ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ដៃ​ហ្គេម Xbox One ចេញ​ពណ៌​ថ្មី​ចំនួន 2 ផ្សេង​ទៀត​ស្រស់​ស្អាត​មិន​ចាញ់​ពណ៌​ផ្សេងៗ​ឡើយ

ដៃ​ហ្គេម Xbox One ចេញ​ពណ៌​ថ្មី​ចំនួន 2 ផ្សេង​ទៀត​ស្រស់​ស្អាត​មិន​ចាញ់​ពណ៌​ផ្សេងៗ​ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដៃហ្គេម Xbox One គឺជា​​ដៃ​ហ្គេម​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​អ្នក​លេង​ហ្គេម នៅ​លើ​កុំព្យូទ័រ​ដំណើរ​ការ​ដោយ Windows ដោយ​សារ​តែវា​ត្រូវ​បាន​ផលិត​ឡើង​ពី Microsoft ដូច្នេះ ការ​យក​​ដៃ​ហ្គេម​របស់​ម៉ាស៊ីន Xbox ទៅលេងហ្គេមគឺមាន​ភាពងាយស្រួលពុំចាំបាច់កំណត់មុខងាររញ៉េរញ៉ៃ​ដូច​​ដៃ​ហ្គេម​របស់​ចិន ឬរបស់​ម៉ាស៊ីនហ្គេម PlayStation ។ ប្រិយមិត្តអ្នកលេងហ្គេមប្រាកដជាបានដឹង ហើយ​ខ្លះក៏មិន​ទាន់​​បានដឹង ដូច្នេះខេមបូរីផតសូមប្រាប់ប៉ុន្នឹងឲ្យបានដឹងខ្លះ ថាមូលហេតុអ្វី​បាន​ជា​ដៃ​ហ្គេម Xbox ត្រូវបានគេ​យក​ទៅ​​លេងហ្គេមជាមួយកុំព្យូទ័រជាជាង DualShock 3 ឬ 4។

1

final-1000x150-copy

ដើម្បីទាក់ទាញចិត្តអ្នកលេងហ្គេមបន្ថែម Microsoft ប៉ុន្មានម៉ោងមុននេះបន្តិចបានប្រកាស​ចេញ​នូវ​ដៃ​ហ្គេម Xbox One ជំនាន់ថ្មី ដែលរក្សារូបរាង និងសមត្ថភាពឲ្យនៅដដែល តែត្រូវបានផ្លាស់ប្ដូរពណ៌​ពិសេស​ចំនួន 2 ផ្សេងទៀតជាផ្លូវការ មើលទៅស្រស់ស្អាតម្យ៉ាងដែរ ដោយរួមមានពណ៌ក្រហមស្រអាប់ លាយ​ជា​មួយ​ពណ៌​ឈាម​ជ្រូក និង​មួយ​ទៀត​ពណ៌​ប្រផេះ​ស្រអាប់ លាយ​នឹង​ពណ៌​រាង​ខ្មៅ​ស្រាល ដូច​រូប​ភាព​ខាងក្រោម៖

2 3

ដៃ​ហ្គេម Xbox One ជំនាន់ថ្មីខាងលើនឹងចាប់ផ្ដើមចេញលក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិនាថ្ងៃទី 24 ខែ​មករា ឆ្នាំ 2017 ខាង​មុខ​នេះ សម្រាប់​ពណ៌​ក្រហម រីឯ​ពណ៌​ប្រផេះ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី 31 ខែ​មករា ដោយ​​យើង​អាចធ្វើ​ការ​កម្មង់ទិញ Online បានជាមួយនឹងតម្លៃប្រហាក់ប្រហែល 65$ ប៉ុណ្ណោះ ដែល​ភ្ជាប់​មក​មួយ Set នៅ​​ក្នុង​​ប្រអប់​ផ្ទាល់​តែ​ម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:32 PM, 11 January
  • ប្រភព: Microsoft
  • Tag: Accessories