ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កំពូល​ស្មាតហ្វូន​របស់ SONY ប្រចាំ​ឆ្នាំ 2018 នឹង​បំពាក់​មក​ជាមួយ​អេក្រង់ OLED

កំពូល​ស្មាតហ្វូន​របស់ SONY ប្រចាំ​ឆ្នាំ 2018 នឹង​បំពាក់​មក​ជាមួយ​អេក្រង់ OLED

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំ 2018 អាចនឹងក្លាយទៅជាឆ្នាំដែលកំពូលស្មាតហ្វូន មានការប្រកួត ប្រជែងខ្លាំង ដោយមាន មូលហេតុចំបងៗ ជាច្រើនពាក់ព័ន្ធ នឹងរឿងនេះ ដោយក្នុងនោះ ចំនុចលេចធ្លោ ជាងគេមួយ សម្រាប់ ស្មាតហ្វូននោះ គឺអេក្រង់ កាន់តែច្បាស់ និងម៉ដ្ឋរលោង របស់វា តែម្ដង ដែលនឹងមាន គុណភាព កាន់តែប្រសើរ ខណៈរោងចក្រ ផលិតអេក្រង់ ជាច្រើនសម្រាប់ ផ្គត់ផ្គង់នៅឆ្នាំ 2018 បានកំពុង ដុតដៃដុតជើង មិនធម្មតា នោះទេ ក្នុងការ ផលិតចេញរូបរាង ដោយរួមមាន ក្រុមហ៊ុន LG កំពុងនាំមុខគេ ក្នុងការ ផ្គង់ផ្គង់ អេក្រង់ពពួក OLED។

1cover Final 1000x150 copy

ក្នុងនោះផងដែរ ក្រុមហ៊ុន SONY របស់ជប៉ុនបានចេញផ្សាយ ពត៌មានឲ្យ ពិភពលោក បានដឹងថា កំពូលស្មាតហ្វូន ម៉ាក SONY នៅឆ្នាំ 2018-2019 នឹងមានការ ផ្លាស់ប្ដូរធំមួយ ជុំវិញផ្នែកអេក្រង់ ដោយផ្លាស់ប្ដូរ ពីអេក្រង់ ពពួក​ LCD ដែល SONY តែងតែបំពាក់លើ ស្មាតហ្វូនរបស់ខ្លួន រាប់សិបឆ្នាំ មកនេះ ទៅជា អេក្រង់ពពួល OLED វិញម្ដង ជាមួយនឹងសមត្ថភាព បង្ហាញរូបភាព ដិតពណ៌ បានល្អ ពិសេសគឺម៉ដ្ឋ រលោង មិនងាយ មើលឃើញគ្រាប់ ភិចសែល អាចជួយទៅដល់ កែវភ្នែកអ្នក ប្រើប្រាស់ ទៀតផង។ ហេតុដូចនេះ សម្រាប់ អតិថិជន ដែលតែងតែ គាំទ្រផលិតផល ស្មាតហ្វូនរបស់ SONY ឆ្នាំក្រោយនេះ អ្នកអាចនឹង ទិញស្មាតហ្វូន មានអេក្រង់ កាន់តែច្បាស់ បានហើយ រីឯអតិថិជន Samsung និង Apple ក៏បាន ដូចគ្នា ពិសេស គឺអតិថិជន និយម iPhone តែម្ដង ដោយពត៌មាន ចចាមអារ៉ាម ចេញផ្សាយថា iPhone 7s និង 7s Plus អាចនឹងបំពាក់ មកជាមួយ អេក្រង់ OLED ដំបូងគេ តែម្ដង តែយ៉ាងណានោះ យើងមិនទាន់ ហ៊ាននិយាយ នៅឡើយទេ ព្រោះវា នៅសល់ 8 ខែទៀត ឯណោះ ទើប Apple ប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ខ្លួន ជាផ្លូវការ។

2

និយាយរួមមកឆ្នាំ 2017 នេះសង្គ្រាមត្រជាក់ជុំវិញសមត្ថភាព អេក្រង់របស់ ស្មាតហ្វូន នៅមិនទាន់ កក្រើកខ្លាំង នៅឡើយទេ តែនៅឆ្នាំ 2018 ខាងមុខ គឺអាចនឹងកើត មានឡើងបាន ខណៈរោងចក្រ ផ្គត់ផ្គង់ អេក្រង់ពពួក OLED អាចផលិត ផ្គង់ផ្គង់ទៅតាម តម្រូវការ របស់ក្រុមហ៊ុន យក្សជាច្រើន។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:45 AM, 12 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ