ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ​យួរ​ដៃ ល្អៗ ហើយ​ធូរ​ថ្លៃ​ទាំង​បួន សម្រាប់​សិស្ស និសិត្យ ដែល​មាន​តម្លៃ​ក្រោម 2 លាន​រៀល

កុំព្យូទ័រ​យួរ​ដៃ ល្អៗ ហើយ​ធូរ​ថ្លៃ​ទាំង​បួន សម្រាប់​សិស្ស និសិត្យ ដែល​មាន​តម្លៃ​ក្រោម 2 លាន​រៀល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ជា​សិស្ស និស្សិត មិន​ទាន់​មាន នូវ​កុំព្យូទ័រ សម្រាប់ ការ​សិក្សានោះ ហើយ​ចង់​ទិញ​តែ​មិន​ដឹង​គួរ​ទិញ​មួយ​ណា។ ហើយ​មិន​សូវ​មាន​លុយ ចង់​បាន​ តម្លៃ កុំព្យូទ័រយួរដៃ ក្រោម 2 លានរៀល។ ដូច្នេះ​យើង​ខ្ញុំ​នឹង​ធ្វើការ​ណែនាំ នូវកុំព្យូទ័រយួរដៃចំនួ​ន 4 ម៉ូឌែល ដែលមាន​តម្លៃសមរម្យ ដល់មិត្តអ្នកអាន ហើយ​កុំព្យូទ័រ ទាំងនោះ មាន​ខ្លះអាចលេងហ្គេម​បាន​​ទៀតផង។ ​ពិសេស​សម្រាប់សិស្ស និស្សិត គឺពិតជាសាកសម​​ ប្រសិន​ប្រើត្រឹម វាយឯកសារ និង​យក​សិក្សាស្រាវជ្រាវនោះ។

ចោវេរ

Final 1000x150 copy

កុំព្យូទ័រយួរដៃទាំង 4 គ្រឿង៖

Lenovo IdeaPad 310

pic 1

សម្រាប់កុំព្យូទ័រ Lenovo IdeaPad 310 ចំនុចពិសេស របស់វានោះគឺវាមាន បន្ទះឈីបជំនាន់ថ្មីគឺជំនាន់ទី 7។ ហើយវាអាចលេងហ្គេម ល្មមបានបានល្អផងដែរ រាងតូចងាយស្រួលយកតាមខ្លួន។ តម្លៃរបស់វា ប្រហាក់​ប្រហែល​ 495$ ។

  • Intel i5-7200U 2.5GHz Max 3.1GHz 
  • RAM : 4GB DDR4
  • HDD : 1TB (5400 RPM)
  • 14″ FHD (1920 x 1080)
  • Optical Drive: DVD-RW
  • VGA 1 : Intel HD Graphics 620 
  • VGA 2 : NVIDIA 920MX
  • Windows 10 64-bit License 
  • 30 WHr Battery Upto 5Hrs
  • Weight : 1.9 Kg | Color : Black & White

Asus VivoBook Max X441SA

pic 2

សម្រាប់កុំព្យូទ័រយួរដៃមួយនេះផង គឹវាមានតម្លៃ ប្រហាក់ប្រហែល​ 250$ គឺថោកល្មម អាចអោយ​យើង​ធ្វើការ​សិក្សា រឺ វាយឯកសារបាន។

  • Intel N3060 1.6GHz Max 2.48GHz 
  • RAM: 4GB DDR3L
  • HDD : 500GB 
  • 14″ HD (1366 x 768) 
  • Optical Drive: DVD RW
  • VGA : Intel HD Graphics 400 
  • Windows 10 Pro
  • USB-C Gen 1 – USB3.1 (up to 5 Gbps)
  • 3 Cells 36 Whrs Battery 
  • Weight : 1.7 Kg | Color: Silver & Black

Acer Aspire F15 Series 2017

pic 3

សម្រាប់ Acer Aspire F15 Series 2017 នេះ វាមានតម្លៃ ប្រហាក់ប្រហែល  380$ វាមានបំពាក់រន្ធដោត USB Type C ដែលជារន្ធ ដោត ទុក Copy ឯកសារបានលឿនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះវា អាច​ប្រើ​ប្រាស់​បានយួរ ដល់ទៅ 6 ម៉ោង។ សម្រាប់សិស្សនិស្សិត ទិញទុក​វាយ​ឯកសារ ច្រើនម៉ោងអី គឺច្បាស់ជាត្រូវ​ចិត្ត​ហើយ។

  • Intel Core i3-6100U 2.30GHz
  • Ram: 4GB DDR4
  • HDD : 1TB
  • 15.6″ FHD (1920 x 1080), 4K Output
  • Optical Drive: 8X DVD Super Multi 
  • VGA : Intel HD Graphics 520 
  • MU-MIMO Technology,BT 4.1, HDMI, VGA
  • USB-C Gen 1 – USB3.1
  • 41.4 Wh 2800 mAh 4-cell Li-ion Battery (Special Battey Long Upto 7Hrs) 
  • Windows 10 Pro Recommendation 
  • Weight: 2.2 Kg | White, Black, Blue

ASUS K401LB Slim

pic 4

នេះគឺជា កុំព្យូទ័រយួរដៃ មានរាង Slim ស្អាត មានតួខ្លូន អាលុយមីញ៉ូម។ តម្លៃរបស់ ប្រហាក់​ប្រហែល​ 460$។ វាអាលេងហ្គេម ធុនតូចបានល្អ ជាពិសេស មើលភាពយន្តក៏ច្បាស់ល្អផងដែរ។ សម្រាប់កុំព្យូទ័រមួយនេះក៏សាកសមនឹង សិស្សនិស្សិត ដែរ។

  • Intel i3-5010U 2.1GHz
  • RAM: 4GB DDR3L
  • HDD : 500GB 
  • 14″ FHD (1920 x 1080) Glare panel 
  • Optical Drive: NO
  • VGA 1: Intel HD Graphics 5500
  • VGA 2: NVIDIA 940m
  • 3 Cells 48 Whrs (Upto 5 hours)
  • Windows 10 Pro Recommendation 
  • Material : Aluminia Style
  • Weight : 1.68 Kg | Color : Dack blue

សរុបមកកុំព្យូទ័រយួរដៃ ទាំងនេះគឺមាន តម្លៃក៏សមរម្យ និងសាកសមដល់មិត្តអ្នកអាន ជាសិស្សនិស្សិត។ កុំព្យូទ័រ យួរដៃទាំងនេះបានយកប្រើប្រាស់សម្រាប់ ការសិក្សារ និងមើលភាពយន្តនានា។ ប្រសិនបើមាន​ចំណាប់​អារម្មណ៍នោះអាចរកទិញបាននៅតាមបណ្ដាហាងក្នុងប្រទេសកម្ពុជា។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:59 PM, 12 January
  • ប្រភព: ខេមបូរីផត
  • Tag: កុំព្យូទ័រ