ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    PS4 Slim នឹង​ចេញ​ពណ៌ Glacier White នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​

PS4 Slim នឹង​ចេញ​ពណ៌ Glacier White នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីអោយមាន​ជម្រើស​ច្រើន​ផ្ដល់​តាមតម្រូវការ ដល់​អតិថិជន​នោះ​ ក្រុម​ហ៊ុន Sony បាន​ធ្វើ​ការផ​លិត​នូវ​ពណ៌​ថ្មី​មួយទៀត សម្រាប់ PS4 Slim ដែលនឹងចេញក្នុងខែនេះហើយ។

cover

final-1000x150-copy

​ក្រុមហ៊ុន Sony គ្រោង​នឹង​ចេញ PS4 Slim មាន​ពណ៌​ថ្មីមួយ​ទៀត​​ នោះគឺ Glacier White វា​ជាការ​ពង្រីក​ទីផ្សារ អោយកាន់តែ លក់ដាច់នូវ PS4 Slim របស់ខ្លួន​។ ក្រុមហ៊ុន Sony ខិតខំរកវិធី ផលិត និង​បង្កើត​នូវ​ពណ៌​ថ្មី របស់ PS4 Slim ដើម្បីជាតម្រូវការ និងការចូលចិត្ត​របស់​អតិជន​ខ្លួន​ ហើយក៏គ្រោង នឹងចេញលក់​នៅ​ប៉ុន្មានថ្ងៃ​ខាងមុខនេះ​ផងដែរ គឺថ្ងៃទី 24 ខែ​ មករា ​នេះហើយ។ បើនិយាយពីកម្លាំងម៉ាស៊ីនវិញគឺ​នៅ​ដដែល គ្រាន់តែ តម្លៃ រាងខុសគ្នាបន្តិច និង ពណ៌ថ្មីប៉ុណ្ណោះ។

សម្រាប់តម្លៃលក់ PS4 Slim ពណ៌ Glacier White នេះ​វិញ គឺមានជំរើស 2 ដោយ PS4 Slim ទំហំ 500GB មាន​តម្លៃ 258 ដុល្លារ  ក្នុងទីផ្សាប្រទេស ជប៉ុន  រីឯ PS4 Slim ទំហំ 1TB វិញ គឺមិនទាន់ បង្ហើប​តម្លៃ​អោយ​ដឹងនៅឡើយនោះទេ ប្រហែលជាចាំ​ដល់ថ្ងៃចេញបាន ប្រាប់តម្លៃតែម្ដង។ សរុបមក PS4 Slim នេះគឺពុំមានអ្វីអស្ចារ្យប្លែក ឡើយ គ្រាន់តែមានការបន្ថែម ពណ៌ថ្មី អោយត្រូវចិត្ត អ្នកលេងហ្គេម មួយចំនួន​ដែល​ចង់ផ្លាស់ប្ដូរ ប្លែកភ្នែកប៉ុណ្ណោះ។ ដូច្នេះ មិត្តអ្នកអាន ដែលមានចំណាប់អារម្មណ៍នោះអាចធ្វើការកម្ម៉ង់ ទិញតាមអន​ឡាញបាន ចាប់ពីថ្ងៃ Sony ចេញដាក់លក់នោះ។

**សូមចុចត្រង់នេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Visal
  • 2:05 PM, 11 January
  • ប្រភព: GSMArena
  • Tag: កម្មវិធី & ហ្គេម