ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Gear S3, S2 និង Gear Fit 2 អាច​ប្រើ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS បានហើយ

Gear S3, S2 និង Gear Fit 2 អាច​ប្រើ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

0cover final-1000x150-copy

ទីបំផុតដូចការសន្យារបស់ Samsung អញ្ចឹង រាល់ម្ចាស់នាឡិកា ឆ្លាតម៉ូឌែល Gear S3, Gear S2 និង Gear Fit 2 ទាំងអស់ អាចធ្វើការប្រើប្រាស់ នាឡិកាឆ្លាត របស់ខ្លួន ជាមួយនឹង iPhone, iPad និង iPod Touch បានហើយ និយាយឲ្យខ្លី ទៅវាអាចប្រើប្រាស់ ភ្ជាប់ទៅកាន់ ប្រព័ន្ធប្រតិបត្តិការ iOS បានហើយ ដោយកាលពី ពេលកន្លងទៅ គឺអាចប្រើប្រាស់ ភ្ជាប់តែទៅកាន់ ស្មាតហ្វូន ឬថេប្លេតដំណើរការ ដោយ Android ប៉ុណ្ណោះ។ នាឡិកាឆ្លាតទាំង 3 ខាងលើ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Tizen មិនមែន Android Wear ដូចនាឡិកាឆ្លាត ផ្សេងៗទៀតឡើយ ដូច្នេះដើម្បីឲ្យ វាប្រើជាមួយ iOS បានតម្រូវឲ្យ Samsung បញ្ចេញនូវកម្មវិធីពិ សេសៗចំនួន 2 គឺ៖

  • Samsung Gear S (សម្រាប់ប្រើជាមួយ Gear S3 និង Gear S2)
  • Samsung Gear Fit (សម្រាប់ប្រើជាមួយ Gear Fit 2)

កម្មវិធីទាំងពីរខាងលើ អាចធ្វើឲ្យម៉ាស៊ីន iDevice ស្គាល់គ្នា ជាមួយនឹងនាឡិកា ឆ្លាតទាំង 3 ម៉ូឌែល ខាងលើហេតុ ដូចនេះសម្រាប់ ប្រិយមិត្តណា ដែលបច្ចុប្បន្ន កំពុងប្រើប្រាស់ នាឡិកាឆ្លាត ដូចបាន រៀបរាប់ ហើយចង់ភ្ជាប់ វាទៅប្រើប្រាស់ ជាមួយនឹង iPhone, iPad ឬ iPod Tou​ch នោះ អ្នកអាចចូល ទៅកាន់ទីផ្សារ App Store ហើយទាញយក កម្មវីធីណាមួយ ខាងលើ មកប្រើប្រាស់ បានដោយមិន គិតប្រាក់ ជាមួយនឹងលំណែនាំ រៀបរាប់អំពីរបៀប ប្រើប្រាស់ និងភ្ជាប់​ (Paring) ទៀងផង។

1

គួរបញ្ជាក់ប្រាប់ផងដែរថា នាឡិកាឆ្លាតទាំងបីអាច យកទៅប្រើប្រាស់ តែជាមួយនឹង ឧបករណ៍ iDevice ស៊េរី គ្រាន់បើ ដែរប៉ុណ្ណោះ ចាប់ពី iPhone 5 ឡើង និង iPad 4 ក៏ដូចជា iPod Touch 5 ជាដើម ដែលអាច ដំណើរដោយ iOS ជំនាន់ 10 ឡើងទៅ។ Samsung ក៏បានបញ្ជាក់ ប្រាប់ឲ្យដឹងទៀត ផងដែរថា រាល់មុខងារ និងដំណើរការ ផ្សេងៗនឹងមានភាព ខុសប្លែកគ្នា ពីម៉ូឌែល មួយទៅម៉ូឌែល មួយផ្សេងទៀត ម្យ៉ាងវាប្រើប្រាស់ កម្មវិធី 2 ប្រភេទផ្សេងគ្នា តែសម្រាប់មុខងារ មួយចំនួនដូចជា វាស់ចង្វាក់ បេះដូង, វាស់ចំងាយ, មើល ទីតាំង, រត់, មើលកាឡូរី ដែលបានដុត…………. នៅតែអាច ប្រើប្រាស់ បានដដែល។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:11 AM, 11 January
  • ប្រភព: 9to5mac
  • Tag: នាឡិកាវៃឆ្លាត