ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Acer ចេញ Monitor ដំបូង​គេ​បង្អស់ មាន Refresh Frame Rate 240Hz

Acer ចេញ Monitor ដំបូង​គេ​បង្អស់ មាន Refresh Frame Rate 240Hz

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការ CES 2017 ប៉ុន្មាន​ថ្ងៃ កន្លង​មក​នេះ​ក្រុម​ហ៊ុន Acer បាន​ធ្វើ​អោយ​មហាជន ជាពិសេសអ្នកចូល​ចិត្ត​លេង​ហ្គេម និង​អ្នក​ឌីហ្សាញ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៃ​ការ​បង្ហាញ Monitor ថ្មី របស់ខ្លួន។ Acer បាន​ប្រកាស​ចេញនូវ Monitor ថ្មី​ 2 ម៉ូឌែល ដែលធ្វើអោយអ្នកចូលចិត្តលេងហ្គេមជាខ្លាំង ពីព្រោះ Monitor​ ចេញ​នេះ​អាច Refresh Frame Rate ដល់ទៅ 240Hz ឯណោះ​ ដែល​ងាយស្រួលដល់​ការលេង​ហ្គេម​ ​និងអូស​​​ក្រាហ្វិចធំៗបាន យ៉ាងរលូន។ សម្រាប់ 2 ម៉ូឌែលនេះផងដែរ គឺ XB252Q មាន​ទំហំ 24.5 អ៊ីញ និង XB272 ni មាន​ទំហំ 27 អ៊ីញ។

cover

final-1000x150-copy

ទាំង 2 ម៉ូឌែល នេះភ្ជាប់ មកនូវបច្ចេកវិទ្យា G-Sync របស់ Nvidia ស៊េរីចុងក្រោយបង្អស់ ដោយ​ហេតុនេះ​ហើយ ទើប Monitor ​នេះអាច Refresh Frame Rate បានខ្ពស់។ ប៉ុន្តែ​វាមានកម្រិតបង្ហាញរូបភាពត្រឹមតែ 1080p ប៉ុណ្ណោះ ហើយក្នុងការ លេងហ្គេមអូស FPS ដល់ 240Hz វាក៏ប្រហែលជា តម្រូវការ នូវក្រាហ្វិច​កាត ខ្លាំងផងដែរក្នុង កុំព្យូទ័រ របស់យើង ដើម្បី អូសហ្គេមធំៗ បាន រត់ដល់ 240Hz នោះ។

pic-1

បើនិយាយពីតម្លៃ វិញ​ Acer នឹងធ្វើការលក់ សម្រាប់ ម៉ូឌែល 24.5 អ៊ីញ ក្នុងតម្លៃ 549.99$ និង 27 អ៊ីញ​វិញ​នោះ​គឺ តម្លៃ 679.99$​ ដែលនឹងចាប់ផ្ដើមដាក់លក់ ក្នុងខែ កុម្ភៈ ខាងមុខនេះ​ហើយ។ សរុបមក Monitor ទាំង 2 ម៉ូឌែលនេះគឺមានសមត្ថិភាពខ្ពស់ ក៏ប៉ុន្តែ វាសាកសម ជាមួយនឹងកុំព្យូទ័រ ហ្គេមខ្លាំងៗ តែប៉ុណ្ណោះ។

**សូមចុចត្រង់នេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Visal
  • 4:25 PM, 11 January
  • ប្រភព: GSM Arena
  • Tag: Accessories