ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ស្ងាត់​ៗ​លេច​ចេញ​រូប​រាង​ស្រោម​ការពារ Galaxy S8 ដែល​បង្ហាញ​ថា​នឹង​មាន​រន្ធ​ដោត​កាស ព្រម​ទាំង​រន្ធ​សាក​ថ្ម​ប្រភេទ C!

ស្ងាត់​ៗ​លេច​ចេញ​រូប​រាង​ស្រោម​ការពារ Galaxy S8 ដែល​បង្ហាញ​ថា​នឹង​មាន​រន្ធ​ដោត​កាស ព្រម​ទាំង​រន្ធ​សាក​ថ្ម​ប្រភេទ C!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីបាន លេចចេញ នូវរូបរាង កាលពីមួយរយៈមុនមក ដែលបង្ហាញថា Galaxy S8 អាចនឹងមិនមាន ប៊ូតុង Home នោះទេ ហើយសម្រាប់ ថ្ងៃនេះដែរ ក៏មានពត៌មាន ថ្មីមួយទៀត បានបង្ហើប អោយដឹង តាមរយៈ ស្រោមការពារ (Case) អោយដឹងបន្ថែម ទៀតថា Galaxy S8 នឹងមាន រន្ធដោតកាស 3.5mm ដដែល នឹងបានប្តូរ ពីរន្ធសាកប្រភេទ Micro USB មកជារន្ធ សាកប្រភេទ C វិញផងដែរ។

Cover Final 1000x150 copy

ចំពោះមូលហេតុ ដែលខេមបូ សរសេរថា វាអាចនឹង បំពាក់នូវ​រន្ធដោតកាស ដដែលនោះ គឺដោយសារតែ កន្លងមក មានពត៌មាន បែកធ្លាយថា Samsung អាចនឹងដក រន្ធដោតកាសចេញ ដែលក្បួននេះ គឺស្រដៀង ទៅនឹង របស់ក្រុមហ៊ុន Apple ដែលបាន អនុវត្តទៅលើ ស្មាតហ្វូន iPhone 7 និង iPhone 7 Plus របស់ខ្លួន។

ជាងនេះទៅទៀត បើមើលទៅតាម រូបភាពស្រោមការពារ ខាងក្រោមនេះ ក៏បានបង្ហាញ អោយដឹងថែមទៀត ដែរថា ផ្នែកកាមេរ៉ារបស់វា បានកែច្នៃ ប្លែកពី S7 តែស្រដៀងនឹង A7 ស៊េរី 2017 ហើយផ្នែក ភ្លើង Flash បានប្តូរ ទៅដាក់នៅ ខាងលើ កាមេរ៉ាតែម្តង។

1

យ៉ាងណាមិញ ខេមបូ ក៏សូមបញ្ជាក់ សាឡើងវិញ ផងដែរថា នេះគ្រាន់តែ ពត៌មានដែល បានបែកធ្លាយ ចេញ ពីប្រភពមួយ ចំនួនប៉ុណ្ណោះ មិនអាច សន្មត់ថា ជាការពិត 100% នោះឡើយ។ សម្រាប់ពត៌មាន ផ្លូវការ មានតែរង់ចាំ ដល់ថ្ងៃដាក់ បង្ហាញតែម្តង ហើយថ្ងៃនោះ ខ្ញុំផ្សាយប្រាប់ អ្នកទាំង អស់គ្នា តែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:38 AM, 12 January
  • ប្រភព: Sam Mobile
  • Tag: Accessories