ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ទាំង​នេះ​សុទ្ធ​សឹង​ជា​រថយន្ត​ស៊េរី​ថ្មី​ៗ​ដែល​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍ Detroit Auto Show ឆ្នាំនេះ

ទាំង​នេះ​សុទ្ធ​សឹង​ជា​រថយន្ត​ស៊េរី​ថ្មី​ៗ​ដែល​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍ Detroit Auto Show ឆ្នាំនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ព្រឹត្តិការណ៍ Detroit Auto Show តែងប្រព្រឹត្តិឡើង ជារៀងរាល់ឆ្នាំ ដែលមាន ក្រុមហ៊ុនផលិតរថយន្ត ល្បីៗជាច្រើន ដាក់តាំងបង្ហាញ នូវរថយន្តស៊េរីថ្មីៗ របស់ពួកគេ នៅទីនោះ ហើយលើកនេះ ព្រឹត្តិការណ៍នេះ បានតាំងទី នៅរដ្ឋ Michigan សហរដ្ឋអាមេរិច។ ភាគច្រើន ឡានដែលដាក់ បង្ហាញក្នុង ព្រឹត្តិការណ៍នោះ មិនទាន់ដាក់លក់ ភ្លាមៗទេ ទាល់តែឆ្នាំក្រោយ ឬចុងឆ្នាំ ទើបដាក់លក់។

cover Final 1000x150 copy

ក្នុងនោះ ក៏មានគំរូរថយន្តទំនើបៗ ពីក្រុមហ៊ុនទាំងនោះ ផងដែរ ដែលខ្លះជារថយន្ត ដែលមិនទាន់ ដឹងថានឹង ដាក់លក់នៅ ពេលណា ដោយគ្រាន់តែ តាំងឲ្យមហាជន បានដឹងថា​ មាន វត្តមានរថយន្ត ទាំងនោះ។ មានឡានជាង 750 គ្រឿង បានដាក់ តាំងបង្ហាញ រួមទាំង ឡានគំរូ, ឡានប្រណាំង, ឡានបែបគ្រួសារ, ឡានស្ព័រ និងច្រើន ប្រភេទទៀត អមជាមួយ បច្ចេកវិទ្យាទំនើបៗ បំពាក់មកជាមួយ ឡានទាំងនោះ ផងដែរ។ ខាងក្រោម ជារូបភាព រថយន្តដែល លេចធ្លោខ្លាំង ក្នុងព្រឹត្តិការណ៍នោះ ដែលអ្នកអាច គយគន់បាន។

រូបភាពនៅខាងក្រោម៖

ព្រឹត្តិការណ៍ The Detroit Auto Show ចាប់ផ្តើមពីថ្ងៃទី 15 ដល់ថ្ងៃទី 22 ខែមករា ដូចនេះបងប្អូន មិត្តអ្នកអាន ដែលរស់នៅ សហរដ្ឋអាមេរិច អាចឆ្លៀតពេល ទៅចូលរួម ទស្សនាបាន តែសម្រាប់ មិត្តអ្នកអាន ក្នុងស្រុកយើង អាចតាមដាន ពត៌មានសំខាន់ៗ ទាក់ទងនឹង ព្រឹត្តិការណ៍នេះ បន្ថែមទៀត ជាមួយខេមបូ បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:10 AM, 16 January
  • ប្រភព: The Verge
  • Tag: យានយន្ត