ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Panasonic ដាក់​លក់​ថេប្លេត​ម៉ូឌែល​ថ្មី​តម្លៃ 2000$! តើ​ប្លែក​ត្រង់​ណា​ខ្លះ​ទៅ​បាន​ថ្លៃ​យ៉ាងនេះ?

Panasonic ដាក់​លក់​ថេប្លេត​ម៉ូឌែល​ថ្មី​តម្លៃ 2000$! តើ​ប្លែក​ត្រង់​ណា​ខ្លះ​ទៅ​បាន​ថ្លៃ​យ៉ាងនេះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Panasonic បានប្រកាសដាក់លក់ ពីថេប្លេត ជំនាន់ថ្មី របស់ខ្លួន មួយម៉ូឌែល ដែលមានតម្លៃ ដល់ទៅ 2000$ ឯណោះ។ ថេប្លេតនេះ មានឈ្មោះថា FZ-A2 ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android ក៏ប៉ុន្តែវា មានចំណុច មួយចំនួន ដែលអ្នក ទាំងអស់គ្នា មិនដឹង ហើយចំណុច ទាំងនោះហើយ ដែលអាច ធ្វើអោយវា មានតម្លៃដល់ ទៅខ្ទង់ 2000$ បាន។

Cover Final 1000x150 copy

ចំណុចពិសេស ដែលថេប្លេត បានភ្ជាប់មក ជាមួយនោះ មានដូចជា រន្ធ USB ទី២ អាចប្រើ ជាមួយនឹង Card Reader បាន, បំពាក់មក ជាមួយនឹង បច្ចេកវិទ្យា WWAN (4GLTE) របស់ក្រុមហ៊ុន សេវាកម្ម ទូរស័ព្ទ AT&T និង Verizon បាន។ វាក៏បាន បំពាក់មក ជាមួយនឹង បច្ចេកវិទ្យា Bluetooth ជំនាន់ 4.2, រន្ធដោតកាស 3.5mm, រន្ធ HDMI, រន្ធសាកប្រភេទ C និងមាន GPS មកស្រាប់ ថែមទៀតផង។

ជាងនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយនឹង ប៊ិច Stylus សម្រាប់ជាមួយនឹង ការគូសផ្សេងៗ នៅលើ ថេប្លេត នេះផងដែរ និងចំណុចពិសេស មួយទៀតនោះ គឺអាវក្រោះ ការពារទឹក និងធូលី កម្រិត IP65 ផងដែរ។

ងាកទៅមើល លក្ខណៈសម្បត្តិវិញ គឺវាត្រូវបាន បំពាក់មក ជាមួយនឹង ស៊ីភីយូរបស់ Intel Atom លេខ Z8550 អាចរត់បាន ក្នុងល្បឿន 2.4GHz, មានរ៉េមទំហំ 4GB និងមានអង្គផ្ទុក ទិន្នន័យទំហំ 32GB។ វាមាន អេក្រង់ទំហំ 10.1 អីញ អាចបង្ហាញរូបភាព បានក្នុងកម្រិត WUXGA (1920 x 1200) ភិចសែល។ ឯផ្នែកកាមេរ៉ា ខាងក្រោយវិញ មានទំហំ 8 មេហ្គាភិចសែល ហើយខាងមុខ មានទំហំ 2 មេហ្គាភិចសែល។ ហើយបើចំពោះ ថ្មទៀតនោះ មានទំហំ 2720 mAh អាចកំដរ ការប្រើប្រាស់ បានដល់ទៅ 9h ជាង បើប្រើគ្រាន់ តែលេង បណ្តាញសង្គម នានា។

2

សរុបមក នេះគ្រាន់តែជា លក្ខណៈសម្បត្តិត្រួសៗ​ តែប៉ុណ្ណោះ ហើយវា ក៏ប្រហែល ជាសាកសមហើយ សម្រាប់តម្លៃ​ 2000$ ជាងនេះ បើធៀប ទៅនឹង លក្ខណៈសម្បត្តិ ដែលវាមាន។ ចុះសម្រាប់ ប្រិយមិត្ត តើយល់ យ៉ាងណាដែរ ចំពោះ ថេប្លេតស៊េរីថ្មី របស់ក្រុមហ៊ុន Panasonic មួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:42 AM, 13 January
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត