ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង “​មុន​ដំបូង​ខ្មែរ​ក្រហម បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ” សូម្បី Netflix ក៏​នឹង​យក​ចាក់​បញ្ចាំងដែរ

រឿង “​មុន​ដំបូង​ខ្មែរ​ក្រហម បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ” សូម្បី Netflix ក៏​នឹង​យក​ចាក់​បញ្ចាំងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភាពយន្តរឿង មុនដំបូងខ្មែរក្រហម បានសម្លាប់ប៉ារបស់ខ្ញុំ គឺជាការចងចាំ ដ៏ឈឺចាប់ របស់ អ្នកនិពន្ធ សៀវភៅ និង សកម្មជនការពារ សិទ្ធិមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុត ជីវិតពី របបខ្មែរក្រហម យ៉ាងសាហាវ យ៉ោងឃ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍ នេះបានកើតឡើង ពេលខ្មែរក្រហម បានឡើង កាន់អំនាច កាលពីអ្នកស្រី នៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។

cover Final 1000x150 copy

ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតី យ៉ាងមោះមុត និង ការតស៊ូយ៉ាង ប្តូរផ្តាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅ ជាមួយគ្នាយ៉ាង វេទនាអំឡុង សម័យខ្មែរក្រហម។ មិនត្រឹមតែប៉ុណ្ណោះ ភាពយន្ត នេះផងដែរ ក៏មានការ ដឹកនាំ ដោយ តួសំដែង លំដាប់ពីភព លោក អ្នកស្រី Angelina Jolie ទៀត ផង ហើយបានមក ដឹកនាំថត ផ្ទាល់​នៅប្រទេស កម្ពុជា នៅខេត្ត បាត់ដំបង ខេត្ត សៀមរាប និង ទីក្រុងភ្នំពេញ ផងដែរ។

pic 1 pic 2 pic 3 pic 4

ខ្សែភាពយន្តនេះផងដែរត្រូវបានថតជាភាសាខ្មែរទាំងស្រុង ហើយជាខ្សែ ភាពយន្តខ្មាត ធំបំផុតនៅ ប្រទេសកម្ពុជា។ រឿងនេះផ្ទាល់ បានប្រមូលផ្តុំ តួអង្គ សម្តែងខ្មែរ អ្នក បច្ចេកទេសខ្មែរ សិប្បករខ្មែរផ្សេងៗ ដែលរួមចំណែក ក្នុងខ្សែភាពយន្ត ខ្នាតធំមួយនេះ បូករួមទាំងតួ រាយរងជាង ៣៥០០ នាក់។ ហេតុនេះ ជាភាពយន្តធំ ផង ហើយមានតួ លំដាប់ពិភពលោក មកដឹកនាំ សម្ដែងទៀតនោះ ខែ្សភាពយន្ត នេះអាចនឹងជា ខ្សែភាពយន្ត ល្បីល្បាញ ខ្លាំង រីឯ សេវាកម្ម Netflix ដែលជា សេវាកម្ម សម្រាប់មើល ភាពយន្ត តាមអ៊ីនធឺណេត ក៏បានទិញ យក ចាក់បញ្ចាំង ក្នុងខែកញ្ញា ឆ្នាំ 2017 នេះផងដែរ។

សម្រាប់នៅប្រទេសកម្ពុជាវិញ នឹងធ្វើការចាក់ បញ្ចាំងតំបូង នៅថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ 2017 ខាងមុខនេះ ហើយ ហើយរឿងនេះ នឹងធ្វើការ ចាក់បញ្ចាំង បន្តបន្ទាប់ ក្នុងរោង កុននានា។ ដើម្បីធ្វើការ គាំទ្រ ខ្សែភាពយន្ត ខ្មែរមួយនេះ មិត្តអ្នកអានអាច ចូលទស្សនា ទាំងអស់ គ្នាបាន នៅថ្ងៃចាក់ បញ្ចាំងខាងមុខ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:24 AM, 14 January
  • ប្រភព: Netflix
  • Tag: ភាពយន្ត