ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Nokia 6 ជា​ស្មាតហ្វូន​ដំបូង​ក្នុង​ឆ្នាំ​នេះ​របស់ Nokia! តើ​អ្នក​អាច​នឹង​ទិញ​វា​យក​មក​ប្រើ​ប្រាស់​ដែរ​ឬទេ?

Nokia 6 ជា​ស្មាតហ្វូន​ដំបូង​ក្នុង​ឆ្នាំ​នេះ​របស់ Nokia! តើ​អ្នក​អាច​នឹង​ទិញ​វា​យក​មក​ប្រើ​ប្រាស់​ដែរ​ឬទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី​ 8 មករា មុននេះ ក្រុមហ៊ុន Nokia ពិតជាបាន ដាក់បង្ហាញ ស្មាតហ្វូនដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការណ៍ Android របស់ខ្លួន ពិតមែន ដែលវាមាន រូបរាងប្រណិត ចំណែកតម្លៃវិញ ក៏សមរម្យ។ ហើយនេះក៏ជា ស្មាតហ្វូនដំបូង នៃការត្រលប់ មកវិញ របស់ពួកគេ តែស្មាតហ្វូននេះ ស្ថិតក្នុង ចំណោម ស្មាតហ្វូនធុន មធ្យមប៉ុណ្ណោះ មិនមែន ជាស្មាតហ្វូន កំពូលនោះទេ។

cover final-1000x150-copy

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5 អ៊ីង ដែលអាច បង្ហាញរូបភាព បានក្នុងកម្រិត Full HD, មានតួខ្លួន ស្រោបដោយ អាលុយមីញ៉ូម ​ប្រភេទ 6000 ដែលវាមានភាព ប្រណិត ហើយ ក៏រឹងមាំ ផងដែរ។ កម្លាំងម៉ាស៊ីន របស់វាវិញ អាចនឹងនៅ ស្ទើរបន្តិច សម្រាប់អ្នកត្រូវការ លេងហ្គេម ដែលមាន ក្រាហ្វិកធំៗ រឺក៏កម្មវិធីធំៗ ជាដើម ព្រោះអីវា ប្រើត្រឹម បន្ទះឈីប Snapdragon 430 ដែលស្ថិត នៅលំដាប់ មធ្យមប៉ុណ្ណោះ។ យ៉ាងណាមិញ  លក្ខណៈសម្បត្តិ ផ្សេងទៀត គឺល្អគួរសម ដូចជាមាន រ៉េមទំហំ 4GB មានអង្គផ្ទុក ទិន្នន័យ 64GB កាមេរ៉ាក្រោយទំហំ​16 មេហ្គាភិចសែល មុខទំហំ 8 មេហ្គាភិចសែល។

1

រូបរាងរបស់វាមើលទៅស្អាត ហើយក៏នៅរក្សា អត្តសញ្ញាណ ទូរស័ព្ទ Nokia ដដែល ជាពិសេស គឺអេក្រង់ 2.5D ។ Nokia 6 នេះ គ្រោងនឹង ដាក់លក់ នៅប្រទេសចិន ក្នុងពេលឆាប់ៗ នេះហើយ ជាមួយនឹង តម្លៃប្រហែល 246$ សហរដ្ឋអាមេរិច ដែលយើង អាចនិយាយ ថាធូរថ្លៃ បើប្រៀបធៀប ជាមួយនឹង Brand Apple, Samsung, LG …។

2

តែវារាងថ្លៃ បន្តិចហើយបើប្រៀបធៀប ជាមួយនឹង ស្មាតហ្វូនរបស់ Xiaomi, Huawei រឺ Meizu ដែលបច្ចុប្បន្ន កំពុងកាន់ កាប់ទីផ្សារ ប្រទេសចិន យ៉ាងរឹងមាំស្រាប់។

តាមប្រភពមួយចំនួនបានបង្ហាញថា Nokia ដាក់លក់ Nokia 6 នេះតែនៅ ទីផ្សារប្រទេសចិន តែក៏អាចមាន ឈ្មួញមួយចំនួន នាំចូលមកលក់ នៅតំបន់ដទៃ ផងដែរ ដូចនេះ តើអ្នកអាចនឹង ទិញយកស្មាតហ្វូននេះ មកប្រើប្រាស់ ដែរឬទេ? ពេលដែល មានវត្តមាន ស្មាតហ្វូននេះ លើទីផ្សារ របស់យើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:00 AM, 11 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ