ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កំពូល​ស្មាតហ្វូន​របស់ Huawei ម៉ូឌែល P10 និង P10 Plus ត្រៀម​ចេញ​នៅ​ខែ​ក្រោយ​នេះឯង

កំពូល​ស្មាតហ្វូន​របស់ Huawei ម៉ូឌែល P10 និង P10 Plus ត្រៀម​ចេញ​នៅ​ខែ​ក្រោយ​នេះឯង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំ 2016 កន្លងទៅ Huawei បានធ្វើឲ្យទីផ្សារស្មាតហ្វូន របស់ខ្លួនងើបមុខ ទៅក្នុងឆាក អន្តរជាតិបានយ៉ាង ប្រសើរមិន ធម្មតានោះទេ តាមរយៈការ លក់ផលិតផល ជាច្រើន ដោយក្នុងនោះ ស្មាតហ្វូនគឺជាចំនុច ស្នូលមួយ ដែលនាំ Huawei ទៅកាន់ភាព ជោគជ័យ ពិសេសគឺម៉ូឌែល P9 និង P9 Plus តែម្ដង ដែលបានឆក់ យកបេះដូងអ្នក ប្រើប្រាស់មិន តិចនោះទេ ដោយហេតុថា វាមាន កាមេរ៉ាភ្លោះ ដែលបានសហការ ផលិតក្រោមការ ចូលរួម របស់ក្រុមហ៊ុន Leica ធ្វើឲ្យអ្នក ចូលចិត្តថតរូប ងាកមកមើល P9 និង P9 Plus ច្រើន ខណៈស្មាតហ្វូន ដទៃទៀត ពុំមាន កាមេរ៉ាភ្លោះ អាចថតរូប បានស្អាត នៅឡើយ។

1cover Final 1000x150 copy

សម្រាប់ឆ្នាំ 2017 នេះ Huawei នឹងមានកំណែ Update ដ៏ធំមួយ ផ្សេងទៀត ក្នុងការនាំយក ចំណីអារម្មណ៍ថ្មី ហើយប្លែកសម្រាប់ អតិថិជនខ្លួន ពិសេសម្ចាស់ P9 និង​ P9 Plus ទាំងអស់ ឲ្យងាក ទៅរក P10 និង P10 Plus ថ្មី ដែលនឹងត្រៀម បង្ហាញខ្លួន នៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2017 ខាងមុខឆាប់ៗ នេះឯង ជាមួយនឹង កាមេរ៉ាភ្លោះ ខាងក្រោយ កាន់តែខ្លាំង និងមានសមត្ថភាព កាន់តែខ្ពស់ អាចថតរូប និងវីដេអូបានល្អ ជាមួយ Detail ខ្ពស់ ដែលចាំដៃ ជាមួយក្រុមហ៊ុន Leica  នេះយោងតាម សេចក្ដីប្រកាស ចេញពីក្រុមហ៊ុន Huawei ផ្ទាល់តែម្ដង។ ការបង្ហាញខ្លួន ជាផ្លូវការនេះ នឹងធ្វើឡើង នៅក្នុង ព្រឹត្តិការណ៍ MWC ឬហៅពេញថា Mobile World Congress ឆ្នាំ 2017 ជាមួយនឹងការ ចូលរួម ដោយក្រុមហ៊ុន យក្សជាច្រើន ក្នុងការ ប្រកាសចេញ ស្មាតហ្វូនជាច្រើន របស់ខ្លួន ដោយក្នុងនោះ Galaxy S8 នឹងបង្ហាញខ្លួន ផងដែរ។

2

ប្រភពពត៌មានដំបូងបានប្រាប់ឲ្យដឹងថា P10 និង P10 Plus អាចនឹងបំពាក់មក ជាមួយសមត្ថភាព បង្ហាញរូបភាព ដល់កម្រិត 2K ជាមួយ អេក្រង់ទំហំ 5.5 សម្រាប់ម៉ូឌែល P10 និង 6 អ៊ីញសម្រាប់ P10 Plus ពិសេសគឺ អេក្រង់កោងបែប Dual-edge ខណៈ P10 មានអេក្រង់រាប ស្មើធម្មតា។ ជាងនេះទៅទៀត វាមាន CPU ខ្លាំងផលិត ឡើងដោយ Huawei ផ្ទាល់ឈ្មោះ HiSilicon Kirin 960 មាន RAM ដល់ទៅ 6GB មាន GPU ជាប្រភេទ Mali-G71 MP8 ជំនាន់ថ្មី កាន់តែខ្លាំង អាចរត់ហ្គេម បានម៉ាអេម។ សម្រាប់រូបរាងយ៉ាង ណានោះ យើងពុំទាន់ដឹង នៅឡើយ តែមិន យូរនោះទេ យើងនឹងឃើញ មានរូបភាព បែកធ្លាយ លេចចេញ ជាបន្តបន្ទាប់ មុនពេលប្រកាស ជាក់ជា មិនខាន។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:31 AM, 12 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ