​ប្លែកខ្លះ?

យល់ដឹងពីសមាសធាតុ​របស់ HoloLens ម្តង​មើល៍! មាន​អ្វី​ប្លែកខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីមានសារពត៌មានជាច្រើនបានចេញផ្សាយ​ពី​វ៉ែនតា​ឆ្លាត​របស់​ក្រុមហ៊ុន Microsoft ថ្មី​បាន​ដាក់​បង្ហាញ ធ្វើ​ឲ្យ​មហាជន​ទាំង​អ្នក​មិន​សូវ​ដឹង​ច្រើន​ពី​បច្ចេក​វិទ្យា និង​អ្នក​ដែល​ដឹង​ច្រើន​ពី​បច្ចេក​វិទ្យា​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន រហូត​សឹង​តែ​មិន​ជឿ​នៅ​ពេល​ដែល​បាន​ឃើញ​វ៉ែនតា​នេះ​ធ្វើ​ការ​ដាក់​បង្ហាញ​ លើកដំបូង។

cover

វ៉ែនតានេះត្រូវបានគេហៅថា HoloLens អាចពាក់ដូចវ៉ែនតាធម្មតា ប៉ុន្តែ​រូប​រាង​របស់​វា​រាង​ធំ​បន្តិច។ យើង​អាច​ពាក់​វ៉ែនតា​នេះ​ដើម្បី​ប្រើ​ប្រាស់ Holographic ហើយ​យើង​អាច​បញ្ជា​លើ​ការ​អភិវឌ្ឍ​របស់​ផ្សេងៗ, លេង​ហ្គេម និង​ប្រើ​ប្រាស់​កម្មវិធី​ទំនើបៗ​ផ្សេងៗ​ទៀត​ដែល​អ្នក​អភិវឌ្ឍ​បង្កើត​ឡើង​ សំរាប់​វ៉ែនតា​នេះ​ជា​ពិសេស ប៉ុន្តែ​មិន​ទាន់​មាន​កម្មវិធី​ច្រើន​ណាស់​ណា​ទេ​ដែល​អាច​ប្រើ​ប្រាស់​ជាមួយ ​វ៉ែនតានេះ។

វ៉ែនតានេះអាចប្រើប្រាស់បានដោយពុំចាំបាច់ភ្ជាប់​ជាមួយ​ស្មាតហ្វូន ឬ​កុំព្យូទ័រ ឬ​ឧបករណ៍​ផ្សេង​ឡើយ ដូច​នេះ​ទើប​វា​អស្ចារ្យ​មែន​ទែន។ ដូច​នៅ​ក្នុង​វីដេអូ​ចឹង វ៉ែនតា​នេះ​បង្ហាញ​ជា​រូប​ក្រាហ្វិក 3D ដែល​មើល​ទៅ​ដូច​ជា​ការ​ស្រម៉ៃ ក្លាយ​ជា​ការ​ពិត អ្វី​ដែល​យើង​គិត​ព្រាង វា​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​បាន​ភ្លាម​តាម​រយៈ​វ៉ែនតា​នេះ។ បន្ទាប់​ពី​អ្នក​បាន​ដឹង​ពី​សមត្ថភាព​វា​ហើយ លើក​នេះ​យើង​ណែនាំ​លោក​អ្នក​ឲ្យ​ដឹង​ពី​សមាស​ធាតុ​របស់​វា​វិញ ចាំ​មើល​ថា​តើ​មាន​អ្វី​អស្ចារ្យ និង​ប្លែកខ្លះ ៖

1 2

អ្វីដែលអ្នកបានឃើញមិនមែនជាការស្រម៉ៃទៀតទេ ពេលនេះ​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ ក្រុមហ៊ុន Microsoft អាច​ធ្វើ​បាន​ឧបករណ៍​ដែល​អស្ចារ្យ​បែប​នេះ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ដឹង​ពី​ថ្ងៃ​ដាក់​លក់​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ចំនែក​ឯ​តម្លៃ​វិញ​ក៏​មិន​ទាន់​ដឹង​ដែរ ដូច​នេះ​មាន​តែ​រង់ចាំ​ពត៌មាន​បន្ទាប់​ដែល​ទាក់​ទង​នឹង​វ៉ែនតា ប្រហែល​ជា​អាច​មាន​ពាក្យ​ចចាម​អារ៉ាម​បន្តទៀត។

  • ដោយ: Hong
  • 11:19 AM, 11 March
  • ប្រភព: Wired
  • Tag: នាឡិកាវៃឆ្លាត