ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មិន​ទាន់​អស់​ទេ! Nokia នៅ​សល់​ស្មាតហ្វូន​មួយ​ចំនួន​ទៀត ដែល​ត្រៀម​បង្ហាញ​នៅ​ខែក្រោយ

មិន​ទាន់​អស់​ទេ! Nokia នៅ​សល់​ស្មាតហ្វូន​មួយ​ចំនួន​ទៀត ដែល​ត្រៀម​បង្ហាញ​នៅ​ខែក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្ងាត់ៗក្រុមហ៊ុន Nokia បានធ្វើការដាក់ បង្ហាញ​ទូរស័ព្ទ Android របស់ខ្លួនដំបូង កាលពី ថ្ងៃអាទិត្យ កន្លងទៅនេះ ដោយវាមាន រូបរាងប្រណិត គួរសមអាច ទទួលយកបាន ទាស់ចិត្តតែ ត្រង់លក្ខណៈ សម្បត្តិរបស់វា ប៉ុណ្ណោះ ដែលនៅ ស្ទើរនៅឡើយ។ អ្វីដែលជា ចំណុចដ៏គួរ អោយព្រួយ បារម្ភនោះ គឺទូរស័ព្ទនោះ វាមានលក់ តែនៅប្រទេសចិន មួយប៉ុណ្ណោះ តែមិនថ្វីទេ ព្រោះកាលពី ម្សិលមិញនេះ ក្រុមហ៊ុន Nokia បានបង្ហើបពី ដំណឹងល្អមួយ សម្រាប់ខែកុម្ភៈ ក្រោយនេះហើយ។

cover Final 1000x150 copy

Nokia គ្រោងនឹងដាក់បង្ហាញ ទូរស័ព្ទរបស់ខ្លួន ចំនួនប្រាំមួយ គ្រឿងឯណោះ នៅក្នុង ឆ្នាំនេះ ហេតុដូច្នេះហើយ ប្រសិនបើអ្នក គិតថា Nokia 6 វាមានលក្ខណៈសម្បត្តិ ទាបពេកនោះ អ្នកកុំទាន់ បារម្ភអី។ នៅក្នុងទំព័រ Facebook Nokia ជាផ្លូវការបាន អោយដឹងថា​ ក្រុមហ៊ុននឹង មានដំណឹង ពិសេសថ្មីទៀត នៅថ្ងៃទី 26 កុម្ភៈ ដែលវាកៀក ទៅនឹង ថ្ងៃរបស់ ព្រឹត្តិការណ៍ MWC មែនទែន។ គេប៉ាន់ ស្មានថា Nokia អាចនឹងដាក់បង្ហាញ ទូរស័ព្ទមួយ រឺច្រើនជាង នេះទៀត ដែលមាន លក្ខណៈសម្បត្តិ ល្អប្រសើរ ជាងមុន សម្រាប់ប្រកួត ប្រជែងជាមួយ ក្រុមហ៊ុនដទៃ ទៀតបាន ដូចជា ប្រើបន្ទះឈីប ខ្លាំងជាងមុន កាមេរ៉ាល្អ ជាងមុន និងមាន ការរចនា ប្លែក លេចធ្លោជាងគេ ក៏ថាបាន។ អ្វីដែលកាន់តែ ពិសេសនោះ ទូរស័ព្ទនោះ គឺអាច នឹងមានលក់ នៅតាម បណ្តាប្រទេសធំៗ មួយចំនួន ទៀតផងដែរ ក្រៅពីចិន មិនដូច Nokia 6 នោះទេ។

nokia-6-android-nougat-profile

គូសបញ្ជាក់ផងដែរថា នៅចុងខែកុម្ភៈ ក្រោយនេះ គេនឹងធ្វើការ បើកព្រឹត្តិការណ៍ MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដែលវាជា ព្រឹត្តិការណ៍ ជួបជុំ របស់ក្រុមហ៊ុន ទូរស័ព្ទធំៗមកពី បណ្តាពិភពលោក។ យើងនឹងឃើញ នូវវត្តមានកំពូល ស្មាតហ្វូន ជាច្រើន ដូចជា LG G6, Sony Xperia ស៊េរីថ្មី, Huawei P10 និង P10 Plus ហើយក៏អាច មានវត្តមាន Galaxy S8 ផងក៏ ថាបាន។ Nokia ពិតជាបានធ្វើការ សម្រេចចិត្ត ត្រូវហើយ ក្នុងការ ដាក់បង្ហាញ ទូរស័ព្ទរបស់ខ្លួន មុនព្រឹត្តិការណ៍ MWC នោះ ព្រោះអីវាអាច ទាក់ទាញចំណាប់ អារម្មណ៍ បានច្រើន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:01 PM, 12 January
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ